ប្រទេសឡេតូនី [ ស ២] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឡេតូនី [ ស ៣] គឺជាប្រទេសមួយស្ថិតនៅតំបន់បាល់ទិក នៃទ្វីបអឺរ៉ុប ។ ឡេតូនីជាប្រទេសមួយក្នុងចំណោមរដ្ឋបាល់ទិក ទាំងអស់ចំនួនបី ពោលគឺប្រទេសអេស្តូនី នៅភាគខាងជើង និងប្រទេសលីទុយអានី នៅភាគខាងត្បូង។ ក្រៅពីនេះ ឡេតូនីមានព្រំប្រទល់ជាប់នឹងប្រទេសបេឡារុស នៅភាគអាគ្នេយ៍ និងប្រទេសរុស្ស៊ី នៅភាគខាងកើត ហើយមានព្រំដែនសមុទ្រជាប់ប្រទេសស៊ុយអែត នៅភាគខាងលិច។ ប្រទេសឡេតូនីគ្របដណ្ដប់លើក្រឡាផ្ទៃសរុប ៦៤,៥៨៩ គម២ និងមានប្រជាជនរស់នៅសរុប ១.៨ លាននាក់។ រីកា គឺជារដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសឡេតូនី។ ជនជាតិឡេតូនី គឺជាជនជាតិមួយដែលស្ថិតក្នុងក្រុមជនជាតិបាល់ទិក ដោយមានចំនួនស្មើនឹង ៦៥.៥% នៃប្រជាជនទាំងអស់នៅក្នុងប្រទេស និងនិយាយភាសាឡេតូនី ។ រុស្ស៊ី គឺជាជនជាតិច្រើនបំផុតទីពីរនៅក្នុងប្រទេសដោយមានចំនួនស្មើនឹង ៣៧.៧% នៃប្រជាជនសរុប ហើយនិយាយភាសារុស្ស៊ី ជាភាសាកំណើត។[ ១៣]
ទឹកដីនៃប្រទេសឡេតូនីបច្ចុប្បន្នត្រូវស្ថិតនៅក្រោមអំណាចទូតូនីក ស៊ុយអែត ប៉ូឡូញ-លីទុយអានី និងរុស្ស៊ី អស់ជាច្រើនសតវត្សរ៍ មុនពេលត្រូវបានទទួលឯករាជ្យពីរុស្ស៊ីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩១៨ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី១ ។[ ៣] ក្រោយពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣៤ ប្រទេសឡេតូនីបានធ្លាក់ទៅក្រោមរបបអត្ថាធិបតេយ្យផ្ដាច់ការដោយមានលោកការលីស អ៊ូលម៉ានីស ជាមេដឹកនាំ។ ឯករាជ្យភាពឡេតូនីត្រូវបានរំខានដោយសហភាពសូវៀតនៅដើមសង្គ្រាមលោកលើកទី២ មុនពេលត្រូវអាល្លឺម៉ង់ណាស៊ី ចូលឈ្លានពាននិងគ្រប់គ្រង នៅក្នុងឆ្នាំ១៩៤១ ហើយមកដល់ឆ្នាំ១៩៤៤ ឡេតូនីក៏ត្រូវសូវៀតចូលមកត្រួតត្រាម្តងទៀត បង្កើតបានជាសាធារណរដ្ឋសូវៀត មួយរហូតដល់ឆ្នាំ១៩៩១។ ជាលទ្ធផលនៃការស្ថិតនៅក្រោមសហភាពសូវៀតអស់ជាច្រើនទសវត្សរ៍ ប្រជាជនរុស្ស៊ីជាច្រើនបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងប្រទេសឡេតូនី។ បដិវត្តន៍ច្រៀង ដោយសន្តិវិធីដែលបានផ្តើមឡើងនៅក្នុងឆ្នាំ១៩៨៧ ក្នុងបណ្ដារដ្ឋសូវៀតបាល់ទិកបាននាំឱ្យឡេតូនីទទួលបានឯករាជ្យជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក ប្រទេសឡេតូនីបានក្លាយជាសាធារណរដ្ឋប្រជាធិបតេយ្យនិយមសភារហូតមកដល់បច្ចុប្បន្ន។
ឡេតូនីជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿន មួយដោយមានចំណាត់ថ្នាក់លេខរៀងទី៣៩ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ។ បច្ចុប្បន្ន ឡេតូនីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិក ហ្សូនអឺរ៉ូ អង្គការណាតូ ន័រឌិក-បាល់ទិកប្រាំបី ធនាគារវិនិយោគន័រឌិក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោក ជាដើម។ល។
កំណត់សម្គាល់
ឯកសារយោង
↑ Social Statistics Department of Latvia. "Pastāvīgo iedzīvotāju etniskais sastāvs reģionos un republikas pilsētās gada sākumā" . Archived from the original on 28 September 2023. Retrieved 8 November 2021 .
↑ "Latvia" . Archived from the original on 28 January 2023. Retrieved 30 August 2025 .
↑ ៣,០ ៣,១ Ģērmanis, Uldis (2007). Ojārs Kalniņš. រៀ. The Latvian Saga (11th រ.រ.). Riga: Atēna. p. 268. ល.ស.ប.អ. 9789984342917 . ម.ប.គ.ល. 213385330 .
↑ "Surface water and surface water change" . Organisation for Economic Co-operation and Development (OECD). Archived from the original on 24 March 2021. Retrieved 11 October 2020 .
↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, April 2024 Edition. (Latvia)" . IMF.org . មូលនិធិរូបិយវត្ថុអន្តរជាតិ . 10 April 2024. Retrieved 14 July 2024 .
↑ "Gini coefficient of equivalised disposable income" . Eurostat. Archived from the original on 9 October 2020. Retrieved 22 June 2022 .
↑ "Human Development Report 2023/24" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 13 March 2024 .
↑ "The Constitution of the Republic of Latvia, Chapter 1 (Article 4)" . The Parliament of the Republic of Latvia. Archived from the original on 5 December 2013. Retrieved 20 November 2013 . ;
↑ "Official Language Law, Section 3 (Article 1)" . The Parliament of the Republic of Latvia. Archived from the original on 4 January 2014. Retrieved 20 November 2013 . ;
↑ "Official Language Law, Sections 4, 5 and 18 (Article 4)" . Likumi.lv. Archived from the original on 5 July 2019. Retrieved 7 October 2019 .
↑ "Official Language Law, Section 3 (Articles 3 and 4)" . The Parliament of the Republic of Latvia. Archived from the original on 4 January 2014. Retrieved 20 November 2013 . ;
↑ "Latvian is the mother tongue of 64% of the population of Latvia" .