ប្រទេសវេណេស៊ុយអេឡា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបូលីវ៉ានៃវេណេស៊ុយអេឡា (ភាសាអេស្ប៉ាញ ៖ República Bolivariana de Venezuela ) គឺជាប្រទេសមួយស្ថិតនៅឆ្នេរប៉ែកខាងជើងនៃទ្វីបអាមេរិកខាងត្បូង ដែលរួមមានទឹកដីនៅក្នុងទ្វីបផ្ទាល់ និងបណ្ដុំកោះតូចៗជាច្រើននៅសមុទ្រការ៉ាអ៊ីប ។ ប្រទេសវេណេស៊ុយអេឡាមានក្រឡាផ្ទៃសរុប ៩១៦,៤៤៥ គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនសរុបចំនួន ២៩ លាននាក់បើគិតត្រឹមឆ្នាំ២០២២។ រដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសមានឈ្មោះថា ការ៉ាកាស ។ វេណេស៊ុយអេឡាមានព្រំដែនខាងជើងជាប់សមុទ្រការ៉ាអ៊ីប និងមហាសមុទ្រអាត្លង់ទិក ខាងលិចជាប់ប្រទេសកូឡុំប៊ី ឯខាងត្បូងជាបើប្រទេសប្រេស៊ីល រីឯភាគឦសានជាប់នឹងប្រទេសទ្រីនីតេ និងតូបាគោ និងប៉ែកខាងកើតជាប់នឹងប្រទេសគុយយ៉ាន ។ វេណេស៊ុយអេឡាគឺជាសាធារណរដ្ឋអាស្រ័យប្រធានាធិបតី ដោយមានរដ្ឋក្នុងប្រទេស ចំនួន ២៣ ខណៈមណ្ឌលរដ្ឋធានី និងទឹកដីអនិស្សរភាព ជាច្រើនលាតសន្ធឹងតាមតំបន់ឆ្នេរ និងនៅលើសមុទ្រ។ សព្វថ្ងៃ វេណេស៊ុយអេឡាគឺជាប្រទេសដែលមានទីប្រជុំជនច្រើនបំផុតប្រចាំអាមេរិកឡាទីន។ ប្រជាជនវេណេស៊ុយអេឡាភាគច្រើនរស់នៅក្នុងទីប្រជុំជនប៉ែកខាងជើង និងក្នុងរដ្ឋធានីការ៉ាកាស។[ ១៥] [ ១៦]
ទឹកដីនៃប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្នត្រូវបានអេស្ប៉ាញចូលមកដាក់អាណានិគមនៅក្នុងឆ្នាំ១៥២២ ទោះបីជាមានការប្រឆាំងពីសំណាក់ជនជាតិដើមក្នុងស្រុកក្ដី។ មកដល់ត្រឹមឆ្នាំ១៨១១ វេណេស៊ុយអេឡាបានក្លាយជាទឹកដីអេស្ប៉ាញ-អាមេរិកដំបូងគេមួយដែលបានប្រកាសឯករាជ្យ ពីប្រទេសអេស្ប៉ាញ រួចបានចូលរួមក្នុងសាធារណរដ្ឋសហព័ន្ធនៃប្រទេសកូឡុំប៊ី (ដែលគេនិយមហៅថា ក្រង់កូឡុំប៊ី )។ វេណេស៊ុយអេឡាបានបំបែកចេញពីសហព័ន្ធនោះដោយក្លាយខ្លួនជាប្រទេសដែលមានអធិបតេយ្យភាពពេញលេញនៅក្នុងឆ្នាំ១៨៣០។ នៅក្នុងកំឡុងសតវត្សរ៍ទី១៩ វេណេស៊ុយអេឡាត្រូវជួបនឹងវិបត្តិនយោបាយ និងរបបផ្តាច់ការជាបន្តបន្ទាប់ ខណៈប្រទេសជាតិទាំងមូលត្រូវបានបែងចែកជាតំបន់ផ្សេងៗគ្នាដោយតំបន់នីមួយៗត្រូវស្ថិតក្រោមអំណាចយោធាផ្ដាច់ការផ្សេងៗគ្នារហូតដល់ពាក់កណ្តាលសតវត្សរ៍ទី២០។ ចាប់ពីឆ្នាំ១៩៥៨ វេណេស៊ុយអេឡាទីបំផុតក៏មានរដ្ឋាភិបាលប្រជាធិបតេយ្យ លើកលែងតែតំបន់មួយចំនួនក្នុងប្រទេសដែលនៅតែបន្តគ្រប់គ្រងដោយរបបផ្តាច់ការយោធា។ ទោះជាស្ថានការណ៍នយោបាយមិនសូវផ្លាស់ប្ដូរច្រើនក្ដី សេដ្ឋកិច្ចវេណេស៊ុយអេឡាបានស្ទុះងើបក្បាលយ៉ាងលឿនរហ័សនៅក្នុងសម័យកាលនោះ។
វិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ បាននាំឱ្យកើតមានវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ គួបផ្សំជាមួយបញ្ហាសង្គមដែលបន្តរីករាលដាលរហូតដល់ផ្ទុះកុប្បកម្មការ៉ាកាសូ ឡើងដែលបានសម្លាប់មនុស្សជាច្រើននាក់នៅក្នុងឆ្នាំ១៩៨៩។ មិនតែប៉ុណ្ណោះ រដ្ឋប្រហារប៉ុនប៉ងចំនួនពីរនៅក្នុងឆ្នាំ១៩៩២ និងការបោះឆ្នោតទម្លាក់ប្រធានាធិបតីប្រទេសជុំវិញបទកេងបន្លំថវិកាសាធារណៈនៅក្នុងឆ្នាំ១៩៩៣ បានអូសទាញប្រទេសវេណស៊ុយអេឡាឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។ ការបាត់បង់ទំនុកចិត្តក្នុងចំណោមគណបក្សនយោបាយក្នុងប្រទេសបាននាំឱ្យលោកហ៊ូហ្គោ ឆាវែស ជាប់ឆ្នោតក្លាយជាប្រធានាធិបតី នៅក្នុងឆ្នាំ១៩៩៨ ដែលជាកាតាលីករនាំឱ្យកើតបដិវត្តន៍បូលីវ៉ា បន្តរហូតមកដល់សព្វថ្ងៃ។ គោលនយោបាយសុខុមាលភាពសង្គមប្រជាភិថុតិរបស់រដ្ឋាភិបាលថ្មីបានដំណើរការទៅមុខដោយរលូន ក៏ព្រោះតែដោយសារកំណើនតម្លៃប្រេងកាត[ ១៧] កំណើនចំណាយលើសង្គម[ ១៨] និងកាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងភាពក្រីក្រ។[ ស ២] ប៉ុន្តែមិនយូរប៉ុន្មាន មកដល់សតវត្សរ៍ឆ្នាំ២០១០ អត្រានៃភាពក្រីក្រនៅក្នុងប្រទេសក៏បានចាប់ផ្តើមស្ទុះឡើងយ៉ាងឆាប់រហ័ស។[ ១៩] [ ២០] លើសពីនេះ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីវេណស៊ុយអេឡាឆ្នាំ២០១៣ បាននាំឱ្យផ្ទុះវិវាទយ៉ាងធំ រួចក៏វិវត្តបន្តទៅជាចលនាបាតុកម្ម នៅទូទាំងប្រទេស ដែលអូសបន្លាយ រហូតមកដល់សព្វថ្ងៃ។[ ២១] មិនតែប៉ុណ្ណោះ លទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាថែមទាំងបានរអិលថយក្រោយ ប្រែក្លាយទៅជាប្រទេសផ្តាច់ការ។[ ៤] ប្រទេសនេះស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបនៅក្នុងសេរីភាពសារព័ត៌មាន និងសេរីភាពស៊ីវិល និងមានកម្រិតអំពើពុករលួយ ខ្ពស់បំផុតមួយផងដែរ។[ ២២] បច្ចុប្បន្ននេះ វេណេស៊ុយអេឡាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានធនធានរ៉ែប្រេងកាតបម្រុងដ៏ធំបំផុតមួយនៅលើលោក និងក៏ជាប្រទេសអ្នកនាំចេញប្រេងកាតឈានមុខគេមួយទៀតផងដែរ។ ដើមឡើយ ប្រទេសនេះនិយមនាំចេញផលិតផលកសិកម្មដូចជាកាហ្វេ និងកាកាវជាដើម ប៉ុន្តែរ៉ែប្រេងកាតបានក្លាយជាផលិតផលនាំចេញដ៏សំខាន់មួយសម្រាប់ប្រទេសវេណេស៊ុយអេឡាដោយកើបបានប្រាក់ចំណូលជាច្រើនចូលក្នុងសេដ្ឋកិច្ចជាតិ។ គោលនយោបាយធ្វេសប្រហែស និងការគ្រប់គ្រងមិនល្អរបស់រដ្ឋាភិបាលបាននាំឱ្យសេដ្ឋកិច្ចប្រទេសវេណេស៊ុយអេឡាទាំងមូលដួលរលំ។[ ២៣] [ ២៤] ជាលទ្ធផល ប្រទេសនេះក៏ត្រូវប្រឈមនឹងបញ្ហាអតិផរណាខ្ពស់[ ២៥] [ ២៦] កង្វះទំនិញជាមូលដ្ឋាន[ ២៧] ភាពអត់ការងារធ្វើ[ ២៨] ភាពក្រីក្រ[ ២៩] រោគជំងឺរាតត្បាត អត្រាមរណៈកុមារខ្ពស់ កង្វះអាហារូបត្ថម្ភ បញ្ហាបរិស្ថាន ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអំពើពុករលួយជាដើម។ល។ កត្តាទាំងអស់នេះបានបង្កើតជាវិបត្តិជនភៀសខ្លួន ដ៏ធំមួយ ដោយមនុស្សជាង ៧.៧ លាននាក់បានរត់ភៀសខ្លួនចេញពីវេណេស៊ុយអេឡា បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។[ ៣០] [ ៣១]
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០២៤ មិនត្រូវបានទទួលស្គាល់ដោយមជ្ឈមណ្ឌលខាតធ័រ និងអង្គការរដ្ឋអាមេរិកាំង ឡើយ ក៏ព្រោះតែគ្មានលទ្ធផលជាក់លាក់ច្បាស់លាស់ និងមានការជំទាស់ប្រឆាំងពីក្រុមបក្សប្រឆាំង ដែលនាំឱ្យកើតបាតុកម្មនៅទូទាំងប្រទេស ។[ ៣២]
