អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញ ពីប្រភព ណាមួយឡើយ សូមជួយកែលម្អ អត្ថបទនេះដោយបន្ថែមការដកស្រង់ទៅប្រភពដែលអាចទុកចិត្តបាន សម្ភារៈដែលមិនមានប្រភពអាចត្រូវបានជំទាស់ និងដកចេញុ។Lua error in Module:Find_sources at line 48: attempt to index local 'links' (a boolean value). (ខែធ្នូ ២០០៩)
ខណ្ឌមានជ័យ (អក្សរឡាតាំង : Mean Chey រឺ Khan Mean Chey ) ស្ថិតនៅភាគអាគេ្នយ៍នៃភ្នំពេញ កម្ពុជា ។ ខណ្ឌនេះបានបែងចែកទៅជា ៧សង្កាត់ [ ២] ។
ប្រវត្តិ
កាលពីដើមឡើយ ខណ្ឌមានជ័យប្រហែលសម័យរដ្ឋកម្ពុជាស្ថិតក្នុងអំណាចរដ្ឋបាលរបស់ខេត្តកណ្ដាល ដែលជាស្រុកមួយរបស់ខេត្តកណ្ដាល ហៅថាស្រុកមានជ័យ ។ [ ៣]
រដ្ឋកម្ពុជា-ព្រះរាជាណាចក្រទី២ (មុន-០៥ វិច្ឆិកា ២០១០)
សង្កាត់ទាំងប្រាំបីនៃខណ្ឌមានជ័យ ពីមុន ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០
ព្រះរាជាណាចក្រទី២ (០៥ វិច្ឆិកា ២០១០-២៥ ធ្នូ ២០១៣)
សង្កាត់ទាំងដប់ពីរនៃខណ្ឌមានជ័យ ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០-ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣
ក្រមប្រៃសណីយ៍ខណ្ឌមានជ័យ (១២០៦)
យោងតាមអនុក្រឹត្យ លេខ ១៤៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ ស្ដីពីការប្ដូរឃុំនៃរាជធានីភ្នំពេញទៅជាសង្កាត់។ កាត់យកឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និងឃុំព្រែកថ្មី នៃស្រុកកៀនស្វាយ ខេត្តកណ្ដាល បញ្ចូលក្នុងខណ្ឌមានជ័យនៃរាជធានីភ្នំពេញ វិញ ជាសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី ។[ ៤]
ព្រះរាជាណាចក្រទី២ (២៥ ធ្នូ ២០១៣ - ១៨ កក្កដា ២០១៦)
សង្កាត់ទាំងបួននៃខណ្ឌមានជ័យ ចាប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦
យោងតាមអនុក្រឹត្យ លេខ ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការបង្កើតខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។ សង្កាត់ចំនួន ០៨ នៃខណ្ឌមានជ័យ ត្រូវកាត់ដាក់បញ្ចូលក្នុងខណ្ឌច្បារអំពៅ ថ្មី រួមមាន សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី ។[ ៥]
សង្កាត់ទាំង៧នៃខណ្ឌមានជ័យចាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដល់ បច្ចុប្បន្ននេះ។
យោងតាម អនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់ស្ទឹងមានជ័យ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យត្រូវបំបែកជាបី សង្កាត់គឺ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣។ អម និងអនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់បឹងទំពុន នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់បឹងទំពុនក៏ត្រូវបំបែកជាពីរសង្កាត់ទៀតដែរ គឺសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។
[ ៦] [ ៧]
[ ៨]
[ ៩]
គ្រឹះស្ថានអប់រំ
រដ្ឋ
ឯកជន
សុខាភិបាល
រដ្ឋ
ឯកជន
វត្តអារាម
ផ្សារ
ឯកសារយោង