ប្រទេសអាល់ហ្សេរី (ភាសាអារ៉ាប់ ៖ الجزائر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង ។ អាល់ហ្សេរីមានព្រំប្រទល់ជាប់នឹងប្រទេសទុយនេស៊ី នៅទិសឥសាន្ត ប្រទេសលីប៊ី នៅទិសខាងកើត ប្រទេសម៉ាលី ម៉ូរីតានី និងសាហារ៉ាខាងលិច នៅទិសនិរតី ប្រទេសនីហ្សេ នៅភាគអាគ្នេយ៍ ប្រទេសម៉ារ៉ុក នៅទិសខាងលិច និងសមុទ្រមេឌីទែរ៉ាណេ នៅទិសខាងជើង។ អាល់ហ្សេរីមានលក្ខណៈភូមិសាស្ត្រស្ងួតពាក់កណ្ដាល ពោលគឺប្រជាជនភាគច្រើននិយមរស់នៅក្នុងតំបន់សម្បូរជីជាតិខាងជើង ខណៈភាគខាងត្បូងគឺគ្របដណ្ដប់ដោយវាលលំហសាហារ៉ា ។ អាល់ហ្សេរីមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំបំផុតទីដប់នៅលើពិភពលោក និងជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក ។[ ១០] សព្វថ្ងៃ អាល់ហ្សេរីមានចំនួនប្រជាជនសរុប ៤៤ លាននាក់ដែលនាំឱ្យជាប់ឈ្មោះជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទីដប់នៅទ្វីបអាហ្វ្រិក និងទី៣២ នៅលើពិភពលោក ។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសអាល់ហ្សេរីមានឈ្មោះថា អាល់ហ្សែរ ។
ចំណាកស្រុករបស់ជនជាតិអារ៉ាប់ចូលមកកាន់តំបន់ម៉ាហ្គ្រីប ចាប់តាំងពីសតវត្សទី៧ បាននាំឱ្យស្ថានភាពប្រជាសាស្រ្តនៅអាល់ហ្សេរីមានភាពប្រែប្រួលជាខ្លាំង។ ការវាតទីនិយមរបស់អេស្ប៉ាញ បាននាំឱ្យកើតចេញរាជានុរដ្ឋអាល់ហ្ស៊ែរ ឡើងនៅក្នុងឆ្នាំ១៥១៦ ដែលជារដ្ឋមួយមានឥទ្ធិពលទាក់ទាញមនុស្សមកពីគ្រប់ទិសទីជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយជាលទ្ធផល វាក៏បានក្លាយជាទីក្រុងធំជាងគេ ស្ដុកស្ដម្ភបំផុត និងជាទីក្រុង លក្ខណៈសាកលមួយនាសម័យនោះ។ ឥទ្ធិពលអាល់ហ្សែរបានធ្លាក់ចុះជាគំហុកនៅក្នុងសតវត្សទី១៩ បន្ទាប់ពីរងការឈ្លានពាន ពីប្រទេសបារាំងនៅឆ្នាំ១៨៣០។ រដ្ឋទាំងមូលត្រូវបានបញ្ចូលទៅជាផ្នែករដ្ឋបាលផ្ទាល់នៃប្រទេសបារាំងនៅក្នុងឆ្នាំ១៨៤៨ ខណៈការបះបោររបស់ម្ចាស់ស្រុកប្រឆាំងនឹងការត្រួតត្រារបស់បារាំងបានបន្តរហូតដល់ឆ្នាំ១៩០៣។ អាល់ហ្សេរីពេលនោះបានក្លាយជាទីលំនៅថ្មីរបស់ជនជាតិអឺរ៉ុបប្រមាណមួយលាននាក់ ខណៈចំនួនប្រជាជនដើមបានធ្លាក់ចុះប្រមាណមួយភាគបី ដោយសារតែកត្តាសង្គ្រាម ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម[ ១១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ស្រុកអាល់ហ្សេរីនូវតែរក្សាឋានៈជាប្រជាជនភាគច្រើននៅក្នុងប្រទេស។ ការសម្លាប់រង្គាលនៅក្រុងសេធីហ្វ និងហ្គែលម៉ា ក្នុងឆ្នាំ១៩៤៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងបារាំង-អាល់ហ្សេរី ហើយជាកត្តាជំរុញឱ្យសង្គ្រាមអាល់ហ្សេរី ផ្ទុះឡើង។ វាបានបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២ ហើយអាល់ហ្សេរីក៏បានទទួលឯករាជ្យ និងប្រកាសជាសាធារណរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា នៃឆ្នាំដដែរ។
ភាសាផ្លូវការរបស់អាល់ហ្សេរីគឺ ភាសាអារ៉ាប់ និងប៊ែប៊ែរ ខណៈប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ ប្រតិបត្តិសាសនាឥស្លាម ។[ ១២] ភាសាអារ៉ាប់អាល់ហ្សេរី ដើមគឺជាភាសាចម្បង និងពេញនិយមបំផុតនៅក្នុងប្រទេស។ ចំណែកឯភាសាបារាំង វិញត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងរដ្ឋបាល និងវិស័យអប់រំ ប៉ុន្តែវាមិនមានឋានៈជាភាសាផ្លូវការនោះឡើយ។
