សហរដ្ឋអាមេរិក United States of America
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល
រដ្ឋធានី វ៉ាស៊ីនតោន 38°53′N 77°01′W / 38.883°N 77.017°W / 38.883; -77.017 ទីក្រុងធំបំផុត ទីក្រុងញូវយ៉ក 40°43′N 74°00′W / 40.717°N 74.000°W / 40.717; -74.000 ភាសាផ្លូវការ គ្មាននៅកម្រិតសហព័ន្ធ [ ស ១] ភាសាជាតិ ភាសាអង់គ្លេស ក្រុមជនជាតិ សាសនា រដ្ឋាភិបាល សហព័ន្ធរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតីដូណាល់ ត្រាំ ជេឌី វ៉ែនស៍ ម៉ៃក៍ ចនសុន ចន រ៉ូប៊ឺតស៍ នីតិបញ្ញត្តិ រដ្ឋសភា ព្រឹទ្ធសភា សភាតំណាងរាស្ត្រ ទទួលឯករាជ្យ ៤ កក្កដា ១៧៧៦ ១ មីនា ១៧៨១ ៣ កញ្ញា ១៧៨៣ ២១ មិថុនា ១៧៨៨ ២១ សីហា ១៩៥៩ ក្រឡាផ្ទៃ - ផ្ទៃសរុប
៩,៨៣៣,៥២០ គ.ម២ (ទី៣ )- ផ្ទៃទឹក (%)
៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)[ ៩] ប្រជាជន - ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៣៣៣,២៨៧,៥៥៧[ ១០] - ជំរឿន (ឆ្នាំ ២០២០)
៣៣១,៤៤៩,២៨១[ ស ២] [ ១១] (ទី៣ )៣៣.៦ នាក់/គ.ម២ (ទី១៨៥ ) GDP (PPP ) ប៉ាន់ស្មាន (ឆ្នាំ ២០២២) - សរុប
២៥.០៣៥ ទ្រីលានដុល្លារ [ ១២] (ទី២ )- ក្នុងម្នាក់
៧៥,១៨០ ដុល្លារ[ ១២] (ទី៨ )GDP (ចារឹក) ប៉ាន់ស្មាន (ឆ្នាំ ២០២២) - សរុប
២៥.០៣៥ ទ្រីលានដុល្លារ [ ១២] (ទី១ )- ក្នុងម្នាក់
៧៥,១៨០ ដុល្លារ[ ១២] (ទី៧ )ជីនី (២០២០) ៤៦.៩[ ១៣] ខ្ពស់ HDI (២០២១) ០.៩២១[ ១៤] ខ្ពស់ណាស់ · ទី២១ រូបិយវត្ថុ ដុល្លារអាមេរិក ($) (USD )ល្វែងម៉ោង UTC −៤ ទៅ −១២, +១០, +១១UTC −៤ ទៅ −១០[ ស ៣] ទម្រង់កាលបរិច្ឆេទ បណ្ដាញចែកចាយអគ្គិសនី ១២០ V–៦០ Hz ទិសបើកបរ ស្តាំ[ ស ៤] កូដហៅទូរស័ព្ទ +១ កូដ ISO 3166 US
សហរដ្ឋអាមេរិក (ស.រ.អ. ; ភាសាអង់គ្លេស ៖ United States of America) អាចហៅខ្លីបានថា អាមេរិក ឬ សហរដ្ឋ គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង ។ ប្រទេសនេះមានរដ្ឋ ចំនួន ៥០ និងមណ្ឌលសហព័ន្ធមួយ។ រដ្ឋចំនួន ៤៨ និងមណ្ឌលសហព័ន្ធជាប់គ្នាជាដីតែមួយផ្ទាំង ស្ថិតនៅផ្នែកកណ្ដាលនៃទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ប៉ែកខាងជើងជាប់ជាមួយប្រទេសកាណាដា និងខាងត្បូងជាប់ជាមួយប្រទេសមិកស៊ិក ។ អាឡាស្កា ជារដ្ឋមួយស្ថិតប៉ែកពាយ័ព្យនៃទ្វីបអាមេរិកខាងជើង ខាងកើតជាប់នឹងប្រទេសកាណាដា និងខណ្ឌពីប្រទេសរុស្ស៊ី ដោយច្រកសមុទ្រប៊េរីង ។ រដ្ឋហាវៃ គឺជាប្រជុំកោះមួយស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏នៅមានអាណាខេត្តចំណុះ ឬ តំបន់នៅលើកោះដាច់ស្រយាលមួយចំនួនទៀត នៅលើសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក។
ជាមួយនឹងផ្ទៃដីសរុប ៩,៨៣៣,៥២០ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ៣៣៣ លាននាក់[ ស ៥] សហរដ្ឋអាមេរិកជាប្រទេសធំជាងគេលំដាប់ទី ៣ និងមានប្រជាជនច្រើនជាងគេទី ៣ នៅលើពិភពលោក។ សហរដ្ឋអាមេរិក គឺជាប្រជាជាតិមានប្រជាជនចម្រុះជាតិសាសន៍និងពហុវប្បធម៌ច្រើនជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ចូលមកកាន់សហរដ្ឋអាមេរិកជាច្រើនសតវត្សមកនេះ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ទី ១ លើពិភពលោក។ បើគិតតាមឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិក មានប្រមាណជា ១៤,៣ កោដិលានដុល្លារ (ដែលប្រមាណជា ២៣% នៃ GDP និងជិត ២១% នៃអំណាចទិញ (PPP) ពិភពលោក)។
ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋដំបូងបង្អស់ចំនួន ១៣ នៃអាណានិគមអង់គ្លេស ដែលស្ថិតនៅតាមបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលជាថ្ងៃប្រកាសឯករាជភាព ដើម្បីធ្វើការទាមទារឯករាជ្យរបស់ពួកគេ ពីពួកអាណានិគមអង់គ្លេស និងបង្កើតសាមគ្គីភាពរួមគ្នាជាធ្លុងមួយ។ បណ្ដារដ្ឋដែលបានធ្វើការបះបោរ បានទទួលជ័យជម្នះលើពួកអង់គ្លេស នៅក្នុងសង្គ្រាមបដិវត្តអាមេរិក ដែលជាជ័យជម្នះលើកទី១ នៃសង្គ្រាមរបស់ជនក្រោមអាណានិគមដើម្បីឯករាជ្យ។ តាមរយៈសន្និបាតក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បានសម្រេចអនុម័តបង្កើតឡើងនូវរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ ដែលការផ្ដល់សច្ចាប័ននេះ គឺធ្វើឡើងក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលផ្នែកនៃបណ្ដារដ្ឋមួយទាំងនោះ ស្ថិតនៅក្រោមសាធារណរដ្ឋតែមួយ ដោយមានការគ្រប់គ្រងដ៏ខ្លាំងពីរដ្ឋាភិបាលកណ្ដាល។ The Bills of Right ត្រូវបានបង្កើតឡើងដោយ ១០មាត្រា ធានាដល់សិទ្ធិសេរីភាពស៊ីវិលមូលដ្ឋានជាច្រើន ដែលត្រូវបានផ្ដល់សច្ចាប័ននៅឆ្នាំ១៧៩១។
នៅសតវត្សទី១៩ សហរដ្ឋអាមេរិកបានទទួលទឹកដីប្រទេសបារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និងរុស្ស៊ី ហើយថែមទាំងបានធ្វើការបង្រួបបង្រួមជាមួយសាធារណរដ្ឋតិចសាស និងសាធារណរដ្ឋហាវៃ ទៀតផង ។ ជម្លោះរវាងបណ្ដារដ្ឋកសិកម្មនៅភាគខាងត្បូង និងបណ្ដារដ្ឋឧស្សាហកម្មនៅភាគខាងជើង លើបញ្ហាសិទ្ធិ និងច្បាប់ស្ដីពីទាសភាព បានបង្កឱ្យមានសង្គ្រាមស៊ីវិល ឬ សង្គ្រាមបំបែកស្រុកនៅអាមេរិក ក្នុងទសវត្សឆ្នាំ ១៨៦០ ។ ទីបំផុតទៅ ពួកខាងជើងបានទទួលជ័យជម្នះ បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល។ សង្គ្រាមអេស្ប៉ាញ-អាមេរិក និងសង្គ្រាមលោកលើកទី១ បានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិក ជាមហាអំណាចយោធាមួយលើពិភពលោក។ សង្គ្រាមលោកលើកទី២ នៅឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិកជាប្រទេសទី១ ដែលមានអាវុធនុយក្លេអ៊ែរ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកមួយនៃអង្គការណាតូ ។ ក្រោយសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀត បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាចតែមួយគត់។ នៅវិស័យយោធា សហរដ្ឋអាមេរិកបានចំណាយជាង ៥០% នៃវិស័យយោធាទាំងអស់លើពិភពលោក និងភាពនាំមុខគេទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។
អំពីនិរុត្តិសាស្ត្រ
នៅឆ្នាំ ១៥០៧ សិល្បករខាងផែនទីជនជាតិអាល្លឺម៉ង់ បានបង្កើតផែនទីពិភពលោកមួយ ដែលដាក់ឈ្មោះថាឈ្មោះថាដីនៃពិភពខាងលិច "អាមេរិក" (America) ក្រោយពេលអ្នករុករក និងសិល្បករផែនទីជនជាតិអ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។
តើសហរដ្ឋអាមេរិកពង្រិកទឹកដីប៉ះពាល់ដល់អ្វីខ្លះ?
