សូយ៌្យវម៌្មទី១បញ្ជូនបន្តទៅ៖ ជីវប្រវត្តិវ្រះបាទសូយ៌្យវម៌្មទី១ (អានថា:សូ-រ្យៈ-វ-រៈ-មៈ) រជ្ជកាល (គ.ស ១០០២-១០៥០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទកម្រតេងកំត្វន អញឝ្រីសូយ្យ៌វម្ម៌ទេវ។ ព្រះអង្គតំរូវឲ្យមន្ត្រីទាំងអស់ធ្វើសច្ចាប្រណិធាន ដូចមានចារឹកនៅលើសសរ ក្លោងទ្វារចូលប្រាសាទភិមានអាកាស និងប្រាសាទឃ្លាំងជើង-ត្បូង។ ព្រះអង្គជាក្សត្រកាន់ព្រហ្មញ្ញសាសនា និកាយព្រះសិវ ព្រះអគ្គមហេសីព្រះនាម វីរលក្ឝ្មី ជាប់ខ្សែជាមួយវ្រះបាទហឝ៌វម៌្មទី១ និង ឦឝានវម៌្មទី២។ ព្រះអង្គកសាងប្រាសាទឃ្លាំងជើង-ត្បូង ភ្នំជីសូយ៌ ភ្នំព្រះវិហារ ស្ថាបនាបង្ហើយប្រាសាទភិមានអាកាស និងប្រាសាទវត្តឯកភ្នំជាដើម។ រាជបុរោហិត គឺឆូលីជេងវ្រះកម្រតេង អញឝ្រីជយេន្ទ្របណ្ឌិត ដែលត្រូវជាប្អូនថ្លៃ របស់ព្រះអង្គ។ សូយ៌្យវម៌្មទី១បានជ្រែករាជ្យវ្រះបាទឧទយាទិត្យវម៌្មទី១ ដោយបង្ក្រាបកងទ័ពរបស់ព្រះអង្គក្នុងឆ្នាំប្រហែល ១០០២។ វ្រះបាទសូយ៌្យវម៌្មទី១ ដែលទ្រង់បានដណ្ដើមរាជ្យពីវ្រះបាទជយវីរវម៌្មនេះ បានអះអាងថាព្រះអង្គទ្រង់ជាប់ព្រះញាតិខាងមាតាវ្រះបាទឥន្ទ្រវម៌្មទី១ និងជាប់ញាតិទៅនឹងព្រះរាជបុត្រារបស់ព្រះអង្គ គឺយឝោវម៌្មទី១ ហើយទំនងជាមានកំណើតកើតជានៅតម្ព្រលិង្គ (នគរស្រីធម្មរាជ) ដែលមានតំបន់លីហ្គរជាមណ្ឌលកណ្ដាល គឺដែនដីនៅភាគខាងជើងជ្រោយម៉ាឡេស៊ី សូយ៌្យវម៌្មជារាជបុត្រនៃក្សត្រតម្ព្រលិង្គ[១] ជានគរកាន់ពុទ្ធសាសនាតូចមួយលើទៀបកោះម៉ាឡេ (ថៃសម័យបច្ចុប្បន្ន) ដែលជារដ្ឋចំណុះនៃរដ្ឋសត្រូវអង្គរ គឺឝ្រីវិជ័យ។ ដែនដីនេះជាសម្បត្តិរបស់អាណាចក្រភ្វូណាន រួចបន្តមកកម្វុជទឹក ហើយស្ថិតនៅជារបស់ខ្មែររហូតដល់ឆ្នាំ ១២២០ ទើបបាត់បង់។ នៅក្នុងការវាយដណ្ដើមរាជ្យពីវ្រះបាទជយវីរវម៌្ម ព្រះអង្គរៀបចេញដំណើររៀបចំទ័ពពីខេត្តនគររាជ ហើយនាំទ័ពវាយទន្ទ្រានយកបានក្រុងអង្គរនៅឆ្នាំ១០០៦ ហើយថ្វីត្បិតតែរហូតដល់ឆ្នាំ ១០១០ ទើបព្រះអង្គទ្រង់វាយឈ្នះជាស្ថាពរក៏ដោយ ក៏វ្រះបាទសូយ៌្យវម៌្មទី១ ទ្រង់ចាត់ទុកថា ព្រះអង្គបានឡើងសោយរាជ្យតាំងពីឆ្នាំ ១០០២ គឺដំណាលគ្នានឹងវ្រះបាទជយវីរវម៌្មម្ល៉េះ។ បន្ទាប់ពីសង្គ្រាមអូសបន្លាយជាមួយអ្នកនឹងត្រូវឡើងស្នងរាជ្យបន្តពីឧទយាទិត្យវម៌្មទី១ គឺជយវីរវម៌្មដែលមានដើមកំណើតម៉ាឡេចេញពីនគរម៉ាឡេបុរាណ (បច្ចុប្បន្នម៉ាឡេស៊ី) [២] សូយ៌្យវម៌្មទី១បានប្រកាសឡើងសោយរាជ្យនៅឆ្នាំ ១០១០។ ក្រោយពីបានជ័យជំនះហើយ ព្រះអង្គទ្រង់បានរៀបអភិសេកជាមួយនឹងអតីតអគ្គមហេសីរបស់វ្រះបាទជយវីរវម៌្ម ថែមទៀតផង។ នៅឆ្នាំ ១០១១ ព្រះអង្គទ្រង់បានបញ្ជាអោយនាម៉ឺនសព្វមុខមន្ត្រី ធ្វើការស្បថសច្ចាថា ស្មោះត្រង់នឹងព្រះអង្គក្នុងគ្រប់កាលៈទេសៈ ពោលគឺទោះស្ថិតក្នុងពេលសង្គ្រាមក្តី ឬក៏ក្នុងពេលមានសុខសន្តិភាពក្តី។ អត្ថបទសច្ចាប្រណិធាននេះមានចារនៅខ្លោងទ្វារចូលទៅព្រះបរមរាជវាំង។ វ្រះបាទសូយ៌្យវម៌្មទី១ ទ្រង់ជាស្ដេចសឹកដ៏អង់អាចក្លាហានបំផុត។ ព្រះអង្គទ្រង់បានលើកទ័ពទៅវាយពួកមននៅហរិបុញ្ជយ លាំពូន ហើយនិងយុទ្ធនាការដោយជោគជ័យជាច្រើនលើកទៀត ធ្វើអោយព្រះអង្គអាចត្រួតត្រាបានគ្របដណ្ដប់លើវាលទំនាបទន្លេមេទឹក ទាំងមូល និងវាលទំនាបទន្លេមេគង្គរហូតដល់ហ្លួងព្រះបាំង។ ក្នុងវិស័យសំណង់ វ្រះបាទសូយ៌្យវម៌្មទី១ ទំនងជាបានស្ថាបនាបង្ហើយប្រាសាទភិមានអាកាស ប្រាសាទតាកែវ និងគោបុរៈ នៃរាជវាំង។ ក្រៅពីនេះ ព្រះអង្គបានកសាងប្រាសាទភ្នំជីសូរ ផ្នែកខ្លះនៃប្រាសាទព្រះវិហារ និងព្រះខ័នកំពង់ស្វាយ។ គឺវ្រះបាទសូយ៌្យវម៌្មទី១ នេះហើយដែលបានរៀបចំគំរោងប្លង់ទីក្រុងអង្គរទី២ ដែលមានប្រាសាទបាពួន ជាស្នូលហើយដែលត្រូវបានកសាងអោយសំរេចដោយព្រះរាជបុត្រ ឬចៅក្មួយរបស់ព្រះអង្គ ដែលសោយរាជ្យបន្តពីព្រះអង្គ។ ក្នុងផ្នែកសាសនាវិញ វ្រះបាទសូយ៌្យវម៌្មទី១ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដំបូងគេបង្អស់ ដែលកាន់ព្រះពុទ្ធសាសនាមហាយាន។ ក្នុងរាជ្យព្រះអង្គក៏ដូចជារាជ្យមុនៗដែរ ថ្វីត្បិតតែព្រះអង្គកាន់ពុទ្ធសាសនា ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងព្រហ្មញ្ញសាសនា និងសាសនាឯទៀតដូចគ្នា។ ជាក់ស្តែង ព្រះអង្គទ្រង់ចាត់ចែងអោយមន្ត្រីរបស់ព្រះអង្គជួសជុលបូជនីយដ្ឋាន និងបដិមាផ្សេងៗខាងព្រហ្មញ្ញសាសនា ក្នុងរាជធានីដែលខូចខាតដោយសង្គ្រាមរដ្ឋប្បវេណីជាដើម។ ហើយក៏មានចំណារនៃសិលាចារឹកខ្លះបានអោយដឹងថា ក្នុងរជ្ជកាលរបស់ព្រះអង្គ ពួកអ្នកកាន់សាសនាព្រាហ្មណ៍ និងកាន់សាសនាព្រះពុទ្ធនៃយានទាំងពីរ បានរួមរស់ដោយសុខសាន្តជាមួយគ្នាទៀតផង កាលណោះដែរ ចក្រភពខ្មែរបានប្រកាន់ព្រហ្មញ្ញសាសនាវៃឝ្ណវ សូយ៌្យវម៌្មគឺជាអ្នកកាន់ពុទ្ធសាសនាមហាយានដែលទ្រង់មានការប្រោសប្រណីផងដែរដល់វត្តមានពុទ្ធសាសនាថេរវាទកំពុងរីកចំរើនក្នុងនគរខ្មែរ។ វ្រះបាទសូយ៌្យវម៌្មទី១ ទ្រង់សោយទិវង្គតនៅឆ្នាំ ១០៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា វ្រះបាទបរមនិវ្វានបទ ស្រដៀងព្រះនាម