Severity: Notice
Message: Undefined offset: 1
Filename: infosekolah/leftmenudasboard.php
Line Number: 33
Line Number: 34
វិគីភីឌាភាសាអង់គ្លេស ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ មករា ២០០១។ វាជាវិគីភីឌាដំបូងគេនិងមានអត្ថបទច្រើនជាងគេ។ មកទល់ឆ្នាំ២០០៧ អត្ថបទ១ភាគ៤នៅក្នុងវិគីភីឌាទាំងអស់ស្ថិតក្នុងវិគីភីឌាភាសាអង់គ្លេស។ ប៉ុន្តែអត្រានេះបានថយចុះជាបណ្ដើរៗ ដោយសារកំនើននៃវិភីភីឌាជាភាសាផ្សេងទៀត។ វិគីភីឌាភាសាអង់គ្លេសមានចំនួនអ្នកប្រើប្រាស់ដែលបានចុះឈ្មោះ កើនឡើងដល់៤លាននាក់នៅថ្ងៃទី១ មេសា ២០០៧។ ដោយសារតែវិគីភីឌានេះជាវិគីភីឌាធំជាងគេ និងដោយសារភាសាអង់គ្លេសជាភាសាដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក វិគីភីឌានេះបានទាក់ទាញអ្នកប្រើប្រាស់និងអ្នកនិពន្ឋអត្ថបទដែលមិននិយាយភាសាអង់គ្លេសជាភាសាកំនើតបានយ៉ាងច្រើន។