ជនជាតិដើមភាគតិចនិងប្រវត្តិសាស្ត្រមុនកូឡំបូស
អ្នកស្រុករស់នៅអាមេរិកខាងជើងមនុស្សដំបូង ធ្វើចំណាកស្រុកពីស៊ីបេរី ដោយនៅលើស្ពានប៊ែរីងនិងបានមកដល់យ៉ាងហោចណាស់ ១៥.០០០ ឆ្នាំមុន ទោះបីជាមានភស្តុតាងកាន់តែច្រើនឡើង ៗ ដែលបង្ហាញថាវាប្រហែលជាមកដល់សូម្បីតែមុននេះក៏ដោយ[ ១៥] បន្ទាប់ពីឆ្លងកាត់ស្ពាន ជនជាតិអាមេរិកដំបូងបានផ្លាស់ទៅភាគខាងត្បូង អាចនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិក[ ១៦] [ ១៧] ឬតាមរយៈធ្នើដែលគ្មានទឹកកកនៅក្នុងដីរវាងធ្នើទឹកកកខរឌីល្ល័ររ៉ែន (Cordilleran) និងឡូរ៉េនថាយដ៍ (Laurentide)[ ១៨] វប្បធម៌ក្លូវីសបង្ហាញខ្លួនប្រហែល ១១.០០០ ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថាជាបុព្វបុរសនៃវប្បធម៌ជនជាតិដើមភាគតិចភាគច្រើននៅទ្វីបអាមេរិច[ ១៩] វាត្រូវបានគេគិតនៅចុងសតវត្សរ៍ទី ២០ ថាវប្បធម៌ក្លូវីសតំណាងឱ្យការតាំងលំនៅដំបូងរបស់មនុស្សនៅអាមេរិក[ ២០] ប៉ុន្តែនៅឆ្នាំក្រោយវាបានផ្លាស់ប្តូរទៅជាការយល់ដឹងអំពីវប្បធម៌មុនក្លូវីស។[ ២១]
ពេលក្រោយ វប្បធម៌ជនជាតិដើមនៅអាមេរិកខាងជើងកាន់តែស្មុគស្មាញ និងវប្បធម៌មួយចំនួនដូចជា វប្បធម៌មីស៊ីស៊ីពីសម័យមុនកូឡំបូសនៅភាគអាគ្នេយ៍ ការអភិវឌ្ន៍កសិកម្មវឌ្នភាព ស្ថាបត្យកម្មធំ និងសង្គមថ្នាក់រដ្ឋ[ ២២] ចាប់តាំងពីប្រហែលឆ្នាំ ៨០០ ដល់ឆ្នាំ ១៦០០[ ២៣] វប្បធម៌មីស៊ីស៊ីពីបានរីកចម្រើន និងទីក្រុងដ៏ធំ កាហូគៀ (Cahokia) វាត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវិទ្យាមុនកូឡុំបៀដែលធំជាងគេនិងស្មុគស្មាញបំផុតនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ[ ២៤] នៅភូមិភាគហ្គ្រេតលេកស៍ខាងត្បូង មានការបង្កើតឡើងសមាព័ន្ធរដ្ឋអ៊ីរ៉ូក្វូយ នៅចំណុចខ្លះក្នុងកំឡុងសតវត្សទី ១២[ ២៥] ដល់ ១៥[ ២៦] ហើយនៅតែមានរហូតដល់ចុងបញ្ចប់នៃសង្គ្រាមបដិវត្តន៍។[ ២៧]
ការតាំងទីលំនៅកោះហាវ៉ៃលើកដំបូងពេលណានោះវានៅតែជាប្រធានបទនៃការពិភាក្សាដែលកំពុងបន្ត[ ២៨] ភស្តុតាងបុរាណវិទ្យាហាក់ដូចជាបង្ហាញថាការតាំងទីលំនៅមានតាំងពីឆ្នាំ ១២៤[ ២៩] រវាងដំណើរទូកទីបីនិងពេលមុន កាបទែន ជេមស៍ ឃុក ជាជនជាតិអឺរ៉ុបដំបូងគេដែលបង្កើតទំនាក់ទំនងជាផ្លូវការជាមួយហាវ៉ៃ[ ៣០] បន្ទាប់ពីការឡើងគោកលើកដំបូងនៅខែមករាឆ្នាំ ១៧៧៨ នៅផែវ៉ាយមៀ កោះកាវ៉ាយ ឃុកបានដាក់ឈ្មោះកោះនេះថា "កោះសាំងវិច" តាមអឺលទី ៤ នៃសាំងវិច រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹករបស់រាជនាវីប្រ៊ីទិស [ ៣១]
ភូមិសាស្ត្រ និង បរិស្ថាន
