Share to: share facebook share twitter share wa share telegram print page

ឧបទ្វីបឥណ្ឌូចិន

ឧបទ្វីបឥណ្ឌូចិន
អាស៊ីអាគ្នេយ៍ដីគោក
ឥណ្ឌូចិន
ឧបទ្វីបមួយនៃទ្វីបអាស៊ី
ផែនទីសណ្ឋានដីនៃឧបទ្វីបឥណ្ឌូចិន
ផែនទីសណ្ឋានដីនៃឧបទ្វីបឥណ្ឌូចិន
ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ភូមា) ឧបទ្វីបម៉ាឡេ ថៃ វៀតណាម

ឧបទ្វីបឥណ្ឌូចិន (ឬអាចហៅថា អាស៊ីអាគ្នេយ៍ដីគោក) គឺជាផ្នែកមួយនៃភូមិភាគអាស៊ីអាគ្នេយ៍។ វាស្ថិតនៅភាគខាងកើតនៃឧបទ្វីបឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន ហើយមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅទិសខាងលិចនិងមហាសមុទ្រប៉ាស៊ីហ្វិកនៅទិសខាងកើត។ ប្រទេសដែលស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ឬភូមា) ឧបទ្វីបម៉ាឡេ ថៃ និងវៀតណាម

ពាក្យថាឥណ្ឌូចិន (ដើមឡើយឥណ្ឌូ–ចិន) ត្រូវបានគេចាប់ប្រើប្រាស់នៅអំឡុងដើមសតវត្សទី១៩។ ពាក្យនេះគឺសម្តៅមកលើទីតំបន់ដែលទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌានិងអរិយធម៌ចិន។ ក្រោយមក ពាក្យនេះត្រូវបានបារាំងយកមកធ្វើជាឈ្មោះតំណាងឱ្យអាណានិគមខ្លួននៅអាស៊ីអាគ្នេយ៍ដែលហៅថា សហភាពឥណ្ឌូចិន (មានប្រទេសកម្ពុជា ឡាវ និងវៀតណាម)។

វាក្យស័ព្ទ

ឈ្មោះថា"ឥណ្ឌូ-ចិន"ត្រូវបានលើកឡើងដំបូងដោយភូមិវិទូជនជាតិបារាំងកាត់ដាណឺម៉ាកម្នាក់ឈ្មោះកនរ៉ាត ម៉ាល់តេ-ប៊្រុនដោយគាត់បានសម្តៅលើតំបន់នេះថា indo-chinois នៅអំឡុងឆ្នាំ១៨០៤ ហើយនៅអំឡុងឆ្នាំ១៨០៨ មានភាសាវិទូជនជាតិស្កុតម្នាក់ឈ្មោះចន លីយដិនបានសម្តៅលើតំបន់នេះផងដែរថា Indo-Chinese បន្ទាប់ពីបានយល់ដឹងខ្លះៗអំពីជនជាតិនិងភាសានៃតំបន់នេះ។[] ក្រោយមកទៀត ពួកបារាំងក៏បានចូលមកធ្វើអាណានិគមកម្មនៅក្នុងតំបន់នេះហើយបានដាក់ឈ្មោះឱ្យវាថា "Indochine française" ក្នុងគោលបំណងចង់បញ្ជាក់ថាឥណ្ឌូចិនគឺជាទឹកដីអាណានិគមរបស់បារាំង។[] នៅអំឡុងពីពាក់កណ្តាលសតវត្សទី២០ ដល់ទី២១ គេច្រើនសម្តៅលើតំបន់នេះថាឥណ្ឌូចិន ជាពិសេសគឺអ្នកបស្ចឹមបូព៌ាហើយចាប់ពីសតវត្សទី២១ មក ពាក្យថា"អាស៊ីអាគ្នេយ៍ដីគោក"ត្រូវបានគេចាប់ប្រើប្រាស់ជារឿយៗ។[]

ជីវភូមិសាស្ត្រ

និយាយទៅតាមជីវភូមិសាស្ត្រ ជីវតំបន់ឥណ្ឌូចិនគឺជាតំបន់ដ៏សំខាន់មួយដែលស្ថិតនៅចក្រឥណ្ឌូម៉ាឡាយ៉ាហើយជាតំបន់ភូតគ្រាមរុក្ខភូគព្ភលេខន៍នៅក្នុងរជ្ជៈប៉ាលេអូត្រូពិចទិសបូព៌ា។ វារួមមានពពួកភូតគ្រាមនិងសត្វនិករនៃប្រទេសដែលបានរៀបរាប់នៅខាងលើ។ ផ្ទុយពីតំបន់នេះគឺមានតំបន់ម៉ាឡេស៊ីដែលគ្របដណ្តប់លើប្រទេសអាស៊ីអាគ្នេយ៍ដីកោះហើយលាតត្រដាងតាមចក្រឥណ្ឌូម៉ាឡាយ៉ានិងចក្រអូស្ត្រាឡាស៊ី[]

ភូមិសាស្ត្រ

ទន្លេមេគង្គ

ឧបទ្វីបឥណ្ឌូចិនគឺស្ថិតនៅភាគខាងត្បូងបង្អស់ពីទ្វីបអាស៊ីកណ្តាល។ វាសម្បូរទៅដោយជួរភ្នំជាច្រើនលាតសន្ធឹងពីតំបន់ខ្ពង់រាបទីបេពីភាគខាងជើងប្រសព្វគ្នាជាមួយដីទំនាបដែលមានប្រព័ន្ធទន្លេចំនួនបីហូរកាត់ពីជើងទៅត្បូងមាន៖ ទន្លេឥរាវតី (ប្រទេសភូមា) ទន្លេចៅពញា (ថៃ) និងទន្លេមេគង្គ (ដែលហូរកាត់តំបន់ទិសឥសាន្តនៃប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម)។

