ទិដ្ឋភាពថ្មកំអែភ្នំភ្លើងនៅជុំវិញវាល
អគ្គិសន្នី
ទឹកជ្រោះចាអ៊ុង
ភូមិវប្បធម៏របស់សហគមន៏
ផ្លូវលំនៅទីរួមស្រុក
ស្រុកអូរជុំ
ស្រុកអូរជុំគឺជាស្រុកមួយដែលស្ថិត នៅប៉េកខាងត្យូង នៃទីរូមខេត្តរតនគិរីដែលមានចំងាយផ្លូវ៨គីឡូម៉ែតពីរួមខេត្ត នៅក្នុងស្រុកនេះមានជនជាតិ ចំរុះគ្នជាច្រើនដែលរស់នៅក្នុងទីរួមស្រុក រូមមានជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិខ្មែរនិងជនចំណាក់ស្រុកជាច្រើនភាសារទៀតដែលមិនបានរៀបរាប់អស់ ប្រជាជនភាគច្រើនប្រកមមុខរបរ ផ្សេងៗគ្នាដូចជា ធ្វើស្រែចំការ ជំនួញ និងធ្វើការរាជការនិង ស្ថាប័នអង្គការក្រុមហ៊ុនផ្សែងៗ ហើយការកាន់នូវសាសនា និង ទំនៀមទំលាប់ព្រពៃណីមានភាពខុស់ៗដែរ នៅតាមភូមិនិងតំបន់ផ្សេងៗ។
ស្រុកអូរជុំ (អង់គ្លេស: Ou Chum District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តរតនគិរី ដែលមានរដ្ឋបាល ៧ឃុំ និង ៣៧ភូមិ÷
ស្រុកអូរជុំ
|
លេខកូដឃុំ
|
ឈ្មោះឃុំជាអក្សរខ្មែរ
|
ឈ្មោះឃុំជាអក្សរអង់គ្លេស
|
ចំនួនភូមិ
|
១៦០៦០១
|
ឃុំចាអ៊ុង
|
Cha Ung Commune
|
៥
|
១៦០៦០២
|
ឃុំប៉ូយ
|
Pouy Commune
|
៨
|
១៦០៦០៣
|
ឃុំឯកភាព
|
Aekakpheap Commune
|
៣
|
១៦០៦០៤
|
ឃុំកាឡៃ
|
Kalai Commune
|
៨
|
១៦០៦០៥
|
ឃុំអូរជុំ
|
Ou Chum Commune
|
៤
|
១៦០៦០៦
|
ឃុំសាមគ្គី
|
Sameakki Commune
|
៥
|
១៦០៦០៧
|
ឃុំល្អក់
|
L'ak Commune
|
៣
|
ចំនួនភូមិសរុប
|
៣៧
|
សេដ្ឋកិច្ច
ស្រុកអូជុំមានសេដ្ឋកិច្ចមិនសូវមានភាពរីកចំរើនប៉ុន្មានទេព្រោះប្រជាជនភាគច្រើនសុទ្ធតែជាកសិករ និងខ្វះអ្នកចេះដឹង ដូចនេះធ្វើអោយមានភាពការរីកចំរើនយឹត ដោយសារតែប្រជាជនមិនសូវយល់ដឹងពីរបៀបនៃការផ្លាស់ប្តូរនូវការរស់នៅ ហើយឯការរស់នៅប្រកប់មុខរបបវិញគឺកសិករ និយមដំា ដំណាំឧស្សហកម្មផងដែរដូចជា ចន្ទី កៅស៊ូ ល្ងរ ឯដំណាំកសិកម្មវិញនោះគឺ ស្រូវ សណ្តែក ពោត ដំឡូងគ្រប់ប្រភេទ សណ្តែកដី ត្រសក់ អំពៅ ខ្នុរ និងប្រភេទបន្លែផ្សេងៗ -ល-។ចំពោះអ្នកអាជិវករវិញប្រកបមុខរបរលក់ដូរ ដូចជាបើអាជិវកម្ម បើតូបលក់អីវ៉ាន់ផ្សេងៗដូចជា តូបកាហ្វេ ជាងម៉ូតូ ជាងទូរស័ព្ទ តូបអីវ៉ានចាបភួយ។ចំពោះអ្នកធ្វើការវិញគឺបានចូលបំរើការងារក្នុង ជួររាជរដ្ឋាភិបាលរាជការ និងអង្កការ ក្រុមហ៊ុនផ្សេងផងដែរ។
តំបន់ទាក់ទាញ និងកន្លែងប្រវត្តិសាស្រ្ត
ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ស្រុកអូរជុំ ដោយសារតែស្រុកមានសោភ័ណ្ឌភាព ប្រកបទៅដោយធម្មជាតិស្រស់បំព្រង ពីដើមមកទើបធ្វើអោយទាកទាញចំណាប់អារម្មណ៏ភ្លៀវជាតិនិងអន្តរជាតិ ជាច្រើនបានមកទស្សនាមកកាន់កន្លែងជាច្រើនដូចជា៖
- វាលថ្មដាកំអែភ្នំភ្លើង : វាលថ្មដាកំអែភ្នំភ្លើងជាកន្លែង វាលថ្មកំអែភ្លើងដែលបានផ្ទុះឡើង កាលពីសម័យបុរាណកាលកន្លងមក ហើយក៏កា្លយជាវាលថ្មដ៏អស្ចារ្យកា្រលនៅលើដីដូចរាប់ការរោឥត ផ្ទះសំណងអញ្ចឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៥០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងផ្លូវទៅស្រុកតាវែង ដែលមានប្រវែងពីទីរួមស្រុកប្រហែល ៥,៤ គ.ម ។វាលមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៥២០ម។ នៅជុំវិញវាល សំបូរដោយដើមឈើធំៗ និងល្អាងផ្ទាំងថ្ម ដែលជាជំរកនៃសត្វព្រៃ និងសត្វកំរៗនានាជាច្រើន។
