ខេត្តព្រះសីហនុ
![]() ក្រុងព្រះសីហនុ ជាក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។ នេះជាក្រុងដែលត្រូវបានបង្កើតថ្មី នៅឆ្នាំ១៩៦៤ ។ ការបង្កើតក្រុងព្រះសីហនុ គឺដើម្បីរំឭកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុ ។ ឈ្មោះដើមរបស់ក្រុងព្រះសីហនុ មុនឆ្នាំ១៩៦៤គឺកំពង់សោម ។ រដ្ឋបាលខេត្តព្រះសីហនុឆ្នាំ២០២៤ខេត្តព្រះសីហនុ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ក្រុង៣, ស្រុក៣, ២៩ឃុំ, និង ១១១ភូមិ÷
អាកាសធាតុ![]() ទីក្រុងព្រះសីហនុមានរដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភះ និង មានរដូវលំមានប្រាំង ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា៕ ទីក្រុងព្រះសីហនុ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើនជាងគេ នៅប្រទេសកម្ពុជាយើង ពីព្រោះមាន ភ្នំបូគោ នៅខាងជើង។ នៅថ្ងៃដែលក្តៅជាងនៅទីក្រុងព្រះសីហនុ មានកំដៅរហូតទៅដល់ ៣៥អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២០អង្សា ៕ ប្រវត្តិនៃក្រុងព្រះសីហនុ![]() *ឆ្នាំ ១៩៥៥ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើកំពង់ផែ នៅចំកណ្តាលព្រៃជិតមាត់សមុទ្រ នៅកន្លែងមួយដែលបច្ចុប្បន្ននេះមានឈ្មោះថា ឆ្នេរហាវៃ ហើយធ្វើការសាងសង់រួច នៅឆ្នាំ ១៩៦០ ដោយមានជំនួយឧបត្ថមពីប្រទេសបារាំង ហើយនិងគេបានធ្វើផ្លូវពីក្រុង ភ្នំពេញ ដល់កំពង់ផែថ្មី ដោយមានជំនួយឧបត្ថម្ភពី សហរដ្ឋអាមេរិក ប្រជាជនដែល បានរស់នៅទីនោះគឺពួកគេធ្វើការនៅកំពង់ផែនោះ៕ ពេលកំពុងផែបានសាងសង់រូចហើយ គេបានហៅទីក្រុងនោះ ថា ក្រុងព្រះសីហនុ សំរាប់ធ្វើជាការគោរពចំពោះបិតាជាតិ
![]() សេដ្ឋកិច្ចផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម វាលរេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ា សំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង អាសយដ្ឋាន IP ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ សូមកុំរក្សាទុកនូវកំនែប្រែដែលជាការសាកល្បង។ ប្រសិនបើអ្នកចង់ធ្វើពិសោធន៍ សូមប្រើប្រាស់ទំព័រសំរាប់សាកល្បង ។
ឆ្នេរសមុទ្រក្រុងព្រះសីហនុឆ្នេរសមុទ្រក្រុងព្រះសីហនុរមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៏គួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនេះ។
