ហាម៉ាស់ (ភាសាអារ៉ាប់ ៖ حماس) ដោយមានឈ្មោះជាផ្លូវការថា ចលនាតស៊ូឥស្លាម (حركة المقاومة الإسلامية) គឺជាអង្គការនយោបាយ និងយោធានិយមឥស្លាមស៊ុននី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដែនជ្រោយហ្កាហ្សា នៃទឹកដីប៉ាឡេស្ទីន ។ ហាម៉ាស់មានទីស្នាក់ការកណ្តាលនៅទីក្រុងហ្កាហ្សា និងវត្តមានតូចនៅតំបន់វ៉េសប៊ែង (ទឹកដីប៉ាឡេស្ទីនធំបន្ទាប់ពីហ្កាហ្សា) ដែលជាតំបន់គ្រប់គ្រងដោយហ្វាតា ។ ហាម៉ាស់ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជា "កម្លាំងនយោបាយដែលមានឥទ្ធិពល" នៅលើទឹកដីប៉ាឡេស្ទីន។[ ៣៤] [ ៣៥] [ ៣៦] សត្រូវនយោបាយចម្បងរបស់ក្រុមនេះគឺ ជីហាដឥស្លាមប៉ាឡេស្ទីន និងហ្វាតា។[ ៣៧]
នៅក្នុងឆ្នាំ១៩៨៧ ភ្លាមៗបន្ទាប់ពីការបោះបោរលើកទីមួយ ប្រឆាំងនឹងអ៊ីស្រាអែលបានផ្ទុះឡើង ក្រុមហាម៉ាស់ក៏ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយប៉ាឡេស្ទីនមួយរូបឈ្មោះ អាម៉េដ យ៉ាស៊ីន ។ ក្រុមនេះបានផុសចេញពីមូចាម៉ា អាល់-អ៊ីស្លាមីយ៉ា (ស្ថាបនាដោយលោកយ៉ាស៊ីនដូចគ្នា) នៅទីក្រុងហ្កាហ្សាក្នុងឆ្នាំ១៩៧៣ ដែលជាអង្គការសប្បុរសធម៌សាសនាមានទំនាក់ទំនងជាមួយក្រុមភាតរភាពឥស្លាមសាសនិក ដែលមានមូលដ្ឋាននៅប្រទេសអេហ្ស៊ីប ។[ ៣៨] ក្រុមហាម៉ាស់បានចូលដៃកាន់តែខ្លាំងឡើងទៅក្នុងជម្លោះអ៊ីស្រាអែល–ប៉ាឡេស្ទីន នៅចុងទសវត្សរ៍ឆ្នាំ១៩៩០[ ៣៩] ហើយបានជំទាស់ប្រឆាំងនឹងលិខិតទទួលស្គាល់អញ្ញមញ្ញរបស់អ៊ីស្រាអែល–អង្គការរំដោះប៉ាឡេស្ទីន និងក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងអូស្លូ ដែលបានគូសបញ្ជាក់ពីការបោះបង់នូវ "បម្រើបម្រាស់អំពើភេរវកម្ម និងអំពើហឹង្សាផ្សេងៗ" ដោយក្រុមហ្វាតា និងការចាប់ដៃជាមួយអ៊ីស្រាអែលដើម្បីស្វែងរកដំណោះស្រាយផ្សះផ្សាគ្នា ។ ក្រុមហាម៉ាស់បានបន្តជ្រុមជ្រែងឱ្យមានចលនាតស៊ូប្រដាប់អាវុធដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល។ ក្រុមហាម៉ាស់បានយកឈ្នះក្នុងការបោះឆ្នោតនីតិបញ្ញត្តិប៉ាឡេស្ទីននៅក្នុងឆ្នាំ២០០៦ ដោយទទួលបានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន [ ៤១] និងក្រោយមកបានឡើងកាន់កាប់តំបន់ដែនជ្រោយហ្កាហ្សា ពីក្រុមហ្វាតានៅឆ្នាំ២០០៧។
ចាប់តាំងពីឆ្នាំ២០០៧ មក ក្រុមហាម៉ាស់បានធ្វើសង្គ្រាមជាច្រើនលើកច្រើនសាជាមួយអ៊ីស្រាអែល ។ ជាយូរណាស់មកហើយ គោលបំណងចម្បងរបស់ក្រុមនេះគឺចង់បង្កើតរដ្ឋឥស្លាមប៉ាឡេស្ទីននៅលើទឹកដីរួមរបស់អ៊ីស្រាអែលពោលគឺ តំបន់វ៉េសប៊ែង និងដែនជ្រោយហ្កាហ្សា ដោយបដិសេធដំណោះស្រាយផ្សះផ្សារវាងរដ្ឋទាំងពីរ និងការចរចាទាំងឡាយជាមួយអ៊ីស្រាអែល។[ ៤៥] [ ៤៦] នៅឆ្នាំ២០១៧ ក្រុមហាម៉ាស់បានយល់ព្រមទទួលស្គាល់ព្រំដែនរដ្ឋប៉ាឡេស្ទីនឆ្នាំ១៩៦៧ ប៉ុន្តែនៅបន្តមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែល។[ ៤៧] [ ៤៨] [ ៤៩] នៅក្រោមគោលគំនិតមនោគមវិជ្ជានៃសាសនាឥស្លាម ហាម៉ាស់បានលើកតម្កើនគំនិតជាតិនិយមប៉ាឡេស្ទីននៅក្នុងបរិបទឥស្លាម។ លើសពីនេះ វាបានបន្តគោលនយោបាយជីហាដ (ការតស៊ូប្រដាប់អាវុធ) ប្រឆាំងនឹងអ៊ីស្រាអែល។[ ស ៣] រដ្ឋាភិបាលហាម៉ាស់មានសាខាសេវាកម្មសង្គមហៅថា ដាវ៉ា និងសាខាយោធាហៅ កងពលតូចអ៊ីសអាដ-ឌីន អាល់-កាសាំ ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក[ ៥១] ក្រុមហាម៉ាស់បានទទួលនូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងសង្គមប៉ាឡេស្ទីន ក៏ព្រោះតែអំពើពុករលួយក្នុងក្រុមនេះមានកម្រិតទាប និងគោលជំហរយ៉ាងរឹងម៉ាំប្រឆាំងនឹងអ៊ីស្រាអែល។[ ៥២] ប្រទេសលោកខាងលិច ជាច្រើន និងសម្ព័ន្ធមិត្តរបស់ពួកគេបានចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករ ដោយលើកឡើងពីការប្រើប្រាស់ខែលមនុស្ស [ ៥៤] [ ៥៥] វិធីចាប់ជនស៊ីវិលធ្វើជាចំណាប់ខ្មាំង និងប្រវត្តិនៃអំពើហឹង្សាលើអ្នកមិនកាន់អាវុធ រួមមានការសម្លាប់រង្គាលលើជនស៊ីវិល ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតមិនរើសមុខទៅលើទីកន្លែងប្រមូលផ្ដុំប្រជាជនអ៊ីស្រាអែល។[ ៥៦] នៅឆ្នាំ២០១៨ មានគេបានព្យាយាមថ្កោលទោសក្រុមហាម៉ាស់សម្រាប់ "អំពើភេរវកម្ម" នៅឯអង្គការសហប្រជាជាតិ ប៉ុន្តែត្រូវបានបរាជ័យ។[ ស ៤] អ្នកវិវេចនាជាច្រើនបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយលើក្រុមហាម៉ាស់ថាជាអង្គការភេរវករ ដោយផ្ទុយទៅវិញបានសម្ដៅលើក្រុមនេះថាជា ក្រុមសកម្មប្រយុទ្ធដើម្បីសេរីភាព ឬគ្រាន់តែជា ក្រុមសកម្មប្រយុទ្ធ។[ ៥៨] [ ៥៩] [ ៦០]
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហាម៉ាស់បានចាប់ផ្តើមយុទ្ធនាការប្រដាប់អាវុធដ៏ធំមួយដែលមានឈ្មោះថា "ប្រតិបត្តិការរលកអាល់-អាកសា " ប្រឆាំងនឹងអ៊ីស្រាអែល។ ក្នុងយុទ្ធនាការនេះ ហាម៉ាស់បានវាយទម្លុះរបាំងព្រំដែនហ្កាហ្សា–អ៊ីស្រាអែល ហើយបានសម្លាប់ជនស៊ីវិល វាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល និងព្រមទាំងចាប់ជំរិតជនស៊ីវិល និងទាហានអ៊ីស្រាអែល។[ ៣៤] សកម្មភាពនេះបានជំរុញឱ្យអ៊ីស្រាអែលធ្វើការប្រកាសសង្គ្រាម ហើយក៏បង្កឱ្យផ្ទុះការប្រយុទ្ធសម្លាប់គ្នានៅទូទាំងរដ្ឋអ៊ីស្រាអែល និងតំបន់ដែនជ្រោយហ្កាហ្សា។[ ៦១]
កំណត់សម្គាល់ និងឯកសារយោង
កំណត់សម្គាល់
↑ "ក្រុមហាម៉ាស់ចាត់ទុកប៉ាឡេស្ទីន ជាជួរប្រយុទ្ធនៃ ជីហាដ និងមើលឃើញការបះបោរខ្លួនជាមធ្យោបាយបែបឥស្លាមក្នុងការប្រយុទ្ធប្រឆាំងនឹងជនកាន់កាប់។ មេដឹកនាំនៃអង្គការនេះបានប្រកែកថា សាសនាឥស្លាមបានផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីននូវពលានុភាពដើម្បីប្រឈមនឹងអ៊ីស្រាអែល ហើយបានពណ៌នាចលនាបះបោរ (អ៊ីនធីហ្វីដា) ថាជាការបង្វិលមហាជនទៅរកសាសនាឥស្លាម។ តាំងពីស្ថាបនាឡើងមក ក្រុមហាម៉ាស់បានព្យាយាមផ្សះផ្សាជាតិនិយម និងសាសនាឥស្លាម។ [...] ហាម៉ាស់បានចេញនិយាយអះអាងក្នុងនាមជាចលនាជាតិនិយមមួយ ប៉ុន្តែជាអ្នកជាតិនិយមឥស្លាម ជាជាងអ្នកជាតិនិយមមិនប្រកាន់សាសនា។"
