អតិសុខុមប្រាណគឺជាភាវៈរស់តូចៗដែលមិនអាចមើលឃើ់ញនិងភ្នែកទទេ។ គេអាចប្រើមីក្រូទស្សន៍ ដើម្បីពង្រីកមើលរូបភាពជាក់ស្តែងរបស់ពួកវា។ អតិសុខុមប្រាណមានដូចជាៈ បាក់តេរី ពពួកផ្សិត វីរុស ។
អំបូរបាក់តេរីនៅក្នុងថ្នាក់គោលសំខាន់អាចឲ្យនិយមន័យពីរ
១គឺក្រុមនៃពួកសរីរាង្គដែលមានកំរិតនៃរូបសាស្រ្ត និងការរីកចំរើនលូតលាស់ដូចគ្នា។
២គឺក្រុមពួកសរីរាង្គដែលមានកំរិតនៃការវិវត្តន៍ប្រែប្រួលយ៉ាងល្អប្រសើ។
បាក់តេរីគឺជាផ្នែកដ៏សំខាន់មួយនៃពួកមីក្រូសរីរាង្គប្រូការីយ៉ូត។
តួយ៉ាងងតិសុខុមប្រាណខ្លះក្នុងពេលមួយវាមានទំហំនិងរូបរាង
ធំទូលាយ ដែលមានការផ្លាស់ប្តូរពីរាងកូនដំបងទៅជារាងមូល
និងប្រែមកជារាងស្ពៀរ។បាក់តេរីជាធម្មតាមានច្រើននៅគ្រប់ទីកន្លែងលើផែនដីហើយធំធាត់នៅក្នុងដី មជ្ឈដ្ឋានអាស៊ីតនិងកាកសំណល់វិទ្យុសកម្ម ទឹក ជំរៅដី ហើយ
ជាពិសេសនៅលើអង្គធាតុសរីរាង្គព្រមទាំងអាចរស់នៅកន្លែងរស់នៅរបស់់រុក្ខជាតិនិងសត្វ។ការផ្តល់បានយ៉ាងល្អនូវឧទាហរណ៍អំពីទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងការបំបែកក្នុង
ផ្នែកនៃរាងកាយមនុស្ស ប្រៀបដូច កណ្តៀរ កន្លាត ជាដើម។
s គេបានសំគាល់ឃើញថាមានបាក់តេរីចំនួន៤០លានក្នុងមួយក្រាមដីនិងមួយលានបាក់តេរីក្នុងមួយលីតទឹកថ្លា សរុប
មកមានបាក់តេរីប្រហែល5 x 1030បាក់តេរីលើផែនដី។
បាក់តេរីរស់នៅក្នុងវដ្តនៃសារធាតុចិញ្ចឹមដែលមានដំណើរវិលចុះវិលឡើង ពឹងផ្អែកលើអង្គធាតុសរីរាង្គដូចជាអ្នកជីវវិទ្យា
បាននិងកំពុងសិក្សាថាបាក់តេរីជួយបំលែងសារធាតុចិញ្ចឹមដោយបំបែលសារធាតុផ្សំមិនអាចបំបែកបានដូចជា អាសូត
មេតាន...។បាក់តេរីភាគច្រើនមិនមានលក្ខណៈគ្រប់គ្រាន់ទេមានតែចំនួនពាក់់កណ្តាលប៉ុណ្ណោះដែលអាចរស់នៅនិងលូតលាស់់នៅក្នុងមន្ទីរបិសោធន៍បាន។ ការសិក្សាអំពីបាក់តេរីគឺជាបាក់តេរីវិទ្យា វាជាផ្នែកមួយនៃអតិសុខុនប្រាណវិទ្យា។
មានកត្តាជាច្រើនដែលជះឥទ្ធិពលទៅលើការលូតលាស់របស់បាក់តេរីតែមានមួយចំនួនសំខាន់ៗ
ទឹកៈបាក់តេរីត្រូវការទឹកដើម្បីបំបែកអាហារប្រើប្រាស់និងលូតលាស់។ទឹកអាចឲ្យអាហារជ្រាបចូលក្នុងកោសិការរបស់បាក់តេរី ហើយវាប្រើប្រាស់ទឹកសំរាប់់ចរាចរធាតុគីមីដើម្បីជីវិតនិងការលូតលាស់។