![]()
ក្រុងព្រះសីហនុគឺជាខេត្តដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។ ចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង ឆ្នេរអូត្រេស។ ក្រុងព្រះសីហនុជាខេត្តមួយដែលមានសោភ៏ណ្ឌភាពស្រស់ស្អាត។ មូលហេតុដោយសារក្រុងព្រះសីហនុមាន ទីកន្លែងកំសាន្តពិសេសទាក់ទាញ អារម្មណ៏ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ គឺ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានដូចជា ឆ្នេរសមុទ្រឯករាជ្យ ( អូរតែលប្រាំពីរជាន់) ឆ្នេរសុខា ឆ្នេរអូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរម្លប់ជ្រៃ ទឺកធ្លាក់ក្បាលឆាយជាដើម.....។ ឆ្នេរសមុទ្រដែលមានការពេញនិយមជាងគេក្នុងចំនោមឆ្នេរសមុទ្រជាច្រើននោះគឺឆ្នេរអូឈឺទាល ឆ្នេរសុខា ឆ្នេរឯករាជ្យនិង ឆ្នេរជ័យជំនះ។ ភ្ញៀវទេសចរណ៏អាចមុជទឹកនៅក្បែរកោះ សំរាកលំហែកាយ និងការស្ទូចត្រីកំសាន្តសំរាប់ដំណើរកំសាន្ត។ មានមនុស្សជាច្រើនដែលតែងតែទៅទស្សនានៅទីនោះជារៀងរាល់ថ្ងៃពុំសូវដែលលាស់ទេ ជាពិសេសភ្ញៀវទេសចណ៏អន្តរជាតិ ព្រមទាំងមានបងប្អូនខ្មែរយើងនៅក្រៅស្រុកនិងក្នុងស្រុកផងដែរ ។ ដើម្បីបានមកដល់ក្រុងព្រះសីហនុ យើងត្រូវធ្វើដំណើរដោយឆ្លងកាត់តាមផ្លូវជាតិលេខ៤ ។ ចំពោះផ្លូវវិញគឺមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ។ រមណីយដ្ឋានដែលជាទីចាប់អារម្មណ៏ជាងគេនៅក្រុងព្រះសីហនុ គឹឆ្នេរអូរឈើទាល។ នៅទីនោះមានភ្ញៀវទេសចរណ៏ទៅលេងយ៉ាងច្រើនកុះករបំផុត ជាពិសេសថ្ងៃឈប់សំរាកពីការងារ ថ្ងៃបុណ្យទាន ថ្ងៃចុងសប្ដាហ៏។ ពួកគេទៅលេងនៅទីនេះដោយមានអ្នកខ្លះជួលតូប ឫ ក៏អង្គុយលំហែកាយនៅក្រោមដើមឈើ លក្ខណ:ជាក្រុមគ្រួសារ រឺជាមិត្តភក្ដិ អ្នកធ្វើការយ៉ាងសប្បាយរីករាយ ។ ម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ទៅនឺងកោះពស់ មានភាពស្រស់ស្អាត ហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថា សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគំរោងសាងសង់សណ្ឋារគារ អូរតែលនៅទីនោះដើម្បីធ្វើការអភិវឌ្ឍន៏ផ្នែកទេសចរណ៏នៅ ក្រុងព្រះសីហនុអោយកាន់តែមានភាពរីកចំរើនជាងមុនថែមទៀត ។ ឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដឬលមានខ្សាច់សរក្បុស