ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់បឹងទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ ៣៦០ ៤៤៥ នាក់ ក្នុងនោះ ប្រុស ១៧២ ៨៩០ នាក់ ស្រី ១៨៧ ៥៥៥ នាក់ ។ ស្រ្តី ៥២,០ ភាគរយនៃប្រជារាស្ត្រសរុបក្នុងខេត្ត [២]។ ស្ថិតនៅភាគខាងលិចនៃប្រទេស និងមានព្រំប្រទល់ពីខាងជើងជាប់ខេត្តបាត់ដំបង បឹងទន្លេសាប ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខាងលិចជាប់នឹងប្រទេសថៃ។ ហើយក៏ស្ថិតនៅចន្លោះ បឹងទន្លេសាប និងចុងខាងជើងនៃជួរភ្នំក្រវាញ។ ទន្លេពោធិសាត់កាត់ខេត្តនេះហូរពីជួរភ្នំក្រវាញនៅភាគខាងលិចទៅទន្លេសាបខាងកើត។ ខេត្តនេះរួមមាន ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៤៩៥ភូមិ ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន ៣,២ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ២៨ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ ៦៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។ ប្រវត្តិតាមពាក្យពីព្រេងនាយដំណាលថា មានដើមពោធិ៍មួយដើមរសាត់ច្រាសទឹកដ៏ប្លែកអស្ចារ្យ ឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅទាក់ចងតែមិនជាប់ ហើយបន្តរសាត់ដល់កន្លែងមួយត្រង់ខាងមុខទីប្រាសាទព្រះខ័ន។ រសាត់មកដល់ទីនេះ ព្រះសង្ឃ និងអ្នកស្រុក បានរៀបចំគ្រឿងពលីការបូជាទៀន ធូប ផ្កាភ្ញី ដោយអធិដ្ឋានបួងសួងសុំយាងដើមពោធិ៍ ដើម្បីប្រតិដ្ឋានដាំទុកនៅទីតាំងនោះ។ ព្រះសង្ឃបានយកខ្សែអំបោះ ៧សរសៃទៅចងដើមពោធិ៍ រួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោធិ៍ ស្រាប់តែដើមពោធិ៍នោះ ត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័ន បានដោយងាយ។ អ្នកស្រុកក៏ស្រែកអឺងកងឡើងថា "បានការ...បានការ" ហើយទួលនេះបានជាប់ឈ្មោះ "ទួលបានការ" តរៀងមក ដែលបច្ចុប្បន្នទួលនេះ ឋិតនៅខាងកើតវត្តបាកាន ក្នុងទឹកដីស្រុកបាកាន។ ដោយសារប្រាសាទព្រះខ័ន មានបារមីខ្លាំងពូកែ និងបួងសួងសុំកំណប់ទ្រព្យអ្វីបាននោះ ដំណឹងបានលេចឮដល់កងទ័ពសៀម ដែលនៅក្បែរព្រំដែនស្វាយដូនកែវ និងចង់មកជីកយកវត្ថុមានតម្លៃទាំងនោះ។ អ្នកស្រុក និងព្រះសង្ឃក៏នាំគ្នាលើកដីពូនលុបប្រាសាទ ក្នុងបំណងលាក់ទុកអាថ៌កំបាំងដោយយកដើមពោធិ៍ទៅដាំលើចំហៀងកូនភ្នំ និងប្ដូរឈ្មោះមកជា "បាកាន" វិញ ដែលបច្ចុប្បន្នគេហៅថា ស្រុកបាកាន។ ក្រៅពីខ្លឹមសារដកស្រង់ចេញពីសៀវភៅកម្ពុជសុរិយាឆ្នាំ២០០៣ ត្រង់ទំព័រ ៦២នេះ នៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ត្រង់ទំព័រ ៧៧៩ បញ្ជាក់ថា ពោធិ៍សាត់ គឺជាឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋ នៅជាប់ខាងកើតខេត្តបាត់ដំបង។ តាមពាក្យដំណាលពីព្រេងនាយថា