Share to: share facebook share twitter share wa share telegram print page

ជយវម៌្មទី៨

បញ្ជូនបន្តទៅ៖

ប្រវត្តិ

សោយរាជ្យ

ព្រះរាជា​ដែល​សោយរាជ្យ​បន្ត​ពី​វ្រះបាទ​ឥន្ទ្រវម៌្មទី២ គឺ​វ្រះបាទ​ជយវម៌្មទី៨ ដែល​គេ​មិន​បាន​ដឹង​ពី​ចំណង​ទាក់ទង​ជា​ញាតិសាលោហិត​នឹង​ព្រះរាជា​មុនៗ​ឡើយ។ វ្រះបាទ​ជយវម៌្មទី៨ ជា​ព្រះរាជា​ដែល​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​សាសនា​ព្រះ​ឥសូរ។ ចាប់​តាំង​ពី​ដើម​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ចាប់​ផ្តើម​រៀបចំ​ឡើង​វិញ​នូវ​ច្បាប់​ទំលាប់​ខាង​ព្រហ្មញ្ញសាសនា គណៈ​ព្រះ​ឥសូរ​នេះ។

សាសនា

ក្នុង​រាជ្យ​ព្រះអង្គ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា ទៅ​លើ​ព្រះពុទ្ធ​សាសនា ដោយ​ពេល​នោះ​មាន​ការ​វាយ ឬ​កោស​លុប​បំផ្លាញ​ព្រះពុទ្ធ​បដិមា ដែល​គេ​បាន​សាង​យ៉ាង​ច្រើន​នៅ​ក្នុង​រាជ្យ​វ្រះបាទ​ជយវម៌្មទី៧ និង​ព្រះរាជ​បុត្រ​របស់​ព្រះអង្គគឺ​វ្រះបាទ​ឥន្ទ្រវម៌្មទី២ ដែល​សោយរាជ្យ​មុន​ព្រះអង្គ​នោះ។

ព្រះ​អគ្គមហេសី​របស់​ជយវម៌្មទី៨ មាន​ព្រះនាម​ថា ព្រះនាងចក្រវាទីរាជទេវី ជា​កូន​ស្រី​របស់​អតីត​រាជបុរោហិត ឬ​សីកេសា ហើយ​ព្រះនាង​មាន​បង​ប្អូន​ជីដូន​មួយ​ម្នាក់​ទៀត ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​ព្រហ្មញ្ញសាសនា ឈ្មោះ ជយមង្គលាថ៌ ដែល​ស្វាមី​ព្រះនាង​ទ្រង់​គោរព​កោតក្រែង​រហូត​ដល់​បាន​សាង​ប្រាសាទ​មួយ​ក្នុង​រាជ្យ​ព្រះអង្គ ដើម្បី​តំកល់​បដិមា​តំណាង​របស់​ព្រាហ្មណ៍​រូប​នេះ​ទៀត​ផង។ នៅ​ក្នុង​ប្រទេស ប្រជារាស្ត្រ​ជាទូទៅ និង​មន្ត្រី​ធំៗ​នៃ​ព្រះបរមរាជវាំង​មួយ​ចំនួន ដែល​នៅ​គោរព​ព្រះពុទ្ធ​សាសនា ​ដែល​នាំ​ចូល​មក​ពី​កោះ​ស្រីលង្កា ដោយ​ព្រះអង្គ​ម្ចាស់​គមលិន្ត ដែល​ជា​ព្រះរាជ​បុត្រ​មួយ​អង្គ​របស់​វ្រះបាទ​ជយវម៌្មទី៧ក្នុង​ឆ្នាំ​ ១១៩០ នៃ​គ្រិស្ដសករាជ មាន​ការ​មិន​សប្បាយ​ចិត្ត និង​ប្រតិកម្ម​អ្នក​កាន់​ព្រហ្មញ្ញសាសនា ដែល​បាន​វាយ​បំផ្លាញ ឬ​កោស​លុប​ធ្វើ​អោយ​ខូចខាត​បដិមា និង​សមិទ្ធិ​ផ្សេងៗ​ខាង​ព្រះពុទ្ធ​សាសនា​នេះ បាន​បង្ក​ជា​ភាព​វឹកវរ​ចលាចល​ប្រឆាំង​នឹង​ការ​ប្រមូល​ពន្ធដារ ឬ​កំណែន ដើម្បី​បំពេញ​ការ​កសាង​បូជនីយដ្ឋាន​ផ្សេងៗ សំរាប់​សាសនា​ព្រាហ្មណ៍​នោះ​ផង។

