ស្ពានអូតាគីបទ ស្ពានអូតាគី ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និពន្ធទំនុកច្រៀងដោយ លោក គង់ ប៊ុនឈឿន និពន្ធបទភ្លេងដោយ លោក គង់ ប៊ុនឈឿន I. សម្រស់ទឹកខ្មៅលើដំបៅចាស់ នឹកឡើងសែនខ្មាស់ស្ពានអូរតគី កាលបងនឹងអូនសាងក្បូនជីវីៗ ក្រោមដើមដើមគគីរក្នុងខ្ទមទុរគត។ II. អូនតាមម្ដាយទៅមង្គលបុរី គ្មានផ្ញើរសំដីអោយបងមួយមាត់ បងជាកម្មកររថភ្លើងកំសត់ៗ លួវផ្ញើរសំបុត្រតាមអ្នករត់ពន្ធ។ R. ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់ ម្ដាយអូនជេរផ្ញើរតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង។ III. ស្ពានអូរតាគីស្ពានអូរតាកែ ឲ្យពពាលខែនឹងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងនេះផង។ (ភ្លេង) R. ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់ ម្ដាយអូនជេរផ្ញើរតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង។ III. ស្ពានអូរតាគីស្ពានអូរតាកែ ឲ្យពពាលខែនឹងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងនេះផង។ ធ្វើជារនាំងបាំងនេះផង។ ធ្វើជារនាំងបាំងនេះផង៕
|