ស្ដេចក្នុងរឿងនិទានខ្មែរ ព្រះបាទនិព្វានបទ រឺ និព្វានបាទ រឺ និព្វានចក្រ។ [៣][៤] សូយ៌្យវម៌្មទី១បានបង្កើតចំណងការទូតជាមួយរាជវង្សចោឡៈនៅឥណ្ឌាខាងត្បូង។ សូយ៌្យវម៌្មទី១បានបញ្ជូនរទេះចំបាំងមួយគ្រឿងជាអំណោយទៅដល់ចក្រវរ្តិនចោឡៈរាជរាជចោឡៈទី១។[៥] វាហាក់បីដូចជាថាព្រះមហាក្សត្រខ្មែរសូយ៌្យវម៌្មទី១បានស្នើសុំជំនួយពីចក្រវរ្តិនចោឡៈដ៏មានឫទ្ធានុភាពរាជេន្ទ្រចោឡៈប្រឆាំងនឹងនគរតម្ព្រលិង្គ។[៦][៧] បន្ទាប់ដឹងអំពីសម្ព័ន្ធភាពរបស់សូយ៌្យវម៌្មជាមួយរាជេន្ទ្រចោឡៈ នគរតម្ព្រលិង្គក៏បានស្នើសុំជំនួយពីក្សត្រឝ្រីវិជយ សង្គ្រាមវិជយតុង្គវម៌្ម។[៨][៩] នៅទីបំផុត រឿងនេះបាននាំឱ្យចក្រភពចោឡៈធ្លាក់ក្នុងការប៉ះទង្គិចគ្នាជាមួយចក្រភពស្រីវិជ័យ។ សង្គ្រាមបានបញ្ចប់ជាមួយជ័យជំនះរបស់រាជវង្សចោឡៈ និងអង្គរនៃកម្វុជទេឝ ហើយការបាត់បង់ភាគច្រើនជារបស់ចក្រភពស្រីវិជ័យ និងនគរតម្ព្រលិង្គ។[១០][១១] រជ្ជកាលរបស់ព្រះអង្គបន្ត ប៉ុន្មាន ៤០ ឆ្នាំ ហើយទ្រង់បានចំណាយរយៈពេលនោះដើម្បីការពាររាជ្យសម្បត្តិរបស់ទ្រង់។ បានត្រូវគេស្គាល់ថាជា "ក្សត្រនៃច្បាប់យុត្តិធម៌" ទ្រង់បានពង្រឹងអំណាចនយោបាយរបស់ទ្រង់ដោយការអញ្ជើញមន្ត្រីក្នុងតំបន់ចំនួនបួនពាក់នាក់ចូលមកកាន់ព្រះបរមរាជវាំង និងស្បថស្បែសច្ចាប្រណិធានស្វាមីភក្ដិស្មោះស្ម័គ្រទៅនឹងទ្រង់។ ព្រះរាជវាំងរបស់ទ្រង់ស្ថិតនៅបរិវេណអង្គរធំ និងទ្រង់គឺជាអ្នកដំបូងក្នុងចំណោមក្សត្រខ្មែរការពាររាជវាំងដែលប្រកបដោយកំពែង។ នៅឆ្នាំ ១០២២ សូយ៌្យវម៌្មទី១បានពង្រីកទឹកដីរបស់ទ្រង់ទៅខាងលិចដល់លវបុរីនៅថៃ និងចូលទៅដល់លាវ។ សំណង់សំខាន់ៗបានសាងឡើងដោយស្ដេចអង្គនេះមាន ប្រាសាទព្រះវិហារ លើភ្នំដងរែក និងវិមានអាកាស។ សូយ៌្យវម៌្មទី១ក៏បានចាប់ផ្ដើមសាងអាងទឹកអង្គរទីពីរ បារាយណ៍ខាងលិច ដែលមានបណ្ដោយ ៨ គ.ម និងទទឹង ២,២ គ.ម។ វាអាចផ្ទុកបានច្រើនជាង ១២៣ លានលីត្រ។[១២] នេះគឺជាបារាយណ៍ខ្មែរធំបំផុតដែលនៅគង់វង្ស។ មានការបញ្ជាក់មួយចំនួនថា សូយ៌្យវម៌្មទី១បានបញ្ជូនអំណោយទៅកាន់រាជេន្ទ្រចោឡៈទី១ ចក្រវរ្តិននៃចក្រភពចោឡៈដើម្បីសំរួលដល់ការដោះដូរពាណិជ្ជកម្មតាមដែលអាចធ្វើបាន។[១៣] ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ ឧទយាទិត្យវម៌្មទី២ ដែលបានសុគតរង្វង់ឆ្នាំ ១០៦៦ ហើយហឝ៌វម៌្មទី៣ (សទឝិវបទ) បានឡើងសោយរាជ្យជំនួស។ ពេលក្រោយបានបន្តការតស៊ូប្រឆាំងនឹងការបះបោរផ្ទៃក្នុង និងការវាយប្រឆាំងការឈ្លានពានពីពួកចាមរហូតដល់ការសោយទិវង្គតរបស់ទ្រង់នៅឆ្នាំ ១០៨០។ ពង្សាវលី