កំណត់សម្គាល់
ឯកសារយោង
↑ "Basic Statute of the State promulgated by Royal Decree 101/96" . MINISTRY OF JUSTICE AND LEGAL AFFAIRS . Archived from the original on 7 July 2020. Retrieved 31 August 2020 . ;
↑ "Resultado Básico del XIV Censo Nacional de Población y Vivienda 2011 (Mayo 2014)" (PDF) . ine.gov.ve . p. 29. Archived from the original (PDF) on 5 August 2019. Retrieved 8 September 2014 . ;
↑ "National Profiles" . Archived from the original on 13 October 2022. Retrieved 13 October 2022 .
↑ ៤,០ ៤,១ (January 2022)"Introduction: Authoritarianism and Violence in Venezuela ". Bulletin of Latin American Research 41 (1): 102–104. ISSN 0261-3050 . DOI :10.1111/blar.13316 .
↑ Corrales, Javier (2020). "Authoritarian Survival: Why Maduro Hasn't Fallen". Journal of Democracy 31 (3): 39–53. ISSN 1086-3214 . DOI :10.1353/jod.2020.0044 .
↑ "The Path Toward Authoritarianism in Venezuela", Political Science , Oxford University Press, ៣០ ខែតុលា ២០១៩, អ.វ.ល. :10.1093/obo/9780199756223-0286 , ល.ស.ប.អ. 978-0-19-975622-3
↑ Corrales, J. (2022). Autocracy Rising: How Venezuela Transitioned to Authoritarianism . G - Reference, Information and Interdisciplinary Subjects Series. Brookings Institution Press. p. intro. ល.ស.ប.អ. 978-0-8157-3807-7 .
↑ "Battling Authoritarian Regimes in Venezuela and Beyond: A Conversation with Venezuelan Opposition Leader Leopoldo López" . David Rockefeller Center for Latin American Studies . 25 April 2022. Archived from the original on 13 January 2023. Retrieved 13 January 2023 .
↑ "Venezuela (Bolivarian Republic of)'s Constitution of 1999 with Amendments through 2009" (PDF) . constituteproject.org . Archived (PDF) from the original on 7 October 2021. Retrieved 21 October 2020 .
↑ "Venezuela country profile" . BBC News. 4 December 2023. Archived from the original on 4 December 2023. Retrieved 4 December 2023 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named ciawfb
↑ ១២,០ ១២,១ ១២,២ ១២,៣ "World Economic Outlook Database, October 2023 Edition. (Venezuela)" . IMF.org . មូលនិធិរូបិយវត្ថុអន្តរជាតិ . 10 October 2023. Archived from the original on 8 November 2023. Retrieved 14 October 2023 .
