Share to: share facebook share twitter share wa share telegram print page

ស៊ីសុវត្ថិ ពង្សានមុនី

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ប្រសូតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩២៩ នារាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះបុត្រីរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ និងឃុនព្រះម្នាងកេសរ មាលី ណាត។ ទ្រង់បានរៀបអភិសេកជាមួយនឹងព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៤២។ ហើយក្រោយមកទ្រង់ក៏មានព្រះបុត្រាបុត្រីចំនួន៧អង្គ :

១. សម្ដេចព្រះបរមរាមា នរោត្ដម យុវនាថ ២. ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស សីហនុ ៣. សម្ដេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ៤. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម សូរិយារង្សី ៥. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម គន្ធបុប្ផា ៦. ព្រះអង្គម្ចាស់ នរោត្តម ខេម៉ានុរក្ស សីហនុ ៧. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បទុមបុប្ផា

ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី បានយាងសោយព្រះពិរាល័យនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៧៤។

Kembali kehalaman sebelumnya