Share to: share facebook share twitter share wa share telegram print page

សាធារណរដ្ឋសង្គមនិយមសូវៀតអាមេនី

សាធារណរដ្ឋសង្គមនិយមសូវៀតអាមេនី
Հայկական Սովետական Սոցիալիստական Հանրապետություն
Армянская Советская Социалистическая Республика
១៩២០-១៩៩១
ទង់ជាតិ Armenian SSR
ទង់ជាតិ
Emblem of the Armenian SSR, with a fixed Hammer and Sickle under the star to the prior always used one.
វរលញ្ឆករ
ធានី
និង ទីក្រុងធំបំផុត
យេរេវ៉ាន
ភាសាផ្លូវការភាសាអាមេនី
ភាសារុស្សី
សាសនា
គ្រិស្តសាសនា
ប្រជាជន
- ជំរឿន
៣៨៧,៦៧៧នាក់
រូបិយវត្ថុរូបែល
សព្វថ្ងៃជាផ្នែកនៃអាមេនី


ប្រវត្តិសាស្រ្ត

ក្រោយមានសន្ធិសញ្ញា តួកម៉េនចាយ អាមេនីខាងកើតត្រូវបានស្ថិតនៅក្រោមចក្រភពរុស្សី រហូតដល់មានបដិវត្តខែតុលានៅឆ្នាំ១៩១៧ ពេលនោះ ដែនដីអាមេនីសព្វថ្ងៃមិនត្រូវបានកាន់កាប់ទាំងស្រុងក្រោមចក្រភពរុស្សីនោះ ដោយមានដែនដីអាមេនីដែលជាប់ព្រំដែនជាមួយរុស្សីប៉ុណ្ណោះដែលត្រូវបានកាន់កាប់ដោយចក្រភពរុស្សី ពេលពួកបុលសេវិកបានកាន់កាប់រុស្សី ដែលដឹកនាំដោយលោកលេនីន បានផ្ដល់សិទ្ធសេរីភាពដល់ជនជាតិដែលមិនមែនជាជនជាតិរុស្សីនូវសិទ្ធក្លាយជាតំបន់ស្វយ័តដែលមានសិទ្ធបង្កើតច្បាប់ គ្រប់គ្រង់តំបន់។ល។ នៅឆ្នាំ១៩១៨ ខែមេសា មានជាតិសាសន៍ជាច្រើននៅកូកាសសុី ប្រកាសឯករាជ្យជាមួយគ្នា ដោយមានឈ្មោះថា សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យកូកាសសុី ប៉ុន្តែរបបនេះបានបែកបាក់ទៅវិញនៅខែឧសភា ដោយមានប្រទេសចំនួន៣ កានក្លាយជាប្រទេសឯករាជ្យ មានដូចជាអាមេនី អាស៊ែបៃហ្សង់ ហ្សក់ហ្សី ដល់ខែឧសភា ឆ្នាំ១៩២០ កងទ័ពក្រហមបុលសេវិកបានឈ្នះសង្គ្រាមសុីវិល ហើយក៏បានកាន់កាប់អាស៊ែបៃហ្សង់ផងដែល រដ្ឋាភិបាលអាមេនីបានភ័យខ្លាចថា អាមេនីនិងក្លាយជាប្រទេសបន្ទាប់ ដោយពួកគេបានផ្ញើអ្នកការទូតទៅប្រទេសរុស្សីដោយសូមអោយរុស្សីទទួលស្គាល់ប្រទេសអាមេនីជារដ្ឋឯករាជ្យ ប៉ុន្តែនិងរណបរុស្សី នៅពេលតែមួយមានប្រជាជនអាមេនីខ្លះ បានគាំទ្រពួកបុលសេវិកទៅហើយ ដោយពួកគេបានបះបោរអោយប្រទេសអាមេនីចូលរួមជាមួយរុស្សី ដោយរដ្ឋាភិបាលអាមេនីបានកម្ទេចពួកគេ នៅខែតុលា ឆ្នាំ១៩២០ តួកគីបានឈ្លានពានអាមេនីនិងដល់ខែវិច្ចិការពួកគេបានកាន់កាប់តំបន់ភាគច្រើនរបស់អាមេនី ដោយខ្លាចចាញ់សង្គ្រាម អាមេនីបានសុំអោយរុស្សីជួយ ដល់ចុងខែវិច្ចិការបុកសេវិកបានចូលក្នុងប្រទេសអាមេនី បានប្រាប់អាមេនីថា មានតែផ្លូវមួយប៉ុណ្ណោះដើម្បីឈរជើងជាប្រទេសឯករាជ្យនោះគឺចូលរួមជាមួយសូវៀតនិងផ្ដាច់ការទូតជាមួយពួកលោកខាងលិច នៅឆ្នាំ១៩២០ ខែធ្នូរ លោកដ្រាស្តាម៉ាត បានចុះកិច្ចសន្យាជាមួយពួកបុលសេវិក ដោយមានប្រកាសអំពីឯករាជ្យភាពរបស់ប្រទេសអាមេនី ដោយបុលសេវិកបានសន្យា និងទាមទារដែនដីប្រវត្តិសាស្រ្តអាមេនី អោយអាមេនីវិញ ហើយរដ្ឋាភិបាលអាមេនីពេលនោះ ក៏ត្រូវបានគេអោយបន្តធ្វើការជារដ្ឋាភិបាលអាមេនីបន្តទៀត ប៉ុន្តែប៉ុណ្ណោះថ្ងៃក្រោយមក បុលសេវិកបានក្បត់ពាក្យសន្យាដោយ លើកទ័ពចូលអាមេនី និងចាប់ខ្លួកលោកដ្រាស្រ្ដាម៉ាត និងគាបសង្កត់ជនជាតិអាមេនី ហេតុការណ៍នេះបានបណ្ដាលអោយមានព្រឹត្រការណ៍ ប្រឆាំងពួកបុលសេវិកកើតឡើង ប៉ុន្តែវាត្រូវបានកម្ទេច ក្រោយមានព្រឹត្តិការណ៍នេះ បុលសេវិក និងតួកគី បានសម្រេចចិត្តគូសផែនទីព្រំដែនម្ដងទៀត និងតួកគីបានទទួលស្គាល់ប្រទេសអាមេនីជារដ្ធមួយរបស់សូវៀត

Kembali kehalaman sebelumnya