នយោបាយការបរទេស

ចំណែក​នយោបាយ​ក្រៅ​ប្រទេស​វិញ វ្រះបាទ​ជយវម៌្មទី៨ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ជនជាតិ​ស្យាម ដែល​ហូរ​មក​ពី​យូណាន (ក្នុងសិលាចារឹក យ្វន ក្រោយមកជា យួន) ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ចិន កាន់​តែ​ច្រើន​ឡើងៗ ក្នុង​ពេល​ដែល​ពួក​ម៉ុងហ្គោល លុក​លុយ​ប្រទេស​ចិន។ ពួក​ស្យាម ដែល​បាន​ចំលង​យក​របៀប​ចាត់​ចែង​ទ័ព​តាម​ពួក​ម៉ុងហ្គោល និង​បាន​ចំលង ឬ​ត្រាប់​យក​អក្សរ​របស់​ខ្មែរ​ទៅ​ប្រើប្រាស់ បាន​បះបោរ​វាយ​រឹប​យក​តំបន់​វាល​ទំនាប​ទន្លេ​មេណាម​របស់​ខ្មែរ។ ទីបំផុត ពួក​ស្យាម ក្រោម​ការ​ដឹក​នាំ​របស់​រាមកំហែង ក៏​បាន​ប្រកាស​ឯករាជ្យ ហើយ​រឹប​យក​ទីក្រុង​ចាស់​របស់​ខ្មែរ គឺ​សុខោទ័យ ធ្វើ​ជា​រាជធានី​របស់​ខ្លួន។

ម្យ៉ាង​ទៀត វ្រះបាទ​ជយវម៌្មទី៨ ត្រូវ​ប្រឈម​មុខ​ត​ទល់​នឹង​ពួក​ម៉ុងហ្គោល ដែល​បាន​វាយ​លុក​ឈ្លាន​ពាន​លើ​អាស៊ី​អាគ្នេយ៍​ទាំង​មូល ក្រោយ​ពី​បាន​វាយ​យក​ប្រទេស​ចិនបាន ហើយ​បង្កើត​រាជវង្ស​ (រាជវង្សយាន) ឡើង​សោយរាជ្យ​លើ​ប្រទេស​នេះពី​ឆ្នាំ​ ១២៧៩ ដល់​ឆ្នាំ​ ១៣៦៨។[] ដល់​ឆ្នាំ​ ១២៨៣ ក្រោយ​ពី​វាយ​យក​បាន​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​នៃ​ប្រទេសចាម្ប៉ាហើយ​ មេទ័ព​សូហ្គាទូ មេបញ្ជាការ​នៃ​កងទ័ព​ម៉ុងហ្គោល បាន​បញ្ជូន​មេ​ទ័ព​ពីរ​នាក់ អោយ​ចូល​មក​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​ខ្មែរ​ចាប់​បាន​ជា​ឈ្លើយ​ទាំង​ពីរ​នាក់។

ទោះ​បី​ទ័ព​ខ្មែរ​ចាប់​បាន​មេ​ទ័ព​ទាំង​ពីរ​នាក់​របស់​ម៉ុងហ្គោល ក៏ដោយ ក៏​វ្រះបាទ​ជយវម៌្មទី៨ ទ្រង់​ឈ្វេង​យល់​ថា គួរ​តែ​លើក​សួយសារអាករ​ទៅ​ថ្វាយ​ព្រះចៅ​គូប៊ីឡៃខាន់នៅ​ឆ្នាំ​ ១២៨៥ នៃ​គ្រិស្ដសករាជ​នោះ។