↑ "ជាចម្បង ហាម៉ាស់គឺជាចលនាសាសនាដែលទស្សនៈជាតិនិយមក្នុងពិភពលោករបស់ពួកគេត្រូវបានចារជារូបរាងដោយមនោគមវិជ្ជាសាសនារបស់ខ្លួន។"
↑ "ហាម៉ាស់ គឺជាអង្គការឥស្លាមជ្រុលនិយម ដែលវាបានបញ្ជាក់ផ្ទាល់ថា អាទិភាពចម្បងបង្អស់របស់ខ្លួនគឺ ជីហាដ ដើម្បីរំដោះប៉ាឡេស្ទីន។"
↑ ដើម្បីអនុម័តញត្តិនេះបាន គេត្រូវការសំឡេងភាគច្រើនពីរភាគបី។ នៅក្នុងនោះមានសំឡេងគាំទ្រចំនួន ៨៧, សំឡេងប្រឆាំង ៥៨, រដ្ឋអនុប្បវាទចំនួន ៣២ និង រដ្ឋមិនចូលរួមចំនួន ១៦។
អាគតដ្ឋាន
↑ "National Counterterrorism Center | FTOs" . www.dni.gov .
↑ Honig-Parnass, Tikva; Haddad, Toufic (2007). "10: Expanding Regionally, Resisting Locally". Between the Lines . Haymarket Books. p. 297. ល.ស.ប.អ. 978-1931859-44-8 .
↑ ៨,០ ៨,១ Ehl, David (May 15, 2021). "What is Hamas and who supports it?" . Deutsche Welle. https://www.dw.com/en/who-is-hamas/a-57537872 .
↑ ៩,០ ៩,១ "Qatar, Iran, Turkey and beyond: Hamas's network of allies" . France 24 . October 14, 2023.
↑ "Hamas leader to visit Turkey for talks with Erdogan | Reuters" . Reuters .
↑ "Hamas Chief Meets Turkish President, Considers Move from Qatar to Turkey" . 22 April 2024.
↑ "Erdogan defends Hamas, says members are being treated in Turkish hospitals | Reuters" . Reuters .
↑ "Experts Weigh in on Regional Impact of Syria-Hamas Rapprochement" . VOA News. October 20, 2022. https://www.voanews.com/a/experts-weigh-in-on-regional-impact-of-syria-hamas-rapprochement-teaser-/6798449.html .
↑ ១៤,០ ១៤,១ ១៤,២ Gidda, Mirren (July 25, 2014). "Hamad Still Has Some Friends Left" . Time . https://time.com/3033681/hamas-gaza-palestine-israel-egypt/ .
↑ Abdelaziz, Khalid; Eltahir, Nafisa; Irish, John (September 23, 2021). "Sudan closes door on support for Hamas" . Reuters. Retrieved October 18, 2023 .
↑ "Adviser to Iran's Khamenei expresses support for Palestinian attacks: Report" . AFP. October 7, 2023. https://english.alarabiya.net/News/middle-east/2023/10/07/Adviser-to-Iran-s-Khamenei-expresses-support-for-Palestinian-attacks-Report .