↑ "Income Gini coefficient" . undp.org . កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . Archived from the original on 10 June 2010. Retrieved 21 September 2015 . ;
↑ "Human Development Report 2023/2024" (PDF) . កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 13 March 2024 .
↑ "South America" . Encarta . Archived from the original on 21 April 2007. Retrieved 13 March 2007 .
↑ "Annex tables" (PDF) . World Urbanization Prospects: The 1999 Revision . United Nations. Archived (PDF) from the original on 28 August 2003. Retrieved 13 March 2007 .
↑ "The Legacy of Hugo Chavez and a Failing Venezuela" . publicpolicy.wharton.upenn.edu . Wharton School. Archived from the original on 24 April 2019. Retrieved 20 December 2024 . ; ;
↑ (14 September 2017)"Crime and Revolution in Venezuela". NACLA Report on the Americas 49 (3): 303–308. ISSN 1071-4839 . DOI :10.1080/10714839.2017.1373956 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named UN
↑ Nagel, Juan Cristóbal (4 June 2014). "Poverty Shoots Up in Venezuela" . Foreign Policy . Archived from the original on 20 March 2018. Retrieved 20 December 2024 .
↑ 남민우, 기 (2 May 2018). "(ជាភាសាកូរ៉េ) 화폐경제 무너졌는데…최저임금 인상에 목매는 베네수엘라" . 朝鮮日報 (The Chosun Ilbo) . http://news.chosun.com/site/data/html_dir/2018/05/02/2018050201490.html .
↑ "World Report 2022: Rights Trends in Venezuela" . Human Rights Watch . 10 December 2021. Archived from the original on 19 January 2023. Retrieved 20 December 2024 .
↑ "Fuel subsidies have contributed to Venezuela's economic crisis" . chinadialogue.net . 29 March 2016. Archived from the original on 15 April 2016. Retrieved 20 December 2024 . ;
↑ Scharfenberg, Ewald (1 February 2015). "Volver a ser pobre en Venezuela" . El País . http://internacional.elpais.com/internacional/2015/01/30/actualidad/1422646346_475356.html .
↑ Rosati, Andrew (9 October 2018). "Venezuela's 2018 Inflation to Hit 1.37 Million Percent, IMF Says" . Bloomberg.com . https://www.bloomberg.com/news/articles/2018-10-09/venezuela-s-2018-inflation-to-hit-1-37-million-percent-imf-says .
↑ "IMF sees Venezuela inflation at 10 million percent in 2019" . Reuters . 9 October 2018. https://in.reuters.com/article/venezuela-economy-idINKCN1MJ1YX .
↑ • Gillespie, Patrick (12 April 2016). "Venezuela: the land of 500% inflation" . CNNMoney . https://money.cnn.com/2016/04/12/news/economy/venezuela-imf-economy/ . • Gillespie, Patrick (12 December 2016). "Venezuela shuts border with Colombia as cash crisis escalates" . CNNMoney . https://money.cnn.com/2016/12/12/news/economy/venezuela-shuts-colombia-border-cash-crisis/ .
• Rosati, Andrew (11 January 2017). "Venezuela's Economy Was the Worst Performing of 2016, IMF Estimates" . Bloomberg.com . https://www.bloomberg.com/news/articles/2017-01-11/goodbye-recession-hello-depression-venezuela-gdp-takes-10-hit .
↑ "Chamber of Commerce: 80% of Venezuelans are in poverty" . El Universal . 1 April 2016. http://www.eluniversal.com/noticias/daily-news/chamber-commerce-venezuelans-are-poverty_247647 .
↑ Herrero, Ana Vanessa; Malkin, Elisabeth (16 January 2017). "Venezuela Issues New Bank Notes Because of Hyperinflation" . The New York Times . https://www.nytimes.com/2017/01/16/world/americas/nuevos-billetes-venezuela-new-banknotes.html .
↑ "Venezuela situation" . UNHCR . Archived from the original on 21 July 2024. Retrieved 2024-12-20 .
↑ "Refugees and Migrants from Venezuela" . Regional Inter-Agency Coordination Platform for Refugees and Migrants from Venezuela (R4V) . Archived from the original on 2024-07-26. Retrieved 2024-12-20 .
↑ John, Tara; Pozzbon, Stefano; Alberti, Mia; Hansler, Jennifer; Schmitz, Avery (2024-07-29). "Protests erupt in Venezuela as questions grow over strongman Maduro's victory" . CNN . Retrieved 2024-12-20 .