Share to: share facebook share twitter share wa share telegram print page

ពើង

ពើងគឺជាបុរាណស្ថិនមួយ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត និងមានវត្ថុតាងសំខាន់ផងដែរ សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ នៅដើមសតវត្សរ៍ទី២០ លោក អៃម៉ូនីញេ ក៏ដូចលោក លុយណេ ដឺឡាហ្សុងគ្យែរ បានសិក្សា និងកត់ត្រាពើងបុរាណមួយចំនួនមានដូចជា ពើងព្រះទ្វារ ពើងព្រះពុទ្ធលើ ពើងព្រះពុទ្ធក្រោម ពើងឆ័ត្រ និងពើងគំនូរជាដើម។ ពើងគឺជាផ្ទាំងថ្មធំៗ ឬល្បាក់ថ្មភ្នំ ដែលមានចម្លាក់ ឬរូបគំនូរផ្សេងៗ ហើយភាគច្រើនសុទ្ធសឹងជាទីគោរពបូជា ជួលកាលមានសណ្ឋានជាល្អាងផងដែរ។ នៅលើភ្នំគូលែនគេជួបប្រទះពើងជាច្រើនក្នុងនោះពើងមួយចំនួនបានបង្ហាញពីគំនូរលើថ្មជារូបគំនូរទោល ជាតួអង្គអាទិទេព ឬរូបសត្វ ដែលជាយានជំនះរបស់អាទិទេព។ ចំណែកឯពើងមួយចំនួនទៀតឆ្លាក់លម្អជាចម្លាក់លៀន បង្ហាញពីអង្គអាទិទេពក្នុងរូបភាពដកស្រង់ចេញពីរឿងទេវកថា ចំណែកពើងមួយប្រភេទបង្ហាញពីរូបគំនូរ លំអជារូបផ្សេងៗដោយមានល្លាកស្នាមពណ៌ដិតនៅលើជញ្ចាំងថ្ម[]

ឯកសារយោង

  1. Malen, Dorn. "ភ្នំគូលែនរាជធានីពិសិដ្ឋនៃចក្រភពខ្មែរ | eLibrary of Cambodia" (in American English). Retrieved 2021-11-30.
Kembali kehalaman sebelumnya