ស្រស់ស្អាតបំផុតដែលបានចាត់ចូលជាឆ្នេរស្អាតខ្នាតអន្តរជាតិ។ នៅទីនោះមានខ្ចុសលំហែកាយ សំរាប់ជួលមានតំលៃសមរម ។ ក្រៅពីនេះមានម្ហូមអាហារគ្រឿងសមុទ្រ ពិសេសៗ ផងដែរ ។ ទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ត្រជាក់ល្ហឺម ភ្ញៀវទេសចរណ៏ចុះលេងទឺកមានជួលពោងហែល ជិះម៉ូតូទឹក ឬអង្គុយលេងលើឆ្នេរ លេងដីខ្សាច់ លេងបាល់ លេងសី អ្នកខ្លះទៀតរកកូនខ្យងតូចៗ ជាការកំសាន្ត ។ អ្នកខ្លះទៀតមកពីតំបន់ឆ្ងាយៗ អត់បានដឺងថា ទឺកសមុទ្រមានរសជាតិ ប្រៃល្វីងទេ ។ ក្រោពីការលេងកំសាន្ត នៅលើឆ្នេរក៏មានជួល អូរបរ ឬទូកម៉ាស៊ីនទៅលេងលើកោះផងដែរ ជាពិសេសភ្ញៀវទេសចរណ៏អន្តរជាតិ ។ អ្នកដែលបានមកដល់តែងតែថតរូប នៅតាមឆ្នេរសមុទ្រឬ នៅទីរមណីយដ្ឋានដទៃទៀត ទុកជាអនុស្សាវរីយ៏ផងដែរ ។ ប្រសិនបើមានអ្នកចង់ ធ្វើដំណើរកំសាន្តអោយសប្បាយនោះសូមកុំភ្លេចទីរមណីយដ្ឋាននៅខេត្តព្រះសីហនុ ពិសេសឆ្នេរសមុទ្រក្រុងព្រះសីហនុ ពេលអ្នកមកដល់អ្នកនឺងមានអារម្មណ៏អស់បាត់នូវទុក្ខកង្វល់ គឺមានតែភាពសប្បាយៗ ជានិច្ច។ ឆ្នេរអូរឈើទាលឆ្នេរអូរឈើទាល ជាឆ្នេរមួយដែលមានសោភ័ណ្ឌភាពស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ ។ ![]() ឆ្នេរនេះមានភាពទាក់ទាយនិងល្បីល្បាយជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ ក្នុងមួយឆ្នាំៗឆ្នេនេះអាចទាក់ទាយភ្ញៀវទេសចរណ៏បានរាប់រយពាន់នាក់ចូលមកទស្សនានៅក្នុងក្រុងព្រះសីហនុដែលជាចំនែកមួយក្នុងការជួយអភិវឌ្ឍន៍ដល់កំនើនសេដ្ឋកិច្ចជាតិ ។ អូរឈើទាលជាតំបន់ឆ្នេរមួយដែលមានទេសភាពធម្មជាតិស្រស់ល្អបំព្រងគួរអោយចាប់អារម្មណ៏ក្រៃលែង ។ អូរឈើទាលមានឆ្នេរខ្សាច់សស្អាត វែងអន្លាយនឹងមានដើមឈើជាច្រើនដុះអែបមាត់ ឆ្នេរសមុទ្រមើលទៅជាជួរគួរអោយ ទាក់ទាយបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក ។ នៅទីនោះមានតូបខ្ចុះរបស់អាជីវកររកស៊ីលក់ដូរយ៉ាងច្រើនសំសរាប់ ភ្ញៀវទេសចរណ៏ជួលអង្គុយលេង ឬសំរាកកាយនៅពេលដែលពួកគេបានមកដល់ទីកន្លែងនេះ ។ ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលបានធ្វើដំណើរកំសាន្តនៅឆ្នេរអូរឈើទាល អាចលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយនិងយ៉ាងត្រជាក់ចិត្ត ឬពួកគេអាចជួលទូកដើម្បីធ្វើដំណើរកំសាន្តឆ្ពោះទៅកាន់កោះនានា