↑ Kingsley, Patrick (July 26, 2013). "Egyptian army questions Mohamed Morsi over alleged Hamas terror links" . The Guardian . Retrieved 15 January 2023 .
↑ "Houthis, Hamas merge diplomacy around prisoner releases – Al-Monitor: Independent, trusted coverage of the Middle East" . Al-Monitor. 5 January 2021.
↑ "Hamas awards 'Shield of Honor' to Houthi representative in Yemen, sparking outrage in Saudi Arabia" . JNS.org . 16 June 2021.
↑ Fabian, Emanuel. "Officer, 2 soldiers killed in clash with terrorists on Lebanon border; mortars fired" . The Times of Israel . Archived from the original on 9 October 2023. Retrieved 15 January 2024 .
↑ "(ជាភាសាអារ៉ាប់) الجبهة الشعبية: قرار الإدارة الأمريكية بتوفير الدعم للكيان هدفه تطويق النتائج الاستراتيجية لمعركة طوفان الأقصى" . https://www.alahednews.com.lb/fastnewsdetails.php?fstid=217239 .
↑ "How the US became Israel's closest ally" . October 13, 2023.
↑ "What Effect ISIS' Declaration Of War Against Hamas Could Have In The Middle East" . NPR.
↑ AFP. "Hamas arrests Salafi sheikh over alleged Islamic State ties - Radical cleric Adnan Khader Mayat detained on Sunday by Gaza security forces" . Times of Israel . Retrieved 15 January 2024 .
↑ "El gobierno argentino incluirá al grupo Hamás en la lista de organizaciones terroristas – frente a Cano" .
↑ "Entirety of Hamas to be listed as a terrorist organisation" . ABC News. February 17, 2022. https://www.abc.net.au/news/2022-02-17/hamas-palestinian-listed-as-terrorist-group-australia-government/100839262 .
↑ "Currently listed entities" . December 21, 2018.
↑ "EU court upholds Hamas terror listing" . July 26, 2017. https://www.theguardian.com/world/2017/jul/26/eu-court-upholds-hamas-terror-listing .
↑ Fighting terrorism Archived 2015-04-02 at the វេយប៊ែខ ម៉ាស៊ីន ..
↑ "Paraguay adds Hamas, Hezbollah to terrorism list" . August 20, 2019.
↑ "Proscribed terrorist groups or organisations" . GOV.UK .
↑ "Foreign Terrorist Organizations" .
↑ ៣៤,០ ៣៤,១ Byman, Daniel; Palmer, Alexander (October 7, 2023). "What You Need to Know About the Israel-Hamas Violence" . Foreign Policy . Archived from the original on October 7, 2023. Retrieved October 11, 2023 .
↑ Urquhart, Conal (January 10, 2007). "Hamas leader acknowledges 'reality' of Israel" . The Guardian . ល.ត.ម.អ. 0261-3077 . https://www.theguardian.com/world/2007/jan/10/israel1 .
↑ Aviad, G. (2009). " 'Hamas' Military Wing in the Gaza Strip: Development, Patterns of Activity, and Forecast' " (PDF) . Military and Strategic Affairs . Retrieved October 12, 2023 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named :1
↑ Higgins, Andrew (January 24, 2009). "How Israel Helped to Spawn Hamas" . The Wall Street Journal . https://www.wsj.com/articles/SB123275572295011847 .
↑ Afghanistan in Palestine , by Zvi Bar'el, Haaretz , July 26, 2005
↑ Madelene Axelsson (January 27, 2006). "(ជាភាសាស៊ុយអែត) Islamistisk politik vinner mark" . Stockholms Fria Tidning. http://www.stockholmsfria.nu/artikel/6296 .
↑ May, Tiffany (October 8, 2023). "A Quick Look at Hamas" . The New York Times . ល.ត.ម.អ. 0362-4331 . https://www.nytimes.com/2023/10/08/world/middleeast/hamas-military-gaza-explained.html .
↑ Staff, The (October 9, 2023). "Two-state solution: Israeli-Palestinian history" . Encyclopædia Britannica . Retrieved October 12, 2023 .
↑ "What does Israel’s declaration of war mean for Palestinians in Gaza?" . https://www.aljazeera.com/news/2023/10/9/what-does-israels-declaration-of-war-mean-for-palestinians-in-gaza .
↑ "What will the Israeli-Palestinian conflict look like in 30 years?" . https://www.jpost.com/middle-east/article-760004 .
↑ "Hamas accepts Palestinian state with 1967 borders" . https://www.aljazeera.com/news/2017/5/2/hamas-accepts-palestinian-state-with-1967-borders .
