Share to: share facebook share twitter share wa share telegram print page

លីទុយអានី

សាធារណរដ្ឋលីទុយអានី
Lietuvos Respublika (លីទុយអានី)
ភ្លេងជាតិ
Tautiška giesmė
"ចម្រៀងជាតិ"
ទីតាំងប្រទេសលីទុយអានី (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសលីទុយអានី (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
វីលនៀស
54°41′N 25°19′E / 54.683°N 25.317°E / 54.683; 25.317
ភាសាផ្លូវការលីទុយអានី[]
ក្រុមជនជាតិ
(ឆ្នាំ ២០២៥)[]
សាសនា
(ឆ្នាំ ២០២១)[]
  • ៦.១% គ្មានជំនឿសាសនា
  • ០.៨% សាសនាផ្សេងៗទៀត
  • ១៣.៧% គ្មានចម្លើយ
រដ្ឋសមាជិកសហភាពអឺរ៉ុប
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតី[][][]
ហ្គីតាណាស ណូសេដា
រីម៉ឹនតាស សាដជូស
សោលូស ស្ក្រ៍វែលនេលីស
នីតិបញ្ញត្តិសីម៉ាស
និម្មិតកម្ម
៩ មីនា ១០០៩
១២៣៦
២​ កុម្ភៈ ១៣៨៦
១ កក្កដា ១៥៦៩
២៤​ តុលា ១៧៩៥
១៦ កុម្ភៈ ១៩១៨
១៦ មិថុនា​ ១៩៤០
១១ មីនា ១៩៩០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៥,៣០០ គ.ម []  (ទី១២១)
- ផ្ទៃទឹក (%)
១.៩៨ (២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
Neutral increase ២,៨៩៧,៤៣០[] (ទី១៣៧)
​​៤៤ នាក់/គ.ម   (ទី១៣៨)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
- សរុប
increase ១៦១.៤៥៤ ពាន់លានដុល្លារ[១០] (ទី៨៨)
- ក្នុងម្នាក់
increase ៥៥,៩៩៥ ដុល្លារ[១០] (ទី៣៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៥)
- សរុប
increase ៨៧.៩៨១ ពាន់លានដុល្លារ[១០] (ទី៧៨)
- ក្នុងម្នាក់
increase ៣០,៥១៤ ដុល្លារ[១០] (ទី៤០)
ជីនី (២០២៣)positive decrease ៣៥.៧[១១]
មធ្យម
HDI (២០២៣)increase ០.៨៩៥[១២]
ខ្ពស់ណាស់ · ទី៣៩
រូបិយវត្ថុអឺរ៉ូ​ (()) (EUR)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
កូដហៅទូរស័ព្ទ+៣៧០
កូដ ISO 3166LT
ដែនកម្រិតខ្ពស់.lt
Q37 លើវីគីទិន្នន័យ
មើលជា Q37 លើវីគីទិន្នន័យ

ប្រទេសលីទុយអានី[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋលីទុយអានី[ស ២] គឺជា​ប្រទេស​មួយស្ថិត​នៅ​តំបន់​បាល់ទិក​ក្នុងទ្វីបអឺរ៉ុប។ លីទុយអានីជារដ្ឋបាល់ទិកមួយក្នុងចំណោមរដ្ឋបាល់ទិកចំនួនបី ដែលស្ថិតនៅលើច្រាំងខាងកើតនៃសមុទ្របាល់ទិក ដោយមានព្រំប្រទល់ជាប់នឹងប្រទេសឡេតូនីនៅភាគខាងជើង ប្រទេសបេឡារុសនៅភាគខាងកើតនិងត្បូង ប្រទេសប៉ូឡូញនៅភាគខាងត្បូង និងប្រទេសរុស្ស៊ីត្រង់តំបន់កាលីនីនក្រាដនៅភាគនិរតី និងមានព្រំដែនសមុទ្រជាមួយប្រទេសស៊ុយអែតនៅភាគខាងលិច។ ប្រទេសលីទុយអានីគ្របដណ្តប់លើផ្ទៃដីសរុប ៦៥,៣០០ គម ដែលមានប្រជាជនរស់នៅចំនួន ២.៩ លាននាក់។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសនេះគឺ វីលនៀស

អស់រយៈពេលជាច្រើនពាន់ឆ្នាំ តំបន់ឆ្នេរភាគអាគ្នេយ៍នៃសមុទ្របាល់ទិកត្រូវបានកុលសម្ព័ន្ធបាល់ទិកជាច្រើនក្រុមកាន់កាប់រស់នៅ។ នៅក្នុងទសវត្សរ៍ឆ្នាំ១២៣០ ទឹកដីលីទុយអានីត្រូវបានបង្រួបបង្រួមជាលើកដំបូងដោយព្រះបាទមីនដោហ្កាស ដោយបានបង្កើតជាព្រះរាជាណាចក្រលីទុយអានីឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១២៥៣។ ការពង្រីកទឹកដី និងការបង្រួបបង្រួមរដ្ឋជាបន្តបន្ទាប់បាននាំឱ្យនគរមួយនេះក្លាយជាព្រះមហាពញារដ្ឋនៅក្នុងសតវត្សរ៍ទី១៤ និងត្រូវជារដ្ឋដ៏ធំជាងគេបំផុតនៅអឺរ៉ុបនាសម័យនោះ។ នៅក្នុងឆ្នាំ១៣៨៦ ព្រះមហាពញារដ្ឋលីទុយអានីបានចងឯកត្តសហភាពជាមួយព្រះរាជមកុដនៃរាជាណាចក្រប៉ូឡូញ។ ដោយសារឯកត្តសហភាពនេះ​ មហានគរទាំងពីរក៏ត្រូវបានបង្រួបបង្រួមចូលគ្នាបង្កើតបានជាសហធនរដ្ឋប៉ូឡូញ–លីទុយអានីនៅក្នុងឆ្នាំ១៥៦៩ ដោយក្លាយខ្លួនជារដ្ឋដ៏ធំបំផុត និងរីកចម្រើនបំផុតមួយនៅទ្វីបអឺរ៉ុប។ របបនគរមួយនេះមានអត្ថិភាពជាងពីរសតវត្សរ៍ រហូតដល់ពេលដែលមហាអំណាចជិតខាងបានពុះកាត់បែងចែកទឹកដីបូឡូញ–លីទុយអានីជាផ្នែកៗបន្តិចម្ដងៗពីចន្លោះឆ្នាំ១៧៧២ រហូតដល់ឆ្នាំ១៧៩៥ ពោលរហូតដល់បាត់ស្រមោលពីផែនទីអឺរ៉ុប។