ផ្ទៃដីសរុបបណ្ដារដ្ឋខាងលើនៃសហរដ្ឋអាមេរិក (contiguous United States) មាប្រមាណ ១.៩ ពាន់លាន acres ។ រដ្ឋអាឡាស្កា ដែលជារដ្ឋធំជាងគេ មានប្រមាណ ៣៦៥ លាន acres បាននៅដាច់ពីបណ្ដារដ្ឋខាងលើដោយប្រទេសកាណាដា ។ រដ្ឋហាវៃ ជាទីប្រជុំកោះមួយ ស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ប៉ែកនិរតីនៃអាមេរិកខាងជើង ដែលមានក្រឡាផ្ទៃ ប្រមាណជាង ៤ លាន acres ។ បន្ទាប់ពីប្រទេសរុស្ស៊ី និងកាណាដា សហរដ្ឋអាមេរិក គឺជាប្រទេសធំជាងគេទី៣ ឬ ទី៤ លើពិភពលោក (ប្រហាក់ប្រហែលនឹងផ្ទៃដីប្រទេសចិន ) ។ ចំណាត់ថ្នាក់នេះ ក៏អាស្រ័យផងដែរលើការរួមបញ្ចូលតំបន់ចំនួនពីរ ដែលកំពុងមានជម្លោះជាមួយប្រទេសឥណ្ឌា ជាមួយប្រទេសចិន ដែរឬយ៉ាងណា ។ ម្យ៉ាងទៀត ការផ្ដល់តួលេខពីក្រឡាផ្ទៃនៃសហរដ្ឋអាមេរិក មានភាពខុសគ្នា៖ CIA World Fackbook ផ្ដល់តួលេខ ៣.៧៩៤.០៨៣ ម៉ាយការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រក្រឡា) ផ្នែកស្ថិតិអង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់តួលេខ ៣.៧១៧.៨១៣ ម៉ាយការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រក្រឡា) និង Encyclopedia Britannica ផ្ដល់តួលេខ ៣.៦៧៦.៤៨៦ ម៉ាយការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រក្រឡា) ។ ករណីមួយទៀត ប្រសិនបើ គិតបញ្ចូលតែផ្ទៃដីគោកសុទ្ធសាធនោះ (មិនរាប់បញ្ចូលដីកោះ) សហរដ្ឋអាមេរិកជាប្រទេសធំជាងគេទី៣ ក្រោយប្រទេសរុស្ស៊ី និងចិន ដោយនាំមុខប្រទេសកាណាដា ។
តំបន់ឆ្នេរវាលរាបនៃបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក ត្រូវបានគ្របដណ្ដប់ដោយព្រៃក្រាស់ៗ និងហ៊ុមព័ទ្ធដោយតំបន់ភ្នំ ។ តំបន់ភ្នំ Appalachian បានខណ្ឌចែកច្រាំងសមុទ្រភាគខាងកើត ពីបឹងធំៗ និងវាលស្មៅនៃពាក់កណ្ដាលខាងលិច ។ ទន្លេមីស៊ីស៊ីពី-មីស៊ូរី ដែលជាប្រព័ន្ធទន្លេវែងជាងគេទីទី៤ លើពិភពលោក ហូរពីជើងទៅត្បូង កាត់តាមបេះដូងនៃប្រទេស ។ ទំនាប ដែលមានវាលស្មៅដ៏ធំល្វឹងល្វើយប្រកបដោយជីជាតិ លាតសន្ធឹងឆ្ពោះទៅទិសខាងលិច ត្រូវបានកាត់ផ្ដាច់ដោយតំបន់ខ្ពង់រាប នៅភាគអាគ្នេយ៍។ បណ្ដាភ្នំថ្មជាច្រើន ដែលស្ថិតនៅចុងខាងលិចនៃទំនាប លាតសន្ធឹងពីជើងទៅត្បូង កាត់ផ្ទៃប្រទេស រហូតទៅដល់តំបន់ដែលមានរយៈកម្ពស់ជាង ៤.៣០០ ម៉ែត្រនៅកូឡូរ៉ាដូ (Colorado) ។ ចុងបំផុតនៃភាគខាងលិច គឺជាអាងថ្មដ៏ធំ និងវាលលំហ ដូចជាវាលលំហម៉ូចាវ (Mojave) ។ ជួរភ្នំព្រិលសៀរ៉ាណេវ៉ាដា និងកាសកាដ គ្របដណ្ដប់រហូតជិតដល់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ។ ភ្នំ McKinley នៃអាឡាស្កា ដែលមានកម្ពស់ ៦.១៩៤ ម៉ែត្រ គឺជាចំណុចខ្ពស់បំផុតនៃប្រទេស ។ ភ្នំភ្លើងដ៏សកម្ម បានគ្របពាសពេញកោះ Alexander និង Aleutian របស់អាឡាស្កា ហើយរដ្ឋហាវៃ ក៏មានកោះភ្នំភ្លើងជាច្រើនផងដែរ ។ ភ្នំភ្លើងដ៏ធំសម្បើម ក្រោមឧទ្យានជាតិ Yellowstone គឺជាភ្នំភ្លើងធំបំផុតនៃទ្វីបអាមេរិក ។