- ទំនប់វារីអគ្គីសនី : ទំនប់វារីអគ្គីសនីស្ថិតនៅ ១ គីឡូម៉ែត្រខាងជើងឈៀងខាងលិចស្រុកអូរជុំ ។ទំនប់វារីអគ្គីសនីនេះត្រូវបានសាងសងនៅឆ្នាំ១៩៩៣ ដោយវៀតណាមដែលបានរំដោះជាតិបន្ទប់ពីទទួលបានសន្តិភាព ពីរបបប្រលៃពូជសាសន៏ប៉ូលពត់ ការកសាងក្នុងគោលបំណងចងអោយប្រជាជននៅក្នុងស្រុកនេះមានថាមពលប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ដើម្បីបំភ្លើពេលយប់។ ការសាងសងនេះត្រូវបានលើជាទំនប់ ទឹកអូរ មួយដើម្បីទាញថាមពលទឹកធ្វើជាថាមពលអគ្គីសនី វាមានភាពស្រស់ស្អាតនៅជុំវិញដងផ្លូវទៅកានស្ថានីយ៏ប្រភព វារីអគ្គីសនី្ននេះ ព្រោះវាមានទឹកធ្លាក់នៅប៉ែកខាងលើនៃស្ថានីយ និងព្រៃឈើយ៉ាងស្រស់បំព្រងព្រៀបដូចជារម្មណីដា្ឋនមួយផងដែរសំរាប់អ្នកដែលចង់ទៅទស្សនាកំសាន្តទៅសន្ទូចត្រី នៅពេលអផ្សុកបាន ។
- ទឹកធ្លាក់ជ្រោះចាអ៊ុង : ស្ថិតនៅ 30 គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមានរោងពីក្នុង មានកម្ពស់១៣ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។
- ភូមិវប្បធម៏ :ភូមិវប្បធម៏គឺជាភូមិមួយស្ថិតនៅក្នុងឃុំអូរជុំ ដែលហៅថាភូមិកាំ វាភូមិមួយដែលរក្សាបាននូវទំនៀមទំលាប់ប្រពៃណីវប្បធម៏ របស់សហគមន៏ មានដូចជារបាំប្រពៃណី សំភារប្រើបា្រស់ សំលៀកបំពាក់ និងភាសារ និងការរស់នៅ ។
- ប្រាសាទអាថ៏កំបាំង និងសរសរផ្ទះថ្មចំលាក់របស់លោកតាអធិរាជ(ចាវ៉ាន) : ស្ថិតនៅក្នុងឃុំប៉ូយ វាមានចំងាយ៣០ គីឡូម៉ែតពីទីរួមស្រុក វាជាតំបន់ប្រវតិ្តសាស្រ្តផងដែលលោកតាអធិរាជ ចាវ៉ានបំរុងនិងសាងសង់នគរមួយ តែដោយសាតែមានសង្រៀមរវាងទេវរាជ ម្នាក់ដែលចង់មកបំផ្លាញ ទើបការសាងសងមិនបានសំរេច ដូចនេះសព្វថ្ងៃនៅសល់តែសរសរនិង បាសាទភ្នំមួយដែលនៅក្បែរ សរសរប្រាសាទមួយនោះប៉ន្តែរាល់ថ្ងៃ អ្នកគ្មានបុណ្យកាលពីជាតិគ្មានសំណាងនិងបានឃើញប្រាសាទនេះឡើយ គឺយើងឃើញតែភ្នំនិងព្រៃតែប៉ុនោះ តែបើអ្នកបានស្នាក់នៅក្នុងព្រៃនេះតែម្នាកឯងរឺពីនាក់ ពេលយប់អ្នកនឹងឃើញពន្លឺភ្លឺពណ៏មាសចេញពីល្អាងភ្នំមួយនេះ វាជាពន្លឺផ្ទៃប្រាសាទទាំងមួលដែលទេវតារក្សាភ្នំនេះមិនបានបង្ហាញអោយយើងឃើញអស់ទេ មានអ្នកចំនួនមុនបានស្លាបដោយសារបានឃើញពន្លឺនេះហើយបានចូលក៏បានឃើញខ្លាសរ ហើយនិងមាសជាច្រើននៅក្នុងល្អាងនោះស្រាប់តែចេញមកវិញមកដល់ផ្ទះក៏បានស្លាប់តែម្តងទៅ។
អាកាសធាតុ
- រដូវវស្សា : ពីខែមិថុនា ដល់ តុលា
- រដូវត្រជាក់, ពីខែវិច្ឆិកា ដល់ កុម្ភៈ
- រដូវក្តៅ : ពីខែមីនា ដល់ ឧសភា ដោយមានសីតុណ្ហភាពពី ២០ ដល់ ៣២ អង្សាសេ ។
ឯកសារយោង
តំណភ្ជាប់ក្រៅ
អត្ថបទផ្សេងទៀត
ទំព័រគំរូ:ភូមិឃុំយើង
ស្រុកអូរជុំ គឺជាស្រុកមួយដែលស្ថិត នៅក្នុង ខេត្តរតនគិរី នៅខាងភូមិភាគខាងត្យូងនៃទីរួមខេត្ត។
ដែលពីមុនគេហៅថា ឃុំអូរជុំ ស្ថិតក្នុងស្រុកវើនសៃ ឥឡូវនេះគេដូរទៅជាស្រុកអូរជុំវិញ។