ខេត្តតាកែវ
ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ស្ថិតនៅខាងលិចទន្លេបាសាក់ ខេត្តតាកែវ មានព្រំប្រទល់ជាប់នឹងខេត្តកំពត ខាងលិចជាប់ ខេត្តកំពង់ស្ពឺខាងជើងឆៀងខាងលិច និងខេត្តកណ្តាលនៅខាងជើងនិងខាងកើត។ ហើយព្រំប្រទល់ភាគខាងត្បូងរបស់ខេត្តគឺព្រំដែនអន្តរជាតិជាមួយវៀតណាម(ខេត្តមាត់ជ្រូក)។ ទីក្រុងខេត្តដែលទើបនឹងត្រូវបានគេស្គាល់ថាជាទីរួមខេត្តដូនកែវ (អតីតហៅថាក្រុងតាកែវ) គឺជាទីក្រុងតូចមួយមានប្រជាជនសរុប ៣៩ ១៨៦ នាក់។ ខេត្តតាកែវគឺជាស្លាកស្នាមនៃវប្បធម៌ខ្មែរ ដោយសារតែជាអតីតនគរវ្នំនិងអាណាចក្រចេនឡាស្ថិតនៅកណ្តាលតំបន់។ ទីតាំងខេត្តតាកែវ![]() ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៦៨០.១៥ គីឡូម៉ែត្កការេ[២]។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ ចំនួនប្រជាជនតាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។ តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%[៣]។ រដ្ឋបាលខេត្តតាកែវមាន ០១ ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១២១ ភូមិ [៤]។
អភិបាលខេត្ត
ប្រវត្តិសាស្ត្រតាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា "ដើមកំណើតនៃអរិយធ៌មខ្មែរ" ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
វត្ថុអនុស្សាវរីយ៍ក្នុងតំបន់ទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់។ អាកាសធាតុ![]() ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀងមានចាប់ពី ខែមិថុនាដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។ ការអភិវឌ្ឍ![]() ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ២០១៧ នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។ សេដ្ឋកិច្ច![]() សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។ ផ្សារសំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។ ផ្សារនៅខេត្តតាកែវរួមមាន
![]() រូបភាពឯកសារយោង
|