កាលវិភាគសិលាចារឹកអត្ថប្រយោជន៏មួយទៀតនៃការសិក្សាសិលាចារឹក ដែលគេប្រមូលបានមកអាចអោយយើងកែតំរូវលទ្ធផលនៃការវិភាគកន្លងមក គេបានដឹងថាព្រះមហាក្សត្រខ្មែរបានឡើងសោយរាជ្យសម្បត្តិស្នងរាជ្យពីវ្រះបាទឧទយាទិត្យវម៌្មទី១ ដែលបានចូលទិវង្គតនៅចន្លោះឆ្នាំ ១០០២ នៃគ.ស ក៏ប៉ុន្តែព្រះអង្គមិនមែនជាជនបរទេស ដូចជាគេបានប៉ាន់ស្មាននោះឡើយ។ ការសិក្សាវិភាគសិលាចារឹក K ៩២ នឹង K ៥៧៣ បានបញ្ជាក់អោយដឹងថា វ្រះបាទសូយ៌្យវម៌្មទី១ មានប្រភពពីសន្តតិវង្សជយវម៌្ម ក៏ប៉ុនែ្តជាត្រកូលនៃស្រឡាយសូយ៌វង្ឝទៅវិញ។ ដោយឡែកការសិក្សាស្រាវជ្រាវថ្មី ក៏បានអោយដឹងទៀតថា បា្រសាទធំៗ ដែលព្រះអង្គបានកសាងលើកំពូលភ្នំដូចជា ភ្នំជីសូយ៌ ភ្នំព្រះវិហារ ភ្នំវត្តភូ ជាដើម កសាងឡើងសំរាប់តំកល់ព្រះឝិវលិង្គរាជរបស់ព្រះអង្គ ដែលមានឈ្មោះថា សិខរេឝ្វរ សូយ៌្យទ្រិ សូយ៌វម៌េតេឝ្វរ និង ជយលេស្ហេត្រ។ល។ យោងទៅលើការវិភាគទិន្ន័យសិលាចារឹក យើងអាចនិយាយបានថា សិលាចារឹកទាក់ទិនទៅនិងពាក្យសម្បថនៅប្រាសាទវិមានអាកាស ក៏ដូចជាពាក្យសម្បថនៅទីកន្លែងផ្សេងៗទៀតដែរ គឺជាអត្ថបទអក្សរសិល្ប៏ ហើយវាក៏ជាកំណត់ត្រាប្រវត្តិសាស្រ្តមួយយ៉ាងសំខាន់ បានបង្ហាញថា ជនជាតិខ្មែរនាសម័យមហានគរ ជាជនជាតិមូយច្បាស់លាស់ដឹងបុណ្យដឹងបាប ដឹងខុសដឹងត្រូវ ហើយបានលើកតំលៃនៃសច្ចធម៌ សីលធម៌ យុត្តិធម៌និងភក្តីភាពយ៉ាងខ្ពស់ស្មើនិងជីវិត។ ហេតុនេះពាក្យសម្បថតំរួចពល មានអត្ថន័យ និងខ្លឹមសារដូចជាអត្ថបទសច្ចាប្រណិធានរបស់មន្រ្តីសម័យទំនើបនេះ។ ក្នុងអត្ថបទសម្បថរបស់វ្រះបាទសូយ៌្យវម៌្មទី១ យើងឃើញថាមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងកម្វុជទេឝ ហ៊ានថ្វាយជីវិត កាត់ដៃ បើសិនជាក្បត់នឹងព្រះមហាក្សត្រ ដោយឃុបឃិតជាមួយសត្រូវ។ ម្យ៉ាងទៀង ពួកគេក៏សុខចិត្តចុះនរក ៣២ ជាន់ដើម្បីរងទុក្ខជារៀងរហូតដរាបណាព្រះអាទិត្យ និងព្រះចន្ទនៅតែមានពន្លឺ ដរាបនោះពួកគេនៅតែសោយទុក្ខវេទនា។ ការស្រាវជា្រវថ្មីៗរបស់យើង បានបំបាត់នូវភាពស្រពិចស្រពិលក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពាក់ព័ន្ធទៅនឹងបញ្ហាដែលចោទឡើងថា តើវ្រះបាទសូយ៌្យវម៌្មទេវ និងវ្រះបាទសូយ៌្យវម៌្ម ជាព្រះរាជាតែមួយព្រះអង្គទេ ឫមួយយ៉ាងតិចណា? ចំពោះយើង ព្រះនាមស្តេចទាំងពីរខាងលើនេះ គឺតំណាងអោយព្រះរាជាមួយព្រះអង្គ គឺវ្រះបាទសូយ៌្យវម៌្មទី១ ពោលគឺពុំមែនជាឈ្មោះមួយទៀតនៃវ្រះបាទជយវីវម៌្មទេវ ដូចដែលលោកអៃ-ម៉ូនីញេ និងលោកល្វីហ្វីណូត៌ បានសន្និដ្ឋាននោះទេ។ កំណត់