មានដើមពោធិ៍តូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក ហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយ។ ដោយហេតុដូច្នេះ ទើបឲ្យឈ្មោះភូមិប្រទេសនោះថា ពោធិ៍សាត់ ព្រោះពាក្យថា រសាត់ និងសាត់ ជាពាក្យតែមួយអាចប្រើជួសគ្នាបាន។ លុះសំណេរជាយូរអង្វែងមក បានក្លាយជា "ពោធិ៍សាត់" រហូតដល់សព្វថ្ងៃ។ ![]() រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷
វិស័យអប់រំក្នុងខេត្តក្រុងពោធិ៍សាត់សាកលវិទ្យាល័យ
បឋមសិក្សា1.រ៉ា 2.ទាចំរាត់ 3.កោះជុំ 4.ស្វាយអាត់ 5.ពោធិ៏សាត់ 6.ចំការចេក 7.ព្រែកស្ដី 8.លលកស 9.ផ្សារលើ 10.វត្តហ្លួង 11.សូភី 12.បន្ទាយដី 13.ព្រៃញី 14.ក្រាំងតាសែន 15.ស្ទោង 16.ស្ទឹងតូច 17.សុរិយា 18.វត្តឯក 19.រលាប 20.ទួលគ្រួស 21.ថ្មបីដុំ អនុវិទ្យាល័យ
វិទ្យាល័យ
ស្រុកភ្នំក្រវាញបឋមសិក្សាឃុំលាច
អនុវិទ្យាល័យ
ឃុំសំរោង1.អន្លង់ប៉ែន 2.សំរោង 3.អូរហេង 4.ព្រែក1 5.ព្រែក2 6.វាល 7.វាលនិន្ទ្រា 8.អង្គ្រង 9.ដូនម៉ៅខាងកើត 10.រវៀង 11.កោះរកគោ 12. អនុវិទ្យាល័យ
ឃុំបាក់ចិញ្ចៀន1.អូររំចង់ 2.បាក់ចិញ្ចៀន 3.ពពេច 4.ចាន់សេរី អនុវិទ្យាល័យ
ឃុំផ្ទះរុង1.បត់រំដួល 2.ក្រញ៉ាំ 3.តាសាស 4.ដំណាក់កន្សែង 5.ស្លាបប្រជា 6.ត្រពាំងខ្ទុំ 7.ថ្លុកដង្កោ 8.ជង្រុក 9.ផ្ទះរុង 10.បឹងព្រះពន្លៃ 11.ព្រហស្ថក្បាល អនុវិទ្យាល័យ
ឃុំព្រងិល1.ព្រងិល 2.សាយ 3.ស្វាយប៉ាក 4.កំពែង 5.បាក់ត្រា 6.បក្សីចាំក្រុង អនុវិទ្យាល័យ
ឃុំសន្រែ្ទ1.សន្រែ្ទ 2.ក្សេតបុរី 3.មល អនុវិទ្យាល័យ
|ឃុំរកាត: 1.ព្រៃខ្លុង 2.វាលវង់ 3.អូរសោម 4.ស្រែពង្រូល
វិទ្យាល័យ ប្រមោយ អនុវិទ្យាល័យ ប្រមោយ អនុវិទ្យាល័យ អូរសោម អនុវិទ្យាល័យ តាំងយ៉ បឋមសិក្សា: 1.ស្ទឹងថ្មី 2.ដូននាគ 3.តាំងយ៉ 4.ប្រម៉ោយ 5.អន្លង់រាប 6.ថ្មដា 7.អូរសោម 8.ក្រពើពីរ កណ្ដៀង
អនុវិទ្យាល័យ
បឋមសិក្សាពោធិ៏កំបោរ កណ្ដៀង កញ្ជរ កំពង់ក្រសាំង ស្រុកក្រគរវិទ្យាល័យ
អនុវិទ្យាល័យកោះរំដួល ឈើតុំ ព្រះសីហនុ អន្លង់ត្នោត យាកាប ឈូកស កំរែង បឋមសិក្សា: ក្រគរ កោះរំដួល អូរសណ្ដាន់ កំពង់ពោធិ៏ អន្លង់ត្នោត ស្នាអន្សា អន្សាចំបក់ បឋមសិក្សា យសវិន័យ ស្រុកបាកានវិទ្យាល័យអនុវិទ្យាល័យបាកាន បាក់រទេះ បឹងខ្នារ ព្រះម្លូរ អូរតាប៉ោង ស្រះម្កាក់ ស្វាយដូនកែវ រំលេច កោះវត្ត តាលោ បឹងបត់កណ្ដោល មេទឹក រហាទិល បឋមសិក្សាព្នៅ ទួលលៀប កោះខ្សាច់ អង្គាញ់ ត្រាង ជ្រែ ឃ្លាំងមឿង ស្នាមព្រះ អណ្ដូងក្រសាំង បាកាននិតបដ៧ ត្រពាំងជង ត្រាំសេះ ព្រះចំបក់ ពោធិល្យំ ខ្នារទទឹង តាលោ រំលេច កោះវត្ត រហាទិល ប្រហាល ស្វាយដូនកែវ អូរតាប៉ោង ស្រះម្កាក់ ព្រៃស្វាយ ស្ដុកឃ្លោក បឹងខ្នារ ព្រះម្លូរ មេទឹក ក្ដាត ព្រៃផ្ដៅ កោះស្វាយ តំបន់ទេសចរណ៍ក្នុងខេត្ត
សេដ្ឋកិច្ច
តំណភ្ជាប់ខាងក្រៅ
|