Share to: share facebook share twitter share wa share telegram print page

សង្គ្រាមចិន-ជប៉ុនលើកទីពីរ

កងទ័ពជាតិនិយមចិនក្នុងអំឡុងសង្គ្រាមចិន-ជប៉ុនលើកទីពីរ

សង្គ្រាមចិន-ជប៉ុនលើកទី២ ជាសង្គ្រាមដ៏ធំរវាងជប៉ុននិងចិនជាចាប់ផ្ដើមនៅឆ្នាំ១៩៣៧ និងបានបញ្ចប់នៅឆ្នាំ១៩៤៥ មានប្រវត្តិវិទូខ្លះបានគិតថា វាចាប់ផ្ដើមតាំងពីឆ្នាំ ១៩៣១ ដោយសារជប៉ុនបានចូលកាន់កាប់ ម៉ានជូរី។ សង្គ្រាមនេះក៏ជាផ្នែកមួយនៃ សង្គ្រាមលោកលើទីពីរផងដែល ហើយគេក៏បានហៅវាថាការចាប់ផ្ដើមសង្គ្រាមលោកលើពីរនៅអាសុី សង្គ្រាមនេះជាសង្គ្រាមធំជាងបង្អស់នៅអាសុីក្នុងអំឡុង សតវត្សទី២០ មានមនុស្សជាច្រើនបានស្លាប់ ជាពិសេស ជនជាតិចិន ដោយរឿងក៏ឃោឃៅរជាច្រើនដែលជប៉ុនបានប្រព្រឹត្តមកលើជនជាតិចិន មានមនុស្សខ្លះហៅវាថា វិនាសកម្មពូជសាសន៍អាសុី នៅប្រទេសចិន គេហៅថា សង្រ្គាមនៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន

ការចាប់ផ្ដើម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៣១ កងទ័ពជប៉ុនបានបង្កើត ឧប្បត្តិហេតុក្លែងក្លាយមួយ ហៅថា ឧប្បត្តិហេតុមូកដិន ដើម្បីផ្ដល់ហេតុផលអោយពួកគេ ឈ្លានពានចិន ហើយបានវាយកាន់កាប់ម៉ានជូរី ហើយពួកគេបានកាន់កាប់តំបន់នោះដោយបង្កើតរដ្ធាភិបាលអាយ៉ងមួយហៅថា ម៉ាឈូគូ

កងទ័ពជប៉ុននៅម៉ានជូរី

ចាប់ពីឆ្នាំ១៩៣១ ដល់ ១៩៣៧ ជប៉ុន និង ចិន បានប្រយុទ្ធគ្នាបង្កើតជាសមរភូមិតូចៗដូចជា សមរភូមិនៅសៀងហៃនិងភាគខាងជើងប៉ុន្តែសង្គ្រាមមិនទាន់ចាប់ផ្ដើមភ្លាមៗទេ

ក្នុងពេលតែមួយ ក្នុងប្រទេសចិន បានបក្សពួកពីរ ហើយក៏បង្កអោយមានសង្គ្រាមសុីវិល មួយពួកកម្មុនីស និងមួយទៀតពួកជាតិនិយម។ ពួកជាតិនិយមបានដេញកម្ទេចពួក កម្មុនីសដោយព័ន្ធពួកគេ។ ប៉ុន្តែពួកកម្មុនីសអាចគេចខ្លួនបាន ហៅក៏រត់គេចខ្លួនយ៉ាងឆ្ងាយហៅថា ការហែក្បួនដ៏វែង វាបានឆក់យកជីវិតទាហានពួកកម្មុនីសមិនតិចផងដែល

នៅឆ្នាំ១៩៣៦ ពួកមេដឹកនាំចិនបានប្រាប់ ឈៀង កៃជៀក អោយឈប់កម្ទេច ពួកកម្មុនីសដោយជំនួសអោយវិញនៅការួបរួមគ្នា ប្រឆាំងពួកជប៉ុន ដែលគេហៅថា រណសិរ្សរួបរួមទីពីរ

ការចាប់ផ្ដើមនៃសង្គ្រាមពេញលេញ

សង្គ្រាមពិតបានចាប់ផ្ដើមពេញលេញនៅឆ្នាំ១៩៣៧ ខែកក្កដា ថ្ងៃទី៧ ដោយមានសង្គ្រាមនៅ ស្ពានម៉ាកូពូឡូ(marco polo bridge) ជិតប៉េកាំង ក្រោយពីនិងមក ជប៉ុនបានបើកការវាយប្រហារតំបន់ផ្សេងៗទៀតនៅប្រទេសចិន

