Severity: Notice
Message: Undefined offset: 1
Filename: infosekolah/leftmenudasboard.php
Line Number: 33
Line Number: 34
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៤ សព្វថ្ងៃជា ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។ សម្តេចក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណបក្សប្រជាជនកម្ពុជា។ សម្តេចមានគ្រួសារ និងកូនចំនួន៤នាក់។
លោក ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ១៩៧៥ និងបានផ្ដាច់ខ្លួននាឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះដដែល លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។
នៅពេលរបបខ្មែរក្រហមដួលរលំនាឆ្នាំ១៩៧៩ លោក ហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជន នាឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោក បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្ត។
នៅក្រោយការចរចាសន្តិភាពទីក្រុងប៉ារីស និងក្រោយការបោះឆ្នោតជាសាកល សម្តេច ហេង សំរិន បានកាន់តំណែងជាអនុប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និងធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។[១]
* ឋានន្តរស័ក្ដិផ្កាយ៥ ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