ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិតនៅក្នុងទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាចជា ទីប្រជុំជនដ៏តូចមួយ ប៉ុន្តែមានរមណីយដ្ឋានទេសចរណ៍ជាច្រើន។ នៅទីនោះ លោកអ្នកអាចទស្សនាល្អាងថ្មកំបោរ និងភ្នំមួយនៅក្បែរនោះផងដែរ កាលពីដើមឡើយ ទីនេះធ្លាប់ជាល្អាងមួយយ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ ទៅ។ នៅក្នុងល្អាងភ្នំនោះ លោកអ្នកអាចឃើញទីសក្ការបូជា ដែលជាទីចាប់អារម្មណ៍បំផុត។ជាងនេះទៅទៀត លោកអ្នកអាចប្រទះភ្នែកឃើញអណ្តូងទឹកតូចៗនៅជើងភ្នំកំពង់ត្រាច។ អណ្តូងទឹកនេះ ជាទីគោរពសក្ការៈពីពលរដ្ឋខ្មែរ ចិននិងវៀតណាមក្នុងមូលដ្ឋាន។ អណ្តូងមួយមានវិជ្ជមាត្រប្រហែលជា៣០ម៉ែត្រ ហើយលោកអ្នកអាចឃើញដីប្រាំពីរពណ៌។ អណ្តូងតូចៗមានថ្ម ដែលមានរាងដូចសត្វផ្សេងៗ។ បំណែងចែករដ្ឋបាលCoordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E ស្រុកកំពង់ត្រាច (អង់គ្លេស: Kampong Trach District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៤ឃុំ និង ៦៩ភូមិ÷
អក្សរកាត់នៃរដ្ឋបាលឃុំនីមួយៗក្នុងស្រុកកំពង់ត្រាច
បំណែងចែករដ្ឋបាលបច្ចុប្បន្ន
ប្រវិត្តិសាស្រ្តកាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូវនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ សេដ្ឋកិច្ចសេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។ចំពោះការអភិវឌ្ឈន៍ស្រុកកំពង់ត្រាចវិញបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង លូ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។ វប្បធម៏ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។[២] ទេសចរណ៏ជាស្រុកមួយដែលមានភ្នំកំពង់ត្រាច[៣] ខេត្តកំពត[៤] ។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍។[៥]
ភ្នំស្រុកកំពង់ត្រាចមានភ្នំចំនួន១៦គឺ
កាអប់រំការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។ វិទ្យាល័យ
ឯកសារយោង
|