ឃុំមេសរប្រចាន់ឃុំមេសរប្រចាន់ (អង់គ្លេស: Mesar Prachan Commune) ស្ថិតនៅក្នុង ស្រុកពារាំង ខេត្តព្រៃវែង មាន ៧ភូមិ÷
ព្រំប្រទល់នៃឃុំមេសរប្រចាន់
ព្រំប្រទល់
អប់រំបឋមសិក្សា១-សាលាបឋមសិក្សាអណ្ដូង ២-សាលាបឋមសិក្សាសប្រចាន់
អនុវិទ្យាល័យ១-អនុវិទ្យាល័យមេសប្រចាន់ សាសនាព្រះពុទ្ធសាសនាវត្ត៙វត្តជោត្តនារាម ហៅ យោត ៙វត្តមេសប្រច័ណ្ឌ ៙វត្តមេសប្រចាន់លើ ៙វត្តវាលស្បូវ ហៅ អណ្តូង ៙វត្តសុវណ្ណចំប៉ា ហៅ ព្រែកចំប៉ា ៙វត្តនទីជោត្តវណ្ណារាម ហៅ មេមល់ ៙វត្តកំពង់ទ្រាវិហារអណ្តែត ហៅ កំពង់ទ្រា
ផ្សារ១-ផ្សារកំពង់ពោធិ៖ នៅចន្លោះភូមមេសរប្រចាន់លើ ភូមិអណ្ដូង ភូមិមេសរប្រចាន់កណ្ដាល។ ផ្សារនេះមានកល្ខណៈជាផ្សារក្រមួនដែលមានអាជីវករអ្នកលក់មកពីបណ្ដាលភូមិនិងឃុំក្បែរខាងមកលក់ ផ្សារមួយនេះរលាយដូចក្រមួនត្រឹមម៉ោង9យ៉ាងយូរម៉ោង10គឺលែងមានអ្នកលក់ហើយ។
រមណីដ្ឋាន1-មានទីកន្លែងមួយដែលប្រជាជនហៅថាជា (កន្លែងអ្នកតាសម្ដេចតាន់) ដែលមានតីតាំងនៅជិតផ្សារកំពង់ពោធិប្រហែល200ម៉ែត។ ទីកន្លែងនោះមានមនុស្សម្នាទៅអុជធូបបន់ស្រន់សុំសេចក្ដីសុខចម្រើនពីអ្នកតាសម្ដេច មិនសូវជាដាច់ទេ។ 2-ទួលថ្មដារ៖ ទីនោះគឺជាទួលបូរាណមួយកន្លែងដែលស្ថិតនៅខាងកើតភូមិមេសរប្រលើប្រហែល1គីឡូម៉ែត។ ទីទួលនេះមានផ្នូរកប់សាកសពដែលប្រជាជននៅក្នុងភូមិយកទៅបញ្ចុះនៅទីនោះ តែក្រោយៗមកថ្មីៗនេះទីទួលនោះត្រូវបានគេយកធ្វើជាទីតាំងចិញ្ចឹមសត្វទាយកពង។ 3-ទួលសមរោង៖ ទីទួលនោះក៏ជាទីកន្លែងពីបូរាណកាលមកដែរ។ ទីតាំងគឺស្ថិតនៅខាងកើតឈាងខាងត្យូងនៃភូមិអណ្ដូង ជាប់ជាមួយនិងបឹងធំ ទីទួលនោះមានដើមសំរោងម្លប់ត្រឈឹងត្រជាក់ស្រួលគួរទីកំសាន្ដលេងសប្បាយ។ ឯកសារពិគ្រោះ
|