Severity: Notice
Message: Undefined offset: 1
Filename: infosekolah/leftmenudasboard.php
Line Number: 33
Line Number: 34
លោក រាជ សម្បត្ដិ (អង់គ្លេស: Reach Sambath) (១៧ កក្កដា ១៩៦៤ - ១១ ឧសភា ២០១១) ជាប្រធានការិយាល័យកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម និងជាអតីតអ្នកការសែតល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា។ លោកបានចែកឋានពីលោកយើងនេះទៅហើយ កាលពីយប់ ថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ ដោយសារបែកសរសៃឈាមក្នុងខួរក្បាល។ លោក រាជ សម្បត្តិ ជាកូនកំព្រា ដោយសារឪពុកម្តាយត្រូវបានសម្លាប់ដោយក្រុមខ្មែរក្រហម។ ការស្លាប់របស់លោក រាជ សម្បត្ដិ បានបន្សល់ទុកនូវភរិយា និងកូនចំនួន៣នាក់ដែលក្នុងនោះមានប្រុសពីរនាក់ និងស្រីម្នាក់។
លោក រាជ សម្បត្ដិ កើតនៅថ្ងៃទី ១៧ កក្ដដា ១៩៦៤ ក្នុងខេត្ដស្វាយរៀង។ លោក រាជ សម្បត្តិ គឺជាអតិតអ្នកកាសែតខ្មែរដ៏ល្បីល្បាញមួយរូបទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយមុនពេលលោកបានក្លាយជាមន្រ្តីអ្នកនាំពាក្យប្រកបដោយសំនួនវោហា និងភាពប៉ិនប្រសព្វ នៅសាលាក្តីខ្មែរក្រហម នៅដើមឆ្នាំ២០០៦ ហើយក្រោយមកមានឋានៈជាប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហមនោះ លោកក៏ជាសាស្រ្តាចារ្យនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយឯសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។