នៅឆ្នាំ ១២៩០ ពួកមនបានទទួលឯករាជ្យរបស់ខ្លួនឡើងវិញ។[]

វិបត្តិរាជវង្ស

នៅ​ចុង​រាជ្យ​របស់​ព្រះអង្គ​ឆ្នាំ​ ១២៩៥ វិបត្តិ​ក្នុង​រាជវង្ស​មួយ​បាន​កើត​ឡើង ហើយ​វិបត្តិ​នេះ​បាន​ជំរុញ​អោយ​វ្រះបាទ​ជយវម៌្មទី៨ ទ្រង់​ដាក់​រាជ្យ ហើយ​ប្រគល់​រាជ​សម្បត្តិ​អោយ​ទៅ​បុត្រ​ធីតុបតី គឺ​កូន​ប្រសា​របស់​ព្រះអង្គ ព្រះនាម ឝ្រីន្ទ្រវម៌្ម សោយរាជ្យ​ជំនួស​វិញ។ ដល់​ពេល​សោយ​ទិវង្គត​ទៅ វ្រះបាទ​ជយវម៌្មទី៨ ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា បរមេឝ្វរបទ[]

ការដាក់រាជ្យ

ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​ ១២៩៥ ក៏​ដោយសារ​ព្រះរាជ​បុត្រី​ព្រះអង្គ​ព្រះនាមឝ្រីន្ទ្រភូបេឝ្វរចូឌាបាន​លួច​ព្រះ​ខ័ន​មា​សដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​វ្រះបាទ​ជយវម៌្មទី៨ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្លង្ក ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​វ្រះបាទឝ្រីន្ទ្រវម៌្មជា​កូន​ប្រសា​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។

សមាជិក​អ្នក​ការទូត​ចិនម្នាក់​របស់​ព្រះ​ចៅ​អធិរាជ​តេមួរខាន់ ដែល​បាន​មក​ដល់​កម្វុជទេឝក្នុង​ឆ្នាំ​ ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះ​បិតា ទៅ​អោយ​ស្វាមី​នាង។ លោកជីវតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់វ្រះបាទ​ជយវម៌្មទី៨ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។ []

ពង្សាវលី

ឯកសារយោង

  1. Chou Ta-kuan 周達観 (Zhou Daguan, fl.1297), Customs of Cambodia 風土記 , transl. Paul Pelliot and J. Gilman d’Arcy Paul, Bangkok, Siam Society, 1993, pp.xviii-xix.
  2. Cœdès, George. (1964) Les États hindouisés d'Indochine et d'Indonésie Paris.
  3. http://www.rfa.org/khmer/news/history/the-king-of-angkor-continued-06112014034739.html
  4. http://www.rfa.org/khmer/news/history/the-king-of-angkor-continued-06252014003352.html
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឥន្ទ្រវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១២៤៣–១២៩៥
តដោយ
ឝ្រីន្ទ្រវម៌្ម