វិមានកាពីតូល
សេតវិមាន
បូរីញ៉ូវយ៉ក
តំបន់ថែមស្ខ្វ៊ែរ ទីក្រុងញ៉ូវយ៉ក
ភ្នំរ៉ាសម័រ
រូបសំណាកសេរីភាព
សណ្ឋាគារឡាសវេហ្គាសប៉ារីសនៅពេលយប់
ស្ពានហ្គោលដិនហ្គេត ទីក្រុងសង់ហ្រ្វង់ស៊ីស្កូ
និស្សិតផ្នែកនាវាចរនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈរគោរពភ្លេងជាតិ
ក្រុមតន្រ្តី
អាគារវីលីស ក្រុងឈីកាហ្គោ
មើលផងដែរ
កំណត់ចំណាំ
↑ ភាសាអង់គ្លេសគឺជាភាសាផ្លូវការ នៃរដ្ឋចំនួន ៣២។ ភាសាអង់គ្លេសនិងភាសាហាវ៉ៃ គឺត្រូវជាភាសាផ្លូវការនៅរដ្ឋហាវ៉ៃ ហើយនៅរដ្ឋអាឡាស្កា វិញគឺមានភាសាអង់គ្លេសនិងភាសាអន្តោគ្រាមចំនួន ២០ ទៀត ។ ភាសាអាហ្កនឃ្វាន , ភាសាឆេរ៉ូគី និងភាសាហ្ស៊ូ ជាដើមគឺជាភាសាផ្លូវការនៅក្នុងទឹកដីដើមនៃម្ចាស់ស្រុកក្នុងប្រទេស។ ភាសាបារាំង គឺជាភាសា de facto និងជាភាសាមិនផ្លូវការនៅក្នុងរដ្ឋមេន និងល្វីហ្ស៊ីណា ខណៈរដ្ឋញូវម៉ិកស៊ិក បានតាងភាសាអេស្ប៉ាញ ជាភា
សាពិសេស។ នៅក្នុងដែនដីចំនួនប្រាំបានកំណត់យកភាសាអង់គ្លេស ក៏ដូចជាភាសាជនជាតិដើមភាគតិចមួយ ឬច្រើនជាភាសាផ្លូវការ ដូចជា៖ ភាសាអេស្ប៉ាញ នៅព័រតូរីកូ, ភាសាសាម័រ នៅសាម័រអាមេរិកាំង និងភាសាឆាម៉ូរ៉ូ នៅក្វាម និងប្រជុំកោះម៉ារីយ៉ានខាងជើង។ ភាសាការ៉ូលីន ក៏ជាភាសាផ្លូវការនៅប្រជុំកោះម៉ារីយ៉ានខាងជើងដែរ។
↑ Cite error: Invalid <ref>
tag; no text was provided for refs named pop
↑ Cite error: Invalid <ref>
tag; no text was provided for refs named time
↑ Cite error: Invalid <ref>
tag; no text was provided for refs named drive
↑ ការិយាល័យជំរឿនសហរដ្ឋអាមេរិក តែងផ្តល់ទិន្នន័យតាមរយៈនាឡិកាប្រជាជនដែលបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ប៉ុន្តែវាមិនផ្លូវការទេបើប្រៀបនឹងជំរឿនដែលធ្វើឡើងរៀងរាល់ដប់ឆ្នាំម្តង និងការប៉ាន់ស្មានចំនួនប្រជាជនប្រចាំឆ្នាំរបស់ខ្លួនឡើយ៖ [១]
ឯកសារយោង
↑ "An Act To make The Star-Spangled Banner the national anthem of the United States of America" . H.R. 14, Act of Error: the date
or year
parameters are either empty or in an invalid format, please use a valid year for year
, and use DMY, MDY, MY, or Y date formats for date
. 71st United States Congress . https://uscode.house.gov/statviewer.htm?volume=46&page=1508 .
↑ "uscode.house.gov" . Public Law 105-225 . uscode.house.gov. August 12, 1999. pp. 112 Stat. 1263. Retrieved September 10, 2017 . Section 304. "The composition by John Philip Sousa entitled 'The Stars and Stripes Forever' is the national march."
