Share to: share facebook share twitter share wa share telegram print page

ហ៊ីរ៉ាហ្កាណា

ហ៊ីរ៉ាហ្កាណា​​​ (平仮名 (hiragana?)) គឺជាអក្សរព្យាង្គនិងអក្សរក្នុងភាសាជប៉ុន ដែលគឺជាអក្សរមួយក្នុងចំណោមតួអក្សរជប៉ុនទាំងបីដែលបានប្រើបច្ចុប្បន្ន​ (ហ៊ីរ៉ាហ្កាណា, កាតាកាណា និងកាន់ជិ)។ ហ៊ីរ៉ាហ្កាណានិងកាតាកាណាគឺជាប្រព័ន្ធកាណាដែលតួអក្សរមួយតួតំណាងឱ្យសំឡេងមួយ នៅក្នុងកាណានីមួយៗវាអាចមានទាំងស្រៈនិងការប្រកប។

ប្រភព

អក្សរហ៊ីរ៉ាហ្កាណាបានអភិវឌ្ឍពីអក្សរចិន ដំបូងហៅថា អុនណាដេ (女手, Onnade) ឬ ដៃរបស់ស្ត្រី ព្រោះធ្លាប់សរសេរដោយស្រីជាភាគច្រើន ប្រុសនឹងសរសេរដោយប្រើកាន់ជិនិងកាតាកាណា ប្រហែលឆ្នាំ 957 អក្សរហ៊ីរ៉ាហ្កាណាត្រូវបានប្រើជាទូទៅ ពាក្យថា ហ៊ីរ៉ាហ្កាណា មានន័យថា អក្សរព្យាង្គសាមញ្ញ ទ្រង់ទ្រាយដំបូងរបស់ហ៊ីរ៉ាហ្កាណាមាននិមិត្តសញ្ញាជាច្រើនដែលបញ្ចេញសំឡេងដូច​គ្នា ប្រព័ន្ធសរសេរមានលក្ខណៈខុសៗគ្នាសម្រាប់អ្នកនិពន្ធម្នាក់ៗ រដ្ឋាភិបាលជប៉ុនបានចូលមករៀបចំទ្រង់ទ្រាយនៅឆ្នាំ 1946 ដូច្នេះបានក្លាយជាអក្សរដែលប្រើសព្វថ្ងៃ

លក្ខណៈនិងការប្រើប្រាស់

អក្សរហ៊ីរ៉ាហ្កាណាមាន 46 តួ ហើយជារឿយៗត្រូវបានប្រើនៅចុងពាក្យ (okurigana) ក្នុងភាសាជប៉ុន ប្រើសម្រាប់ពាក្យដែលមិនមានជាអក្សរកាន់ជី ឬត្រូវបានប្រើនៅខាងចុងកិរិយាស័ព្ទឬជាជំនួយ ជាទូទៅត្រូវបានប្រើក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កុមារ​ សៀវភៅសិក្សា និងសៀវភៅគំនូរជីវចល អក្សរហ៊ីរ៉ាហ្កាណាប្រើសម្រាប់ជាពាក្យអានសម្រាប់អក្សរកាន់ជី ដើម្បីជួយអ្នកអានបាន ដែលត្រូវបានគេហៅថា ហ៊្វុរិហ្គាណា ក្នុងកាសែតមានច្បាប់ដែលត្រូវដាក់ហ៊្វុរិហ្គាណាគូជាមួយកាន់ជិដែលដាច់ពីគ្នាទៅពីកាន់ជិដែលផ្លូវការបញ្ជាក់ថាគឺជាកាន់ជិដែលប្រើញឹកញាប់ 1,945 តួ សារព័ត៌មានភាគច្រើនមិនប្រើកាន់ជិក្រៅពីកាន់ជិក្រុមទាំងនេះទេ

នៅបច្ចុប្បន្នមានប្រព័ន្ធអក្សរហ៊ីរ៉ាហ្កាណា 2 ប្រភេទគឺ អ៊ីរ៉ុហា ហ៊ីរ៉ាហ្កាណាបែបចាស់​ និង​ ហ្គុជូអុង​ ហ៊ីរ៉ាហ្កាណាបែបថ្មី

តារាងហ៊ីរ៉ាហ្កាណា

តួអក្សរហ៊ីរ៉ាហ្កាណានិងសំឡេងអានរបស់តួអក្សរនីមួយៗ (សម្រាប់ការអានគ្រាន់តែប្រើ) ខ្លះអាចប្រើតួអក្សរហ៊ីរ៉ាហ្កាណាក្នុងការសរសេរហើយតែសមរម្យ បើសិនជា​អ្នក​ចង់សរសេរតាមសូរស័ព្ទសូម​មើល ការសរសេរតាមសូរស័ព្ទភាសាជប៉ុន