ដែលភាគច្រើនគឺជាជនជាតិបរទេស ។ ភ្ញៀវទេសចរណ៏មួយចំនួនចូលចិត្តលេងទឹក ជួលពោង ឬ ជួលអូរបរជិះកំសាន្តលេងយ៉ាងសប្បាយរីករាយ ។ ភ្ញៀវទេសចរណ៏អាចកុម្ម៉ង់ម្ហូបអាហារ ជាប្រភេទអាហារសមុទ្រ ដូចជា មឹក បង្គា ក្ដាម ត្រីសមុទ្រជាដើមដែលសុទ្ធសឹងតែជាអាហារមានឪជារសឈ្ងុយឆ្ងាញ់ ពិសារ ។ ក្រៅពីនេះភ្ញៀវទេសចរណ៏អាចទិញវត្ថុអនុស្សាវរីយ៏ ដែលធ្វើអំពីសំបកខ្យង ផ្កាថ្ម ខ្សែដៃ ខ្សែក .......ទាំងអស់នេះគឺជាសា្នដៃប្រជាពលរដ្ឋខ្មែរ នឹងមានអ្នកម៉ាសសា ផងដែរ ។ ឆ្នេរអូរឈើទាលជាឆ្នេរដែលសំបូរភ្ញៀវទេសចរណ៏ជាតិ និងអន្តជាតិ មកកំសាន្តសើ្ទរតែរៀងរាល់ថ្ងៃ គ្មានថ្ងៃលោះឡើយជាពិសេសថ្ងៃឈប់សំរាក បុណ្យទាន ឬក៏ថ្ងៃសំរាកចុងសប្ដាហ៏ ។ ឆ្នេរឯករាជ្យឆេ្នរឯករាជ្យ ក៏ជាឆ្នេរមួយដែលមានភាពស្រស់ស្អាត ហើយក៏មានភ្ញៀវទេសចរណ៏ទៅលេងកំសាន្ត នៅទីនោះច្រើនកុះករដែរ ។ ឆ្នេរឯករាជ្យខាងលិចជាប់ ឆ្នេរហាវ៉ៃ ខាងកើតជាប់នឹងឆ្នេរសុខា ឆ្នេរឯករាជ្យមានអគារដ៏ខ្ពស់សាងសង់ឡើងជាយូរមកហើយ ហើយអគារនេះមានប្រាំពីរជាន់ ។ ![]() ប្រជាជនខ្មែរយើងភាគច្រើននិយមហៅឆ្នេរឯករាជ្យថាឆ្នេរអូរតែលប្រាំពីរជាន់ ព្រោះថាអគារខ្ពស់ នោះគឺជាសណ្ឋាគារដ៏ធំមួយ ស្ថិតនៅលើដីភ្នំខ្ពស់ ។ ពីមុនអគារនេះរងការ ខូចខាតនិង ទ្រុឌទ្រោមយ៉ាងខ្លាំង ក៏ប៉ុន្តែឥឡូវនេះគេបានធ្វើការជួសជុលស្ថាបនាសាឡើងវិញ ធ្វើអោយអូរតែលប្រាំពីរជាន់មាន ភាពស្រស់ស្អាត ជាងមុនឆ្ងាយណាស់ រួមជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមដងផ្លូវមានដើមក្ងោកពណ៌ក្រហមឆ្អៅ នឹង អមជាមួយនឹងសួនច្បារដ៏ស្អាតផងដែរ ។ ឆ្នេរសមុទ្រសុខាអូរតែលសុខា គឺជាឈ្មោះរបស់សណ្ឋារគារមួយដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ដែលសាងសង់ឡើងនៅជាប់តាមបណ្ដោយឆ្នេរសមុទ្រសុខា មនុស្សភាគច្រើននិយមហៅថាឆ្នេរសុខា ។ ឆ្នេរសមុទ្រសុខាគឺជាឆ្នេរសមុទ្រឯកជនមួដែលមានប្រវែង 1,5km ដែលទិសខាងកើតជាប់នឹងឆ្នេរអូរឈើទាលហើយលាតសន្ធឹងយ៉ាងវែងទៅទិសខាងលិចជាប់នឹងឆ្នេរសមុទ្រឯករាជ្យ ឆ្នេរអូរតែលប្រាំពីរជាន់ ។ សំរាប់នៅក្នុងសណ្ឋាគារសុខាគឺមានកន្លែងកំសាន្តល្អៗជាច្រើន នៅទីនោះភ្ញៀវទេសចរណ៏អាចស្នាក់នៅលេងកំសាន្តនៅក្នុងសណ្ឋាគារបាន ។ ចំពោះអ្នកដែលត្រូវការកន្លែងស្រស់ត្រកាលសំរាប់រៀបអាពាហ៏ពិពាហ៏អាចជួលដោយបង់ថ្លៃ ។ នៅទីនោះមានបំរើសេវាកម្មល្អៗ ជាច្រើនយ៉ាងរហ័សទាន់ចិត្ត ប្រសិនបើអ្នកមិនមានកន្លែងសំរាប់រៀបចំពិធីរៀបមង្គលការ អ្នកអាច ទៅតំនាក់ទំនងតាមសេចក្ដីតំរូវការ នៅក្នុងសណ្ឋារគារសុខា ។ ដោយសារនៅក្នុងសណ្ឋាគារសុខាមានភាពស្រស់ស្អាតដូចនេះហើយទបមានភ្ញៀវទរសចរណ៏ចូលទៅទស្សនាកំសាន្តជារៀងរាល់ថ្ងៃ ។ អូរតែលសុខា មានអាងហែលទឹកដ៏ល្អនៅចំកណ្ដាលហើយមានកន្លែងសម្រាកសំរាកសំរាប់ទទួលភ្ញៀវដ៏ល្អប្រណីតផងដែរ ។ នៅផ្នែកខាងក្រោយឆ្នេរសមុទ្រក៏មានផ្ទះសំណាក់ជាច្រើននឹងមានទេសភាពស្រស់ស្អាតណាស់ ។ ក្រៅពីនេះឆ្នេរសុខាក៏មានរូបសំណាកកន្ទុយនាគមួយ យ៉ាងធំដែលធ្វើឡើងនៅអែបមាត់ឆ្នេរសមុទ្រហើយក្បាលរបស់វាគេធ្វើនៅខាងក្នុងទីធ្លានៃសណ្ឋាគារសុខា ។ ឆ្នេរអូរត្រេះអូរត្រេះ គឺជាឆ្នេរសមុទ្រមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរវាមានសោភ័ណ្ឌភាពស្រស់ស្អាតមិនចាញ់ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរហាវៃ ឡើយ.....។ វាជាឆ្នេរមួយដែលភាពស្ងប់ស្ងាត់នៅក្នុងក្រុង ព្រោះវាស្ថិនៅដាច់ឆ្ងាយបន្តិច ប៉ុន្តែបច្ចុប្បន្នក៏មិនសូវស្ងាត់ ដូចពីមុនទេ ពីព្រោះដោយសារនៅទីនោះមានទេសភាពស្រស់ស្អាតមើលទៅគួរអោយអោយចង់គយគន់ក្រៃលែងហើយមានភ្ញៀវទេសចរណ៏មួយចំនួនចូលចិត្តកន្លែងស្ងប់ស្ងាត់ ក៏និយមទៅកំសាន្តនៅឆ្នេរអូរត្រេះដែរ ជាហេតុធ្វើអោយឆ្នេរ អូរត្រេះមានសភាពអូរអរជាងមុន មានភ្ញៀវទេសចរណ៏អន្តរជាតិ ទៅកំសាន្តយ៉ាងកុះករ ។ ក៏ប៉ុន្តែនៅទីនោះពុំទាន់មានភ្លើងអគ្គីនីគ្រប់គ្រាន់ នៅឡើយទេ គឺវាមានតែកន្លែងមួយចំនួន ប៉ុណ្ណោះដែលមានម៉ាស៊ីនភ្លើងប្រើប្រាស់ សំរាប់ភាពចាំបាច់របស់ពួកគេ ។ ជាមួយគ្នានេះផងដែរ នៅឆ្នេរអូរត្រេះក៏មានការជិះក្ដារបន្ទះ នៅលើទឹកហើយនិងជួលទូកកាយ៉ាក់ចែវលេង រួមទាំងមានកីឡាជិះក្ដារមានក្ដោងយ៉ាងសប្បាយរីករាយផងដែរ ។ ភាគច្រើនគឺជាភ្ញៀវបរទេសទៅកំសាន្តនៅឆ្នេរអូរត្រេះហើយភ្ញៀវទេសចរណ៏អាចធ្វើការលំហែកាយ ដោយអ្នកខ្លះជួលអូរបរ ឬពោងសំរាប់លេងទឹក ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរទៅកាន់ កោះនានាផងដែរ ។ ឆ្នេរហាវៃឆ្នេរហាវៃ គឺជាឆ្នេរមួយដែលមានភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរដែលមានម្លប់ត្រជាក់ល្ហឹមមានភ្ញៀវទេសចរណ៏ទៅកំសាន្តនៅទីនោះច្រើនគួរសម ។ ![]() មានទូកម៉ាស៊ីនតូចៗមួយចំនួនដែលនៅទំនេររង់ចាំភ្ញៀវទេសចរណ៏ជាតិអន្តរជាតិជួលជិះធ្វើដំណើកំសាន្តឆ្ពោះទៅកាន់កោះពស់ ។ លណ្ខណៈពិសេសនៅតាមដងបណ្ដោយឆ្នេរហាវ៉ៃមានខ្សាច់សស្អាតមិនចាញ់ឆ្នេរសមុទ្រផ្សេងៗឡើយ ។ ហើយថ្មីៗនេះគឺគេបានសាងសង់ស្ពានមួយយ៉ាងធំពីត្រើយម្ខាងនៃ ![]() ស្ពានដែលទើបតែធ្វើហើយប៉ែកដីគោកភ្ជាប់ទៅដីកោះពស់ ដែលជាកត្តាធ្វើអោយឆ្នេរហាវៃមានភាពល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៏កើនច្រើនថែមទៀត ។ ការធ្វើស្ពាននេះគឺដើម្បីធ្វើយ៉ាងណាអោយ តំបន់ឆ្នេរហាវៃមានក៏ដូចជាក្រុងព្រះសីហនុផ្ទាល់មានការអភិវឌ្ឍន៏ វិស័យទេសចរណ៏កើនទ្វេដែលជាឩស្សាហកម្មគ្មានផ្សែង ។អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើនផ្នែកទៀត ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរកំសាន្តនៅឆ្នេរហាវ៉ៃបានយ៉ាង សប្បាយរីករាយភាភអធិកធមការជួបជុំក្រុមគ្រួសារ មិត្តភក្ដិបានគ្រប់ពេលវេលា ។ ឆ្នេរជយ័ជំនះជាឆ្នេរដែមានសភាពស្រស់ស្អាតនៅខេត្តព្រះសីហនុ ត្បិតថាវាមានប្រវែងខ្លី តែវាអាចទាញយកភ្ញៀវទេសចរណ៏ដែចូលចិត្តភាពស្ងប់ស្ងាត់ បានយ៉ាងច្រើន តែនៅពេលបច្ចុប្បន្ននេះឆ្នេរនេះត្រូវបាន ក្រុមហ៊ុនបរទេស(ចិន) សុំសិទ្ធិសាងសង់អគារធំៗជាច្រើន ហើយវាសឹងតែក្លាយជាឆ្នេរឯកជនទៅហើយសព្ធថ្ងៃ។ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គឺជាតំបន់ទឹកធ្លាក់មួយកន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរ។ ទឹកធ្លាក់ក្បាលឆាយនេះជាទីរមណីយដ្ឋានមួយដែលមាន ភ្ញៀវទេសចរណ៏ ទៅលេងយ៉ាងច្រើន កុះករនៅថ្ងៃឈប់ សំរាកពីការងារ រឺ បុណ្យទានជាតិ ។ យើងសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែរ មានលក់នូវវត្ថុអានុស្សាវរីយ៏ និង របស់ផ្សេងៗ ទៀត ដែលវាជាសេក្ដីតំរូវការរបស់ភ្ញៀវទេសចរណ៏ ក្រៅពីភ្ញៀវទេសចរណ៏ ជាតិតំបន់ទឹកធ្លាក់ក្បាលឆាយក៏មាន ភ្ញៀវទេសចរណ៏អន្តរជាតិមកចូលរួមទស្សនា កំសាន្តយ៉ាងសប្បាយរីករាយផងដែរ ។ ក្បាលឆាយជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ ដែលជាតំបន់ពាំនាំនូវថវិការជួយ ដល់ប្រជាពលរដ្ឋ ខ្មែរនិងប្រទេសកម្ពុជាមយើងអោយមានភាពរីកចំរើនអភិវឌ្ឍន៏ វិស័យទេសចរណ៏ជាតិនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។
ឯកសារយោង
មើលផងដែរ
|