ប្រទេសអាល់ហ្សេរីគឺជាសាធារណរដ្ឋ ពាក់កណ្ដាលប្រធានាធិបតីនិយម ដែលបន្តបែងចែកទៅជា ៥៨ ខេត្ត និងឃុំស្រុកចំនួន ១,៥៤១។ អាល់ហ្សេរីជាមហាអំណាចក្នុងតំបន់ នៃអាហ្វ្រិកខាងជើង និងជាមហាអំណាចកណ្ដាល នៅលើសកលលោក។ ប្រទេសនេះមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ខ្ពស់បំផុតបើប្រៀបនឹងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិក និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំបំផុតនៅលើទ្វីប ដែលភាគច្រើនអាស្រ័យផ្អែកលើការនាំចេញថាមពល។ អាល់ហ្សេរីមានធនធានប្រេងកាតបម្រុងធំជាងគេទីដប់ប្រាំមួយនៅពិភពលោក និងឧស្ម័នធម្មជាតិបម្រុងច្រើនជាងគេទីប្រាំបួន។ សូណាត្រាចក៍ គឺជាក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ និងជាក្រុមហ៊ុនប្រេងកាតធំបំផុតនៅអាហ្វ្រិក និងបានកំពុងផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងបរិមាណដ៏ច្រើនទៅដល់ទ្វីបអឺរ៉ុប។ យោធាប្រទេសអាល់ហ្សេរី គឺជាកម្លាំងយោធាដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏មានថវិកាការពារច្រើនបំផុតផងដែរនៅលើទ្វីប។ អាល់ហ្សេរីគឺជាសមាជិកនៃសហភាពអាហ្រ្វិក , សម្ព័ន្ធអារ៉ាប់ , អង្គការសហប្រតិបត្តិការឥស្លាម , អង្គការប្រទេសនាំចេញប្រេងកាត , អង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកនៃសហភាពម៉ាហ្គ្រីបអារ៉ាប់ ។
ប្រវត្តិសាស្ត្រ
ភូមិសាស្រ្ត
កំណត់សម្គាល់
↑ ទោះបីជាភាសាបារាំង មិនត្រូវបានគេទទួលស្គាល់ជាភាសាផ្លូវការក្តីក៏វានូវតែជាភាសានិយាយទូទៅដែលប្រើប្រាស់ដោយប្រជាជនភាគច្រើននៅក្នុងប្រទេស។
ឯកសារយោង
↑ "Constitution of Algeria, Art. 11" . El-mouradia.dz. language: France and Arabic (government language); people of Algeria speak Arabic and Berber. Archived from the original on 18 July 2012. Retrieved 2 វិច្ឆិកា 2021 . ;
↑ "Constitution of Algeria; Art. 11" . Apn-dz.org. 28 November 1996. Archived from the original on 25 កក្កដា 2013. Retrieved 2 វិច្ឆិកា 2021 . ;
↑ ៣,០ ៣,១ ៣,២ ៣,៣ "The World Factbook – Africa – Algeria" . CIA. Retrieved 2 វិច្ឆិកា 2021 .
↑ "Algeria reinstates term limit and recognises Berber language" . BBC News . 2016-02-07. https://www.bbc.com/news/world-africa-35515769 .
↑ "(បារាំង) Démographie" (PDF) . Office National des Statistiques . 1 January 2022. Archived (PDF) from the original on 4 មេសា 2023. Retrieved 21 កុម្ភៈ 2024 .
↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2023 Edition. (Algeria)" . IMF.org . មូលនិធិរូបិយវត្ថុអន្តរជាតិ . Retrieved 21 កុម្ភៈ 2024 .
↑ "(អង់គ្លេស) Distribution of Family Income – Gini Index" . The World Factbook . ទីភ្ញាក់ងារស៊ើបការណ៍កណ្តាល . Archived from the original on 13 មិថុនា 2007. Retrieved 2 វិច្ឆិកា 2021 . ;
↑ "(អង់គ្លេស) GINI index (World Bank estimate)" . data.worldbank.org . ធនាគារពិភពលោក . Archived from the original on 18 វិច្ឆិកា 2018. Retrieved 2 វិច្ឆិកា 2021 .
↑ Human Development Report 2021-22 Uncertain Times, Unsettled Lives: Shaping Our Future in an Uncertain World . កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ. 8 September 2022. pp. 289–292. https://hdr.undp.org/system/files/documents/global-report-document/hdr2021-22pdf_1.pdf ។ បានយកមក 21 កុម្ភៈ 2024 .
↑ "Africa: largest countries by area 2020" . Statista . Retrieved 21 កុម្ភៈ 2024 .
↑ "Algeria – Colonial rule" . Britannica .
↑ Cite error: Invalid <ref>
tag; no text was provided for refs named AlgeriaFactbook