តំណក្រៅInformation related to សូយ៌្យវម៌្មទី១Harry_Gant, Broadback_River, Кубок_Виктории, Kabinet_Amir_Sjarifuddin_II, Mariticide, Física_moderna, Carrbridge, Rolling_Stone_Indonesia, Caryophyllales, Ambato_La_Gran_Ciudad_Challenger, Confederate_Home, Working_(Caro_book), Tintin_(magazine), Primi_ministri_dell'Albania, Cornelia_Linse, COVID-19_pandemic_in_the_Turks_and_Caicos_Islands, Pencurian, إليزابيث_آن_ويتني, Nordi_Mukiele, Asian_Idol, Портал:Спорт, I_(Kingston_Wall_album), Dalton_Trumbo, Gorgon, Canterbury_Rugby_League, Sergio_Bobadilla, It's_a_Shame_(My_Sister), ناي_(قرية), Cloud_Column, Anchor_Monument_(Matveev_Kurgan), Amos_J._Peaslee, Pokémon_Stadium_2, ヘブ_-_フラニツェ・ヴ・チェハーフ線, Oldsmobile_Model_43, العلاقات_البرتغالية_الفيتنامية, 日本大学第三中学校・高等学校, Perwira_staf, Subregión_de_Río_Mayo, السلام_(جريدة), Alison_Van_Uytvanck, Daftar_tokoh_Maluku المجمع_الطبي_للقوات_المسلحة_بكوبري_القبة, Arovah_Bachtiar, World_War_II_Veterans_Memorial_Bridge_(Virginia), Maniac_(miniseri), Invasion_of_Ambon, Mega_Mustika, Daucus_carnosus, Kontes_Lagu_Eurovision_2019, تيرمعلة, Six-dimensional_space, Marquesado_de_Benavent, غرابة_(سفينة), معركة_قسنطينة_الثانية, Bandar_Udara_Internasional_John_F._Kennedy, Моноциты, Hippopotamus_amphibius, France–Pakistan_relations, Shabran, Cambrai, México_nos_Jogos_Olímpicos_de_Verão_da_Juventude_de_2010, Distritos_de_Budapest, Angkola_Selatan,_Tapanuli_Selatan, Iran, Eksperimen_psikologi, شركة_جروث_جيت_كابيتال, سيلان_(مرض), The_Morning_After_(The_J._Geils_Band_album), United_Nations_Security_Council_Resolution_1625, Natação_artística_nos_Jogos_Pan-Americanos_de_2023, Traditional_clothing_of_Kosovo, The_Agony_and_the_Ecstasy_(film), كأس_الاتحاد_الإنجليزي_1924–25, Samuel_Alejandro_Lafone_Quevedo, Linkou_Plateau, Masjid_Kasım_Ağa, Фюллеборн,_Фридрих, مقاطعة_لونوك_(أركنساس), 