រាជេន្ទ្រវរ្ម័នទី២
រាជេន្ទ្រវម៌្មទេវៈទី២ (អង់គ្លេស: Rajendravarman II) (Kh-pronoun: Reajendra Varaman II) (ប្រ.ស|គ.ស ០០០-៩៦៨) រជ្ជកាលគ្រងរាជ (គ.ស ៩៤៤-៩៦៨) ក្រោយទទួលរាជសម្បត្តិគ្រងរាជជាផ្លូវការណ៍ ឆ្នាំ៩៤៧ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "ព្រះគម្ដែងអញស្រីរាជេន្ទ្រវម៌្មទេវៈ" តាមពង្សសាវតា ព្រះអង្គត្រូវជាប្អូនបង្កើត ព្រះបាទ ស្រីហស៌វម៌្មទេវៈទី២ ដែលត្រូវបានកងទ័ពចូឡា (អង់គ្លេស: Chola dynasty) វាយចូលកាន់កាប់ រាជធានីកោះកេរ្តិ៍ អស់រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ៩៤៤ ដល់ឆ្នាំ ៩៤៧ នៃគ.សករាជ ទើបព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២ លើកទ័ពមកបណ្ដេញ ចាមចូឡា ឱ្យដកត្រឡប់ទៅវិញ ។ [២] ការវិលត្រឡប់មកយសោធរៈបុរៈវិញក្រោយពេលព្រះបាទ "រាជេន្ទ្រវម៌្មទេវៈទី២" លើកទ័ពបណ្ដេញចាមចូឡា ឱ្យដកត្រឡប់ទៅវិញក្នុងឆ្នាំ ៩៤៧ នៃគ.សករាជ រយៈពេល ៣ឆ្នាំបន្ទាប់ ក្នុងឆ្នាំ ៩៥០ នៃគ.សករាជ ព្រះអង្គសំរេចចិត្តផ្លាសរាជធានីត្រឡប់ទៅ "យសោធរបូរ" វិញ និងបានសាងសង់សំណង់ស្ថាប័ត្យកម្មជាច្រើនឡើងវិញក្នុងតំបន់នោះ មានដូចជា៖ ប្រាសាទបន្ទាយស្រី ប្រាសាទប្រែរូប...ល.។ [៣] [៤] ក្រោយពីព្រះអង្គគ្រងរាជសម្បត្តិ ក្នុងឆ្នាំ ៩៥០ នៃគ.សករាជ ដដែល ព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២ ដែលជាស្ដេចសឹកសង្គ្រាមយ៉ាងខ្លាំងពូកែ បានវាយប្រយុទ្ធតទល់និងពួកចាម្ប៉ា ដែលជាចាមម៉ាឡេ បានវាយសងសឹកសង្គ្រប់យ៉ាងខ្លាំងក្លា ជួសព្រះរាមរបស់ខ្លួនគឺព្រះបាទ ហស៌វម៌្មទេវៈទី២ ដែលត្រូវបានកងទ័ពចាម នៃឧបទ្វីបម៉ាឡេ (អង់គ្លេស: Malay Peninsula) ចាប់យកជាឈ្លើយសឹករួចធ្វើឃាតនៅទីនោះ សង្គ្រាមរយៈពេល ២ឆ្នាំ កងទ័ពចាមម៉ាឡេបានចុះទន់ខ្សោយ ព្រះបាទ រាជេន្វម៌្មទេវៈទី២ ក៏បានឡោមព័ទរឹបយករាជធានី "ស្រីវិជ័យ" (អង់គ្លេស: Srivijaya) បានទាំងស្រុងក្នុងឆ្នាំ ៩៥២ នៃគ.សករាជ ។ [៥] សិល្បៈក្បាច់លម្អRajendravarman II Art Ornament ![]() សិល្បៈចម្លាក់ក្បាច់លម្អនៃស្ថាប័ត្យកម្មខ្មែរក្នុងរាជព្រះបាទ"រាជេន្ទ្រវម៌្មទេវៈទី២" ដែលបានរចនាចម្លាក់ បង្ហាញដូចផ្ទាំងគំនូរផុសបែប (3D) ដែលពណ៌នាអំពី ខ្សែររឿងទេវៈកថាជាច្រើនដូចជា៖ មហាភារតៈ រាមកេរ្តិ៍ អវតារនរៈសិង្ហ និងខ្សែររឿងទេពទេវៈកថា ជាច្រើនផ្សេងទៀត ដែលមើលទៅប្រកបដោយភាពរស់រវើក ក្នុងរចនាបថ (Style) នៃស្ថាប័ត្យកម្មរបស់ព្រះអង្គដែលត្រូវបានអ្នកប្រវត្តិវិទូរជាច្រើនលើកយកមកសិក្សាអំពី ចម្លាក់ក្បាច់រចនាតែងលម្អប្រាសាទរបស់ព្រះអង្គក្នុងបែបបទស្ថាប័ត្យកម្ម ។ [៦] រចនាបថនៃស្ថាប័ត្យកម្មArchitectural style ![]() រចនាបថនៃស្ថាប័ត្យកម្ម ក្នុងរាជព្រះបាទ "រាជេន្ទ្រវម៌្មទេវៈទី២" ត្រូវបានគេជឿថាជា ស្ថាបត្យកម្មខ្ពង់ខ្ពស់មួយ ដែលត្រូវបានប្រើប្រាសនូវប្រភេទថ្មភក់ពណ៌ផ្កាឈូក (អង់គ្លេស:Pink sandstone) ដ៏កម្រ ក្នុងសំណង់ស្ថាប័ត្យកម្មរបស់ព្រះអង្គ ដែលត្រូវបានតុបតែងយ៉ាងល្អិតល្អន់បំផុត ។ [៧] ស្ថាបត្យកម្មប្រាសាទដ៏មនោរម្យដែលមានភាពទាក់ទាញដោយថ្មភក់ពណ៌ផ្កាឈូ រកឃើញដោយព្រាហ្មណ៍បាគូប្រចាំរាជវាំងនាម "យជ្ញវរាហៈ" (អង់គ្លេស: Yajnavaraha) ដែលត្រូវជាចៅព្រះបាទ "ហស៌វម៌្មទេវៈទី១" ដែលនាំយកប្រភេទថ្មពណ៌ផ្កាឈូកមកសាងសង់សំណង់ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទមានរចនាបថដ៏ល្អឯក ។ [៨] ស្ថាបត្យកម្មដែលទ្រង់បានកសាង
មើលផងដែរតំណភ្ជាប់ រជ្ជកាលគ្រងរាជ
ឯកសារយោង
|