Share to: share facebook share twitter share wa share telegram print page

ស្រុកសៀមរាប

ស្រុកសៀមរាបក្រុងសៀមរាប (អង់គ្លេស : Siem Reap municipality) គឺជាដែនរដ្ឋបាលស្ថិតនៅក្នុងខេត្តសៀមរាបដែលជាស្រុកនិងជាទីរួមខេត្តរបស់ខេត្តសៀមរាបផ្ទាល់តែម្តងដែលមានផ្ទៃក្រឡា ៣៥២ គីឡូម៉ែត្រការ៉េ។

ទីក្រុងសៀមរាប
Siem Reap municipality
ក្រុងរដ្ឋបាល
ទីតាំងក្រុងសៀមរាប
ទីតាំងក្រុងសៀមរាប
ប្រទេស កម្ពុជា
ខេត្តខេត្តសៀមរាប
សង្កាត់១៣
ទីរួមខេត្តក្រុងសៀមរាប
រដ្ឋាភិបាល
 • ប្រភេទរដ្ឋបាលទីក្រុង
 • អភិបាលក្រុងសូរ ប្លាតុង
ប្រជាជន (២០០៨)[]
 • សរុប២៣០៧១៤ នាក់
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដក្រុង១៧១០

លក្ខណៈភូមិសាស្ត្រ

ស្រុកសៀមរាបមានព្រំប្រទល់ខាងជើងជាប់នឹងស្រុកអង្គរធំ ខាងកើតជាប់នឹងស្រុកប្រាសាទបាគងនិងស្រុកបន្ទាយស្រី ខាងត្បូងជាប់នឹងបឹងទន្លេសាប និង ខាងលិចជាប់នឹងស្រុកពួក។សណ្ឋានដីនៅក្នុងស្រុកនេះចែកចេញជា ០២ ប្រភេទ ៖

  • ដីតំបន់ទំនាបកណ្តាល
  • ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាប

លក្ខណៈសណ្ឋានដីបែបនេះហើយដែលធ្វើឲ្យស្រុកនេះមានអាកាសធាតុក្តៅហើយសើមសម្បូរភ្លៀងធ្លាក់ដែលអំណោយ ផលដល់ដំណាំកសិកម្មនិងព្រៃឈើ។ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាបគឺជាដីសម្បូរជីវជាតិដែលបង្កជាលក្ខណៈងាយស្រួលដល់ដំណាំស្រូវនិងអនុផលព្រៃឈើ។ដីតំបន់ទំនាបកណ្តាលគឺជាដីខ្សោះជីវជាតិមានពណ៌សសម្បូរខ្សាច់មិនសូវអំណោយផលដល់ដំណាំស្រូវទេ។ប្រភពទឹកសំខាន់ៗនៅក្នុងស្រុកនេះមានស្ទឹងសៀមរាបដែលមានទឹកជាប្រចាំនិងប្រភពទឹកក្រោមដីប្រើប្រាស់ដោយការជីកអណ្តូង។

រដ្ឋបាល

ស្រុកសៀមរាប ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១០ ឃុំ[]

លេខកូដឃុំ ឃុំ អក្សរឡាតាំង
១៧១០០១ ឃុំស្លក្រាម Sla Kram
១៧១០០២ ឃុំស្វាយដង្គំ Svay Dangkum
១៧១០០៣ ឃុំគោកចក Kouk Chak
១៧១០០៤ ឃុំសាលាកំរើក Sala Kamraeuk
១៧១០០៥ ឃុំនគរធំ Nokor Thum
១៧១០០៦ ឃុំជ្រាវ Chreav
១៧១០០៧ ឃុំចុងឃ្នៀស Chong Khnies
១៧១០០៨ ឃុំសំបួរ Sambuor
១៧១០០៩ ឃុំសៀមរាប Siem Reab
១៧១០១០ ឃុំស្រង៉ែ Srangae

នៅក្នុងចំណោមឃុំទាំង ១០ នេះឃុំស្លក្រាម ឃុំស្វាយដង្គំ ឃុំគោកចក និង ឃុំសាលាកំរើកគឺជាតំបន់ទីប្រជុំជនចំណែកឯឃុំស្រង៉ែគឺជាតំបន់រដ្ឋបាលស្រុក។

ឯកសារពិគ្រោះ

អត្ថបទផ្សេងទៀត

Kembali kehalaman sebelumnya