59-я_гвардейская_танковая_бригада, ألتونا_(كانساس), 渋谷区立臨川小学校, Donald_Payne,_Jr., المقدونيون_في_كرواتيا, Marry_Me_Now, Information_Technology_High_School, Oryx_Afrika_Timur, WXKS_(AM), Franz_Joseph,_9th_Prince_of_Thurn_and_Taxis, Lycoris_Recoil, Нижньотуринський_міський_округ, ماثيو_ستونفوردين Harry_Gant, Broadback_River, Кубок_Виктории, Kabinet_Amir_Sjarifuddin_II, Mariticide, Física_moderna, Carrbridge, Rolling_Stone_Indonesia, Caryophyllales, Ambato_La_Gran_Ciudad_Challenger, Confederate_Home, Working_(Caro_book), Tintin_(magazine), Primi_ministri_dell'Albania, Cornelia_Linse, COVID-19_pandemic_in_the_Turks_and_Caicos_Islands, Pencurian, إليزابيث_آن_ويتني, Nordi_Mukiele, Asian_Idol, Портал:Спорт, I_(Kingston_Wall_album), Dalton_Trumbo, Gorgon, Canterbury_Rugby_League, Sergio_Bobadilla, It's_a_Shame_(My_Sister), ناي_(قرية), Cloud_Column, Anchor_Monument_(Matveev_Kurgan), Amos_J._Peaslee, Pokémon_Stadium_2, ヘブ_-_フラニツェ・ヴ・チェハーフ線, Oldsmobile_Model_43, العلاقات_البرتغالية_الفيتنامية, 日本大学第三中学校・高等学校, Perwira_staf, Subregión_de_Río_Mayo, السلام_(جريدة), Alison_Van_Uytvanck, Daftar_tokoh_Maluku, المجمع_الطبي_للقوات_المسلحة_بكوبري_القبة, Arovah_Bachtiar, World_War_II_Veterans_Memorial_Bridge_(Virginia), Maniac_(miniseri), Invasion_of_Ambon, Mega_Mustika, Daucus_carnosus, Kontes_Lagu_Eurovision_2019, تيرمعلة, Six-dimensional_space, Marquesado_de_Benavent, غرابة_(سفينة), معركة_قسنطينة_الثانية, Bandar_Udara_Internasional_John_F._Kennedy, Моноциты, Hippopotamus_amphibius, France–Pakistan_relations, Shabran, Cambrai, México_nos_Jogos_Olímpicos_de_Verão_da_Juventude_de_2010, Distritos_de_Budapest, Angkola_Selatan,_Tapanuli_Selatan, Iran, Eksperimen_psikologi, شركة_جروث_جيت_كابيتال, سيلان_(مرض), The_Morning_After_(The_J._Geils_Band_album), United_Nations_Security_Council_Resolution_1625, Natação_artística_nos_Jogos_Pan-Americanos_de_2023, Traditional_clothing_of_Kosovo, The_Agony_and_the_Ecstasy_(film), كأس_الاتحاد_الإنجليزي_1924–25, Samuel_Alejandro_Lafone_Quevedo, Linkou_Plateau, Masjid_Kasım_Ağa, Фюллеборн,_Фридрих, مقاطعة_لونوك_(أركنساس), 