↑ Cite error: Invalid <ref>
tag; no text was provided for refs named de facto Motto
↑ "U.S. Census Bureau QuickFacts: United States" . United States Census . Retrieved January 21, 2020 .
↑ "About Three-in-Ten U.S. Adults Are Now Religiously Unaffiliated" . Measuring Religion in Pew Research Center's American Trends Panel . Pew Research Center. December 14, 2021. Retrieved 10 មករា 2022 .
↑ "Surface water and surface water change" . Organisation for Economic Co-operation and Development (OECD). Retrieved 2020-10-11 .
↑ Bureau, US Census. "Growth in U.S. Population Shows Early Indication of Recovery Amid COVID-19 Pandemic" . Census.gov . Retrieved 10 មករា 2023 .
↑ "Census Bureau's 2020 Population Count" . ជំរឿនសហរដ្ឋអាមេរិក . Retrieved 27 មករា 2022 .{{cite web }}
: CS1 maint: url-status (link ) The 2020 census is as of April 1, 2020.
↑ ១២,០ ១២,១ ១២,២ ១២,៣ "World Economic Outlook Database, October 2022" . IMF.org . មូលនិធិរូបិយវត្ថុអន្តរជាតិ . October 2022. Retrieved 10 មករា 2023 .
↑ Bureau, US Census. "Income and Poverty in the United States: 2020, Table A-3" . Census.gov . Retrieved 10 មករា 2023 .
↑ "Human Development Report 2021/2022" (PDF) . កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . September 8, 2022. Retrieved 10 មករា 2023 .
↑ Maugh II, Thomas H. (July 12, 2012). "Who was first? New info on North America's earliest residents" . Los Angeles Times (Los Angeles County, California: Los Angeles Times). http://articles.latimes.com/2012/jul/12/science/la-sci-sn-paisley-caves-20120712 ។ បានយកមក February 25, 2015 . "What is the earliest evidence of the peopling of North and South America?" . Smithsonian Institution, National Museum of Natural History. June 2004. Archived from the original on November 28, 2007. Retrieved June 19, 2007 .Kudeba, Nicolas (February 28, 2014). "Chapter 1 – The First Big Steppe – Aboriginal Canadian History" . The History of Canada Podcast . Archived from the original on March 1, 2014. Guy Gugliotta (February 2013). "When Did Humans Come to the Americas? ". Smithsonian Magazine .