ស្រៈនិងព្យញ្ជនៈ yōon
អៈ, អា អ៊ិ អ៊ុ, អ៊ឹ អេ, អិ お អុ や យ៉ៈ, យ៉ា យុ, យឹ យ៉ុ
ខៈ, ខា, កៈ, កា ឃិ,​ គិ ឃុ, ឃឹ, គុ, គឹ ខេ, ខិ, កេ, កិ ខុ, កុ きゃ ខ្យា, ក្យា きゅ ឃ្យុ, ឃ្យឹ, គ្យុ, គ្យឹ きょ ខ្យុ, ក្យុ
សៈ, សា ស៊ិ, ស្ស៊ិ ស៊ុ, ស៊ឹ សេ, សិ សុ しゃ ស្សា​ (សា) しゅ ស្ស៊ុ​ (ស៊ុ), ស្ស៊ឹ​ (ស៊ឹ) しょ ស្សុ (សុ)
た ថៈ, ថា, តៈ, តា ឈិ, ជិ ត្ស៊ឹ, ត្ស៊ុ, ស៊ឹ, ស៊ុ ថេ, ថិ, តេ, តិ ថុ, តុ ちゃ ឆា, ចា ちゅ ឈុ, ឈឹ, ជុ, ជឹ ちょ ឆុ, ចុ
ណៈ, ណា に និ នុ, នឹ នេ, ណិ ណុ にゃ ណ្យា, ញ៉ា にゅ ន្យុ, ន្យឹ, ញុ, ញឹ にょ ណ្យុ, ញ៉ុ
ហៈ, ហា ហ៊ិ ហ៊្វុ, ហ៊្វឹ

(ឬ ហ្វុ, ហ្វឹ)

ហេ, ហិ ហុ ひゃ ហ្យា ひゅ ហ៊្យុ, ហ៊្យឹ ひょ ហ្យុ
ម៉ៈ, ម៉ា មិ មុ, មឹ មេ, ម៉ិ も ម៉ុ みゃ ម្យ៉ា みゅ ម្យុ, ម្យឹ みょ ម្យ៉ុ
យ៉ៈ, យ៉ា យុ, យឹ យ៉ុ
រ៉ៈ, រ៉ា រិ រុ, រឹ រេ, រ៉ិ រ៉ុ りゃ រ្យ៉ា りゅ រ្យុ, រ្យឹ りょ រ្យ៉ុ
わ​ វ៉ៈ, វ៉ា ゐ*** វិ ゑ*** វេ, វ៉ិ を**** អុ/វ៉ុ
-ន, -ង, -ម, -ំ
ហ្កៈ, ហ្គា, ង៉ៈ, ង៉ា ហ្គិ, ងិ ហ៊្គុ, ងុ, ហ្គឹ, ងឹ ហ្គេ, ងេ, ង៉ិ ご ហ្គុ, ហ្គោ, ង៉ុ ぎゃ គ្យា, ង្យ៉ា ぎゅ គ្យុ, គ្យឹ, ង្យុ, ង្យឹ ぎょ ក្យុ, ង្យ៉ុ
ហ្សៈ, ហ្សា ជិ* ហ្ស៊ុ, ហ្ស៊ឹ** ហ្សេ, ហ្សិ ហ្សុ じゃ ចា じゅ ជុ, ជឹ じょ ចុ
ដៈ, ដា ជិ* ហ្ស៊ុ, ហ្ស៊ឹ** ដេ, ឌេ, ដិ ដុ
បៈ, បា ប៊ិ ប៊ុ, ប៊ឹ បេ, បិ បុ びゃ ប្យាក់ びゅ ប៊្យុ, ប៊្យឹ びょ ប្យុ
ផៈ, ផា, ប៉ៈ, ប៉ា ភិ, ពិ ភុ, ភឹ, ពុ, ពឹ ផេ, ភេ, ផិ, ពេ, ប៉ិ ផុ, ប៉ុ ぴゃ ផ្យា, ប៉្យា ぴゅ ភ្យុ, ភ្យឹ, ព្យុ, ព្យឹ ぴょ ផ្យុ, ប៉្យុ

*​ អក្សរ じ (ជិ) និង ぢ (ជិ) ជាបញ្ចេញសម្លេងស្រដៀងដូចគ្នា

** អក្សរ ず (ហ្ស៊ុ, ហ្ស៊ឹ) និង づ (ហ្ស៊ុ, ហ្ស៊ឹ) មានបញ្ចេញសម្លេងដូចគ្នា

*** អក្សរ ゐ (វិ) និង ゑ (វ៉េ, វ៉ិ) ឥឡូវ​នេះមិនត្រូវបានប្រើ

**** អក្សរ を នឹងបញ្ចេញសម្លេងដូច お ប៉ុន្តែអក្សរ を នឹងប្រើជាមួយពាក្យជួយ を ប៉ុណ្ណោះ នៅក្នុងបទចម្រៀងញឹកញាប់ស្ដាប់ឮអក្សរ を ជាសម្លេង wo [វ៉ុ] ជំនួស

ឯកសារយោង

Kembali kehalaman sebelumnya