59-я_гвардейская_танковая_бригада, ألتونا_(كانساس), 渋谷区立臨川小学校, Donald_Payne,_Jr., المقدونيون_في_كرواتيا, Marry_Me_Now, Information_Technology_High_School, Oryx_Afrika_Timur, WXKS_(AM), Franz_Joseph,_9th_Prince_of_Thurn_and_Taxis, Lycoris_Recoil, Нижньотуринський_міський_округ, ماثيو_ستونفوردين, Gran_Convención, Frank_Bainimarama, Олена_Чаплинська, Daftar_maskapai_penerbangan_yang_dilarang_di_Uni_Eropa, Amour_(film_2012), Sensationalism, Tunnel, Špindlerův_Mlýn, 4.ª_División_Acorazada_(Siria), Alaskaköpet, الأصول_الأربعة_في_علم_الرجال, Ben_10_(seri_televisi_2016), Sola_fide, Ілі-Казахська_автономна_область, Perdana_Menteri_Filipina, Open_letter, العلاقات_الباربادوسية_الجيبوتية, Войска_национальной_гвардии_Российской_Федерации, Department_of_Military_Affairs, natrium_karbonat, 張明澄, Torneo_de_Amersfoort, Charles_Honoris, شون_باكمان, Aston_Villa_F.C., Vila_Prudente_(distrito_de_São_Paulo), Need_for_Speed:_Porsche_Unleashed, Yayasan_Monumen_Dunia, Liste_des_tunnels_de_l'Algérie, Incas_in_Central_Chile, 6th_New_York_Cavalry_Regiment, Northern_Illinois_Huskies_baseball, Hare-Abian_Nights, آرون_يو, The_Concise_Dictionary_of_National_Biography, Pedro_Bilbao, Сором'язливість, Campeonato_Mundial_de_Ciclismo_en_Ruta_de_2007, اكر_تومعاد_(كيك_تنزاط), Paus_Dionisius_dari_Aleksandria, Struthionidae, Sistem_Min, Paus_balin, Ideal_Film_Company, Silo,_Kanaan, محمد_بن_زارع_عقيل, Juan_I_de_Henao, دينار_سويسري, Patrimonio_del_mercurio:_Almadén_e_Idrija, Becky_McDonald, Isaiah_Mustafa, Fábio_Máximo, Sungai_Ayung, Naatu_Naatu, Hari_Varešanović, Hans_Streuli, ضيائية_مهبطية, Murray_Hamilton, Mobile_(lagu), Сибирское_отделение_Российской_академии_наук |