Information related to ជយវម៌្មទី៨

The_Tower_(Dubai), 盆踊り, العلاقات_الإيرانية_المولدوفية, Камень, Richard_Quest, 臺北高等學校講堂, Augustus_Keppel, Milan_Martić, SMA_Negeri_1_Kediri, CCAA_women's_basketball_tournament, Эльче_(футбольный_клуб), Safiatuddin_dari_Aceh, Tratta_atlantica_degli_schiavi_africani, Garvin_County,_Oklahoma, 1876_Chicago_mayoral_elections, 1st_Philippine_Legislature, Guam_at_the_2009_East_Asian_Games, Etanol, Keuskupan_Cartago_di_Kosta_Rika, خليل_أبي_اللمع, Sang_Juara, Villaquirán_de_la_Puebla, كلية_ستانيسلاس_في_باريس, Newcomen_atmospheric_engine, Komando_Resor_Militer_064, 11-й_танковый_корпус_(СССР), 49th_Reserve_Division_(German_Empire), Tempat_pelelangan_ikan, Bahasa_Melayik_Dayak, Stasiun_kereta_api_Jordanhill, Sirio_(piroscafo), Keuskupan_Florida, Philippe_Soupault, Poséidon_(film,_2006), Port_Huron_Prowlers, Abierto_Mexicano_Telcel_2000, Cornelis_de_Houtman, Luca_Montezemolo, Empresa_de_Acueducto_y_Alcantarillado_de_Bogotá, (I_Think_I'm_Over)_Getting_Over_You, Garland

Opior_sulawesi, Hifazat_(film_1987), Rusia_en_el_Festival_de_la_Canción_de_Eurovisión, كونستانس_من_أراغون, Society_of_Professional_Journalists, Faculty_of_Veterinary_Sciences,_University_of_Buenos_Aires, Kepolisian_Daerah_Sulawesi_Selatan, The_Hurricane_(1999_film), Procynosuchus, Alfonso_Martínez_Alcázar, 2023_Pacific_typhoon_season, Kurvingrad, Australian_Recording_Industry_Association, Affect_consciousness, Уорд,_Лесли, مونتالي, Bahasa_isyarat_bayi, خط_طول_69°_غرب, BCS:_50_Years, Stasiun_Sumberlawang, Koichi_Wakata, Joe_Hauser, Кордовілья_(Саламанка), Abaga_language, نقطة_في_اللانهاية, أكيرا_إيشيدا, Clásica_de_San_Sebastián_1987, Taman_Sari,_Jakarta_Barat, James_Prigoff, Lijst_van_oorlogen_van_Nederland, Gunung_Pengsong, リラヴァティ_(競走馬), The_Plank_(1967_film), دوري_الدرجة_الأولى_الأرجنتيني_2015, Israëlische_landmacht, Булл_(телесериал), Dr._B.R._Ambedkar_Open_University, Пармезан, Moshé_Mizrahi, Caister_Academic_Press, Aeroporto_di_Braunschweig, Lebanese_Navy, Busjön,_Bohuslän, Alvin_Kraenzlein, أبو_القاسم_الآمدي, قائمة_بلديات_لبنان, العلاقات_السريلانكية_الليختنشتانية, Lere_Anan_Timur, Buddhism_in_Thailand, Tarzan_and_His_Mate