ពេលជិតចប់សង្គ្រាមលោកលើកទី១ ពោលគឺនៅក្នុងឆ្នាំ១៩១៨ លីទុយអានីក៏បានប្រកាសឯករាជ្យ បង្កើតបានជាសាធារណរដ្ឋលីទុយអានីថ្មី។ នៅក្នុងសង្គ្រាមលោកលើកទី២ លីទុយអានីត្រូវបានកាន់កាប់ដោយសហភាពសូវៀត មុនពេលត្រូវធ្លាក់ក្រោមការត្រួតត្រារបស់អាល្លឺម៉ង់ណាស៊ី ហើយទីបំផុតត្រូវបានសហភាពសូវៀតចូលមកកាន់កាប់ម្ដងទៀតនៅក្នុងឆ្នាំ១៩៤៤។ ជាលទ្ធផល ចលនាតស៊ូប្រដាប់អាវុធលីទុយអានីប្រឆាំងការកាន់កាប់របស់សូវៀតបានផ្ទុះឡើងដោយបានអូសបន្លាយរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩០ មួយឆ្នាំមុនពេលសហភាពសូវៀតត្រូវរំលាយ លីទុយអានីបានក្លាយជាសាធារណរដ្ឋសូវៀតដំបូងគេដែលបានបំបែកខ្លួនចេញពីសហភាពដោយបានប្រកាសស្ដារឯករាជ្យភាពរបស់ខ្លួនឡើងវិញ

លីទុយអានីជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿនមួយដោយមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសលីទុយអានីក៏បានជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល[១៣][១៤] សេរីភាពសារព័ត៌មាន និងសុភមង្គលប្រជាពលរដ្ឋ[១៥] បច្ចុប្បន្ន លីទុយអានីគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិក ហ្សូនអឺរ៉ូ ធនាគារវិនិយោគន័រឌិក មូលនិធិរូបិយវត្ថុអន្តរជាតិ កិច្ចព្រមព្រៀងស្សិនគែន អង្គការណាតូ អង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ល។ លីទុយអានីក៏មានឈ្មោះចូលរួមក្នុងទម្រង់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ន័រឌិក-បាល់ទិកប្រាំបី (NB8) ផងដែរ។

កំណត់សម្គាល់

  1. ភាសាលីទុយអានីLietuva, អានថា លាទូវ៉ា
  2. ភាសាលីទុយអានីLietuvos Respublika

ឯកសារយោង

  1. "Lithuania's Constitution of 1992 with Amendments through 2019" (PDF). Constitute Project. Archived (PDF) from the original on 21 February 2021. Retrieved 29 August 2025.
  2. "Rodiklių duomenų bazė - Oficialiosios statistikos portalas". osp.stat.gov.lt.
  3. "Population by religious community indicated, municipalities (2021)". ស្ថិតិលីទុយអានី. Archived from the original on 2 January 2022. Retrieved 29 August 2025.
  4. Kulikauskienė, Lina (2002). (ជាភាសាលីទុយអានី) Lietuvos Respublikos Konstitucija. Native History, CD.. ល.ស.ប.អ. 978-9986-9216-7-7. 
  5. Shugart, Matthew Søberg (September 2005). "Semi-Presidential Systems: Dual Executive and Mixed Authority Patterns". Graduate School of International Relations and Pacific Studies.
  6. Shugart, Matthew Søberg (December 2005). "Semi-Presidential Systems: Dual Executive And Mixed Authority Patterns". French Politics 3 (3): 323–351. ISSN 1476-3419. DOI:10.1057/palgrave.fp.8200087.
  7. "Eurostat celebrates Lithuania". 16 February 2018. Eurostat. Retrieved 29 August 2025.
  8. "Surface water and surface water change". អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD). Archived from the original on 24 March 2021. Retrieved 29 August 2025.
  9. "Pradžia – Oficialiosios statistikos portalas". osp.stat.gov.lt. Retrieved 29 August 2025.
  10. ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2024 Edition. (Lithuania)". មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 April 2024. Retrieved 29 August 2025.
  11. "Gini coefficient of equivalised disposable income". Eurostat. Archived from the original on 9 January 2025. Retrieved 29 August 2025.
  12. "Human Development Report 2023/24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 29 August 2025.
  13. "Lithuania – a growing cybersecurity hub for global businesses". Invest Lithuania. 17 November 2023.
  14. "Lithuania Rises in Global Digital Competitiveness Ranking, Leading the Baltics". lithuania.lt. 26 November 2024.
  15. "Lithuania ranked world's happiest country for young people". Lithuanian National Radio and Television. 21 March 2024.
Kembali kehalaman sebelumnya