↑ Cite error: Invalid <ref>
tag; no text was provided for refs named :0
↑ Krauss, Joseph (June 15, 2021). "Poll finds dramatic rise in Palestinian support for Hamas" . AP News . Retrieved October 13, 2023 .
↑ i24NEWS (October 8, 2023). "Hamas plans to use Israeli civilian hostages as human shields" . I24news . Retrieved October 13, 2023 .
↑ Dupret, Baudouin; Lynch, Michael; Berard, Tim (2015). Law at Work: Studies in Legal Ethnomethods . Oxford University Press. pp. 279. ល.ស.ប.អ. 9780190210243 .
↑ Erlanger, Steven (2023-10-09). "Attack Ends Israel’s Hope That Hamas Might Come to Embrace Stability" (ជាen-US). The New York Times . ល.ត.ម.អ. 0362-4331 . https://www.nytimes.com/2023/10/09/world/middleeast/hamas-gaza-israel.html .
↑ "Condemnation and calls for restraint after Hamas attack on Israel" . 7 October 2023. https://www.theguardian.com/world/2023/oct/07/condemnation-and-calls-for-restraint-after-hamas-attack-on-israel .
↑ "BBC defends policy not to call Hamas 'terrorists' after criticism" . 11 October 2023. https://www.bbc.co.uk/news/entertainment-arts-67076341 .
↑ Simpson, John (11 October 2023). "Why BBC doesn't call Hamas militants 'terrorists' - John Simpson" . https://www.bbc.co.uk/news/world-middle-east-67083432 .
↑ Nakhoul, Samia; Saul, Jonathan (October 8, 2023). "How Israel was duped as Hamas planned devastating assault" . Reuters. https://www.reuters.com/world/middle-east/how-israel-was-duped-hamas-planned-devastating-assault-2023-10-08/ .
ប្រភព
សៀវភៅ
Charrett, Catherine (2020). The EU, Hamas and the 2006 Palestinian Elections: A Performance in Politics . Routledge. ល.ស.ប.អ. 978-1351611794 . https://books.google.com/books?id=_jOoDwAAQBAJ&pg=PT245 .
Dalacoura, Katerina (2012). "Islamist Terrorism and National Liberation: Hamas and Hizbullah" . Islamist Terrorism and Democracy in the Middle East . Cambridge: Cambridge University Press. pp. 66–96. អ.វ.ល. :10.1017/CBO9780511977367.004 . ល.ស.ប.អ. 9780511977367 . https://books.google.com/books?id=PlTKrMFyawoC&pg=PA66 .
Davis, Richard (2016). Hamas, Popular Support and War in the Middle East: Insurgency in the Holy Land . Routledge. ល.ស.ប.អ. 978-1317402589 . https://books.google.com/books?id=bmaFCwAAQBAJ&pg=PT68 .
Dunning, Tristan (2016). Hamas, Jihad and Popular Legitimacy: Reinterpreting Resistance in Palestine . Routledge. ល.ស.ប.អ. 978-1317384946 . https://books.google.com/books?id=vTp-CwAAQBAJ&pg=PT270 .
Kear, Martin (2018). Hamas and Palestine: The Contested Road to Statehood . Routledge. ល.ស.ប.អ. 978-0429999406 . https://books.google.com/books?id=Yfl0DwAAQBAJ&pg=PT22 .
Mukhimer, Tariq (2012). Hamas Rule in Gaza: Human Rights Under Constraint . Palgrave Macmillan. ល.ស.ប.អ. 978-1137310194 . https://books.google.com/books?id=ktH7CwAAQBAJ&pg=PA1 .
Sinai, Joshua (2019). "Israel and terrorism: assessing the effectiveness of Netanyahu's "combating terrorism strategy" (CTS)" . ជា Freeman, Robert O.. Israel Under Netanyahu: Domestic Politics and Foreign Policy . Routledge. pp. 273–90. ល.ស.ប.អ. 978-1000751765 . https://books.google.com/books?id=FR7CDwAAQBAJ&pg=PT257 .
Stepanova, Ekaterina (2008). Terrorism in Asymmetrical Conflict: Ideological and Structural Aspects . SIPRI / Oxford University Press. ល.ស.ប.អ. 978-0199533558 . http://books.sipri.org/files/RR/SIPRIRR23.pdf ។ បានយកមក October 12, 2023 . Archived March 10, 2016, at the វេយប៊ែខ ម៉ាស៊ីន .
អត្ថបទសារព័ត៌មាន
តំណភ្ជាប់ក្រៅ