The_Tower_(Dubai), 盆踊り, العلاقات_الإيرانية_المولدوفية, Камень, Richard_Quest, 臺北高等學校講堂, Augustus_Keppel, Milan_Martić, SMA_Negeri_1_Kediri, CCAA_women's_basketball_tournament, Эльче_(футбольный_клуб), Safiatuddin_dari_Aceh, Tratta_atlantica_degli_schiavi_africani, Garvin_County,_Oklahoma, 1876_Chicago_mayoral_elections, 1st_Philippine_Legislature, Guam_at_the_2009_East_Asian_Games, Etanol, Keuskupan_Cartago_di_Kosta_Rika, خليل_أبي_اللمع, Sang_Juara, Villaquirán_de_la_Puebla, كلية_ستانيسلاس_في_باريس, Newcomen_atmospheric_engine, Komando_Resor_Militer_064, 11-й_танковый_корпус_(СССР), 49th_Reserve_Division_(German_Empire), Tempat_pelelangan_ikan, Bahasa_Melayik_Dayak, Stasiun_kereta_api_Jordanhill, Sirio_(piroscafo), Keuskupan_Florida, Philippe_Soupault, Poséidon_(film,_2006), Port_Huron_Prowlers, Abierto_Mexicano_Telcel_2000, Cornelis_de_Houtman, Luca_Montezemolo, Empresa_de_Acueducto_y_Alcantarillado_de_Bogotá, (I_Think_I'm_Over)_Getting_Over_You, Garland, Opior_sulawesi, Hifazat_(film_1987), Rusia_en_el_Festival_de_la_Canción_de_Eurovisión, كونستانس_من_أراغون, Society_of_Professional_Journalists, Faculty_of_Veterinary_Sciences,_University_of_Buenos_Aires, Kepolisian_Daerah_Sulawesi_Selatan, The_Hurricane_(1999_film), Procynosuchus, Alfonso_Martínez_Alcázar, 2023_Pacific_typhoon_season, Kurvingrad, Australian_Recording_Industry_Association, Affect_consciousness, Уорд,_Лесли, مونتالي, Bahasa_isyarat_bayi, خط_طول_69°_غرب, BCS:_50_Years, Stasiun_Sumberlawang, Koichi_Wakata, Joe_Hauser, Кордовілья_(Саламанка), Abaga_language, نقطة_في_اللانهاية, أكيرا_إيشيدا, Clásica_de_San_Sebastián_1987, Taman_Sari,_Jakarta_Barat, James_Prigoff, Lijst_van_oorlogen_van_Nederland, Gunung_Pengsong, リラヴァティ_(競走馬), The_Plank_(1967_film), دوري_الدرجة_الأولى_الأرجنتيني_2015, Israëlische_landmacht, Булл_(телесериал), Dr._B.R._Ambedkar_Open_University, Пармезан, Moshé_Mizrahi, Caister_Academic_Press, Aeroporto_di_Braunschweig, Lebanese_Navy, Busjön,_Bohuslän, Alvin_Kraenzlein, أبو_القاسم_الآمدي, قائمة_بلديات_لبنان, العلاقات_السريلانكية_الليختنشتانية, Lere_Anan_Timur, Buddhism_in_Thailand, Tarzan_and_His_Mate, M-87_(Michigan_highway), Vietnam, Banten_III_(daerah_pemilihan), Billion_Dollar_Babies, تفلقية, Бактиярулы,_Мурат, It_Is_My_Music, List_of_birds_of_the_Philippines, الممالك_الأمازيغية, بوابة:سانت_بطرسبرغ, J._Meredith_Read, McCain,_Inc., Wybory_samorządowe_w_Polsce_w_2006_roku, Federação_Equatoriana_de_Futebol, Marsa,_Malta, Qualifications_de_la_zone_Amériques_pour_la_Coupe_du_monde_de_rugby_à_XV_2015, بورتو_نوفو_(الرأس_الأخضر), Oxhälja, The_Glass_Web, Bandon_State_Natural_Area, Carentan, Гай_Ферленд, Waka_(kano), Баршель,_Уве, Roman_(given_name), Bahasa_Morori, Learned_Homestead, What_a_Way_to_Go:_Life_at_the_End_of_Empire, František_Vláčil, Young_Fu_of_the_Upper_Yangtze, Perspektif_(grafis), AgustaWestland_AW609, 異形戰場_(遊戲), Buhe_(politician), أوكولوس, Escape_of_the_Living_Dead, Murcheh_Khvort, مقاطعة_بولك_(ميزوري), Museum_Perjuangan_Bogor, Madonna_col_Bambino, フランス国立図書館, Kabupaten_Cianjur, Stellihorn, معركة_صرين_(مارس–أبريل_2015), The_Polar_Express_(film), Yosemite_Sam, BGL_Luxembourg_Open, Phil_Schiller, Hyde_Park_Holocaust_Memorial, Las_afinidades_electivas, Монастир_святої_Катерини, ضواحي_بوزملان_(آيت_عمرو_بلقاسم), Juxtaglomerular_apparatus, Anki_(empresa), Roket_hibrida, بات_شرودر, BanG_Dream!_discography, Bukken_Bruse_disaster, Han_dynasty, Rothschild_loans_to_the_Holy_See

Kembali kehalaman sebelumnya