↑ Fladmark, K.R., (1979) (2017). "Routes: alternate migration corridors for early man in North America". American Antiquity 44 : 55–69. DOI :10.2307/279189 .
↑ Katz, Brigit (April 5, 2017). "Found: One of the Oldest North American Settlements" . Smithsonian. Retrieved August 26, 2017 .
↑ Pinsker, Lisa (February 2004). "The Ice-Free Corridor Revisited" . Geotimes.
↑ Waters, Michael (2007). "Redefining the Age of Clovis: Implications for the Peopling of the Americas". Science (315): 1122–1126. DOI :10.1126/Science.1127166 .
↑ Flannery, T. (2001). The Eternal Frontier: an ecological history of North America and its peoples . New York: Grove Press. pp. 173–185. ល.ស.ប.អ. 0-8021-3888-8 .
↑ Waters, Michael ; Stafford, Tom (2014-08-18). "The First Americans: A Review of the Evidence for the Late-Pleistocene Peopling of the Americas" . Paleoamerican Odyssey . Texas A&M University Press. ល.ស.ប.អ. 978-1-62349-192-5 . https://www.researchgate.net/profile/Michael_Waters8/publication/268149509_The_First_Americans_A_Review_of_the_Evidence_for_the_Late-Pleistocene_Peopling_of_the_Americas/links/5462564d0cf2c0c6aec1af93.pdf ។ បានយកមក 2015-11-21 .
↑ Craig Lockard (2010). Societies, Networks, and Transitions, Volume B: From 600 to 1750 . University of Wisconsin. p. 315. ល.ស.ប.អ. 978-1-111-79083-7 . https://books.google.com/books?id=k91sCgAAQBAJ&pg=PA315 .
↑ King, Adam (2002). "Mississippian Period: Overview" . New Georgia Encyclopedia. Archived from the original on 2012-03-01. Retrieved 2021-10-09 .
↑ Hodges, Glenn (January 2011). "America's Forgotten City" . National Geographic Magazine. Retrieved August 26, 2017 .
↑ Johansen, Bruce (1995). "Dating the Iroquois Confederacy ". Akwesasne Notes New Series 1 (3): 62–63. Retrieved on December 12, 2008.
↑ Dean R. Snow (1994). The Iroquois . Blackwell Publishers, Ltd.. ល.ស.ប.អ. 978-1-55786-938-8 . https://books.google.com/?id=P7e82KQoX6IC&pg=PA1&lpg=PA1&dq=iroquois+basque ។ បានយកមក July 16, 2010 .
↑ Richter, "Ordeals of the Longhouse", in Richter and Merrill, eds., Beyond the Covenant Chain , 11–12.
↑ Pearce, Charles E.M.; Pearce, F. M. (17 June 2010). Oceanic Migration: Paths, Sequence, Timing and Range of Prehistoric Migration in the Pacific and Indian Oceans . Springer Science & Business Media. p. 167. ល.ស.ប.អ. 978-90-481-3826-5 . //books.google.com/books?id=rhQxc4GW8soC&pg=PA167 .
↑ Whittaker, Elvi W. (January 1986). The Mainland Haole: The White Experience in Hawaii . Columbia University Press. p. 3. ល.ស.ប.អ. 978-0-231-05316-7 . //books.google.com/books?id=JNM-A-QJ_o4C&pg=PA3 .
↑ Fish, Shirley (2011). The Manila-Acapulco Galleons : The Treasure Ships of the Pacific: With An Annotated List of the Transpacific Galleons 1565–1815 . AuthorHouse. pp. 360–. ល.ស.ប.អ. 978-1-4567-7543-8 . https://books.google.com/books?id=kk_iU0f-iT8C&pg=PA360 .
↑ Collingridge, Vanessa (2003). Captain Cook: The Life, Death and Legacy of History's Greatest Explorer . Ebury Press. p. 380. ល.ស.ប.អ. 0-09-188898-0 .