កងទ័ពជប៉ុនបាញ់កាំភ្លើងធំទៅកាន់វ៉ានពីញ

នៅខែធ្នូ ឆ្នាំ១៩៣៧ ជប៉ុនបានកាន់កាប់ណាជីង នៅនេះនោះហើយជាកន្លែងដែលជប៉ុនបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ចិនរាប់សែននាក់ ដោយគេហៅថា ការប្រល័យពូជសាសន៍នៅណាជីង ក្រោយមកជប៉ុនបានកាន់កាប់ ក្រុង យូហាន នៅឆ្នាំ១៩៣៨ រដ្ធាភិបាលចិនបានផ្លាស់ប្ដូ រដ្ធធានីទៅ ឆុងឈីង

ចិនបានការគាំទ្រនិងជួយពីសូវៀត ដោយចុះកិច្ចសន្យា សន្ធិសញ្ញា​មិន​ឈ្លានពាន​ចិន-សូវៀត

នៅឆ្នាំ១៩៣៩ គ្មានអ្នកណាឈ្នះឬចាញ់ទេ ជប៉ុនបានកាន់កាប់ទីក្រុងជាច្រើន ប៉ុន្តែទាហានចិននៅតែប្រយុទ្ធមិនឈប់ជាពិសេសនៅជនបទ ក្រោយពួកជាតិនិយមចិន បានបើកវាយប្រហាររដូវត្រជាក់ក្នុងការដេញទ័ពជប៉ុនទៅវិញ

នៅឆ្នាំ១៩៤១ ជប៉ុនបានវាយប្រហារសហរដ្ធអាមេរិច បង្កដោយអាមេរិចបានលុកដៃចូលសង្គ្រាមនេះ អាមេរិចបានចាប់ផ្ដើមផ្ដល់ជំនួយ ដូច កាំភ្លើង លុយកាក អាមេរិច ថែមទាំងទម្លាប់ជំនួយអោយចិនតាមយន្តហោះនៅតំបន់ប៉េកាំងដែលមានភ្នំខ្ពស់ជារឿងគ្រោះថ្នាក់មួយសម្រាប់អាមេរិច ប៉ុន្តែអាមេរិចនៅតែធ្វើ

នៅឆ្នាំ១៩៤១ដដែលជប៉ុនបានវាយប្រហារទៅកាន់ ហុីណាន និង ឈាងសា ប្រទេសចិន ឯកងទ័ពចិនបានរួមដៃជាមួយអាមេរិច ភូមា អង់គ្លេស ប្រយុទ្ធជាមួយពួកជប៉ុននៅប្រទេសភូមា ក្នុងការបើកផ្លូវ អោយប្រទេសឥណ្ឌា និង ចិនអោយឆ្លងកាត់បានវិញ

ការបញ្ចាប់សង្គ្រាម

Mamoru_Shigemitsu_signs_the_Instrument_of_Surrender,_officially_ending_the_Second_World_War_-_Alt ការចុះកិច្ចសន្យាចុះចាញ់របស់ជប៉ុន ទៅកាន់ពួកសម្ព័ន្ធមិត្ត

នៅខែសីហា ឆ្នាំ១៩៤៥ ជប៉ុនបានចុះចាញ់ក្រោយ អាមេរិចបានទម្លាប់គ្រាប់បែកនុយក្លេអែ ២គ្រាប់ដាក់ជប៉ុន និងព្រមទាំងសូវៀតវ៉ៃកាន់កាប់ ម៉ានជូរី និង កូរ៉េ ដែលបង្កើតអោយមានសន្ធិសញ្ញាក្រុងតៃបុិ និង សន្ធិសញ្ញាសាន់ហ្វ្រាន់ស៊ីស្កូ

ជប៉ុនបានចុះចាញ់ដោយផ្លូវការនៅឆ្នាំ១៩៤៥ ខែកញ្ញា ថ្ងៃទី២ ដោយសង្គ្រាមទាំងមូលបានឆក់យកជីវិតមនុស្ស ប្រមាណ២០លាននាក់ ភាគច្រើនជាជនជាតិចិន

Kembali kehalaman sebelumnya