សង្គ្រាមចិន-ជប៉ុនលើកទីមួយ![]() សង្គ្រាម ចិន-ជប៉ុនលើកទី១ បានចាប់ផ្ដើមនៅរវាងខែកក្កដា ថ្ងៃទី២៥ ឆ្នាំ១៨៩៤ ដល់ ខែមេសា ថ្ងៃទី១៧ ឆ្នាំ១៨៩៥ គឺជាសង្គ្រាមរវាង អធិរាជជប៉ុន និងរាជរង្សឈីង ការចាប់ផ្ដើមដើមហេតុនៃសង្គ្រាមគឺការទាមទារក្នុងការគ្រប់គ្រង់ដែនដីកូរ៉េ នៅពេលនោះកូរ៉េជាប្រទេសតូចមួយ មានទីតាំងរវាង ចិន និង ជប៉ុន។ ជាច្រើនសតវត្សមកហើយ កូរ៉េនៅតែកូនរដ្ធរបស់ចិន មានន័យថា កូរ៉េគោរពចិននិងផ្ញើ សួយសារអាករ ដល់អធិរាជចិន ![]() ខណៈប្រទេសជប៉ុនបានចាត់ទុកដែនដីកូរ៉េជាគោលដៅនៃការពង្រីកចក្រពត្តិរបស់ខ្លួន នៅ ខែមិថុនា ឆ្នាំ១៨៩៤ មានបះបោរមួយនៅកូរ៉េដែលហៅថា ដុងហាក់។ ស្ដេចកូរ៉េបានស្នើអធិរាជចិន អោយជួយបង្ក្រាបពួកបះបោរ ចិនបានធ្វើតាមសំណើរ ដោយបញ្ចូនទាហាន ប្រមាណ ២,៨០០ នាក់មកដែនដីកូរ៉េ ជប៉ុនបានចាត់ទុកថានេះជាការរំលោភលើ អនុសញ្ញា Tientsin ឆ្នាំ ១៨៨៥ ហើយបានបញ្ជូនកងកម្លាំងបេសកកម្មចំនួន ៨,០០០ នាក់ មកចុះចតនៅ Incheon ។ ដោយអនុសញ្ញានោះបាននិយាយថា ប្រទេសទាំងពីរនិងនិយាយគ្នាជាមុនសិន មុននិងបញ្ចូនទ័ពមកដែនដីកូរ៉េ ក្រោយទ័ពជប៉ុនបានមកដល់ ពួកគេបានធ្វើដំណើរទៅ សេអ៊ូល ហើយនិងត្រួតត្រា រាជវាងកូរ៉េ បន្ទាប់មកក៏បានចាប់ខ្លួនស្ដេចកូរ៉េ ជប៉ុនបានរៀបចំ រដ្ធាភិបាលកូរ៉េថ្មីមួយដែលអាយ៉ងជប៉ុន ចិនបានដកទ័ពចេញ ប៉ុន្តែមិនមែនទាំងអស់នោះទេ ហើយចិនក៏មិនទទួលស្គាល់រដ្ធាភិបាលថ្មីរបស់កូរ៉េផងដែល ហើយពេលនោះមានទ័ពចិនប្រមាណ ៣,០០០នាក់ មានវត្តមាននៅដែនដីកូរ៉េ ពួកគេអាចទទួល ជំនួយតែពីផ្លូវទឹកប៉ុណ្ណោះ ព្រោះជប៉ុនបិទមិនអោយចិនធ្វើដំណើរចូលកូរ៉េទេ
ជាមូលហេតុនៃការ បញ្ចប់សង្គ្រាម ចិនត្រូវផ្ដល់លុយជាច្រើនដល់ជប៉ុន ព្រមទាំងកោះតៃវ៉ាន់ ហើយដែនដីកូរ៉េ |