វប្បធម៌

អាស៊ីអាគ្នេយ៍ដីគោកគឺមានលក្ខណៈផ្ទុយពីអាស៊ីអាគ្នេយ៍ដីកោះតាមរយៈរបៀបរស់នៅដោយនៅឥណ្ឌូចិនគេរស់នៅដោយពឹងផ្អែកលើ"ដីគោក" រីឯអាស៊ីអាគ្នេយ៍ដីកោះ (រួមមានប្រជុំកោះម៉ាឡេនិងហ្វីលីពីន) គឺគេរស់នៅពឹងផ្អែកលើទឹកសមុទ្រ។ លក្ខណៈខុសគ្នាមួយទៀតគឺភាសាដោយនៅអាស៊ីអាគ្នេយ៍ដីគោកមានគេនិយាយអំបូរភាសាដូចជា៖ ភាសាអូស្ត្រូអាស៊ីទិច ភាសាថៃ–កៈដៃ និងភាសាចិន–ទីបេជាដើមចំណែកឯអាស៊ីអាគ្នេយ៍ដីកោះវិញគឺគេនិយាយភាសាអូស្ត្រូនេស៊ី។ ទោះជាភាសានៃតំបន់អាស៊ីអាគ្នេយ៍ដីគោកជាក្រុមភាសាឯករាជ្យមែនតែពួកវាសុទ្ធតែមានលក្ខណៈស្រដៀងគ្នា (ឧទាហរណ៍៖ ភាសាខ្មែរ ថៃ និងលាវ)។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកបានទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌានិងចិនទៅតាមកម្រិតផ្សេងៗគ្នា។[] វប្បធម៌ខ្លះដូចជា វប្បធម៌ខ្មែរ ថៃ ឡាវ និងម៉ាឡេគឺទទួលឥទ្ធិពលវប្បធម៌ភាគច្រើនពីឥណ្ឌានិងមានមួយផ្នែកតូចប៉ុណ្ណោះដែលមកពីចិន។ វប្បធម៌ផ្សេងៗទៀតដូចជាវៀតណាមគឺទទួលបានពីចិននិងភាគតិចប៉ុណ្ណោះដែលបានមកពីឥណ្ឌា។ គេយល់ឃើញថា វៀតណាមបានទទួលវប្បធម៌ឥណ្ឌាតាមរយៈការឈ្លានពាននិងកាន់កាប់ទឹកដីចម្ប៉ានិងទឹកដីខ្មែរក្រោម

បច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកក៏មាននូវវប្បធម៌មួយចំនួនដែលមានដើមកំណើតមកពីបស្ចឹមលោកផងដែរ។ ឥទ្ធិពលទាំងនេះបានឆ្លងមកដល់ឥណ្ឌូចិននៅសម័យកាលនៃការពង្រីកអាណានិគមនិយមនិងចក្រពត្តិនិយមរបស់មហាអំណាចអឺរ៉ុប។

ព្រះពុទ្ធសាសនាគឺជាសាសនាចម្បងនិងនិយមបំផុតនៅអាស៊ីអាគ្នេយ៍ដីគោក។[][][][][១០][១១]

មើលផងដែរ

ឯកសារយោង

  1. Vimalin Rujivacharakul, រៀ. (2013). Architecturalized Asia : mapping a continent through history. Hong Kong University Press. p. 89. ល.ស.ប.អ. 9789888208050. 
  2. Wesseling, H. L. (2015). The European Colonial Empires: 1815–1919. Routledge. ល.ស.ប.អ. 9781317895060. 
  3. Keyes, Charles F. (1995). The golden peninsula : culture and adaptation in mainland Southeast Asia (Pbk. reprint រ.រ.). University of Hawaii Press. p. 1. ល.ស.ប.អ. 9780824816964. 
  4. "Biogeographic region - Fauna". Encyclopedia Britannica.
  5. Marion Severynse, រៀ. (1997). The Houghton Mifflin Dictionary Of Geography. Houghton Mifflin Company. ល.ស.ប.អ. 0-395-86448-8. https://archive.org/details/houghtonmifflind00houg. 
  6. "Malaysia". The World Factbook. Central Intelligence Agency. 2016-09-28. Archived from the original on 2019-01-06. Retrieved 2020-12-24.
  7. "Thailand". The World Factbook. Central Intelligence Agency. 2016-09-28. Archived from the original on 2010-12-29. Retrieved 2020-12-24.
  8. "Myanmar". The World Factbook. Central Intelligence Agency. 2016-09-28. Archived from the original on 2010-10-06.
  9. "Cambodia". The World Factbook. Central Intelligence Agency. 2016-09-28. Archived from the original on 2010-12-29. Retrieved 2020-12-24.
  10. "Vietnam". The World Factbook. Central Intelligence Agency. 2016-09-28. Archived from the original on 2010-12-28. Retrieved 2020-12-24.
  11. 2008 Report on International Religious Freedom (Report). U.S. Department of State, Bureau of Democracy, Human Rights, and Labor. September 2008. https://2009-2017.state.gov/j/drl/rls/irf/2008។ បានយកមក 2016-12-19. 

តំណភ្ជាប់ក្រៅ

Kembali kehalaman sebelumnya