Share to: share facebook share twitter share wa share telegram print page

នរសិម្ហគុប្ត

នរសិម្ហគុប្ត គឺជារាជបរិវារនៃព្រះបាទមហេន្ទ្រវម៌្មទី១ និង ព្រះបាទឦសានវម៌្មទី១ ព័ត៌មានដែលដឹងពីលោកគឺបានដោយសារសិលាចារឹក K.១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសម្បូរព្រៃគុហ៍) បញ្ជាក់ថា នរសិម្ហគុប្ត គឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសម្រាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦសានវម៌្មទី១បានកសាងនៅ ថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (ព្រះវិស្ណុ)។

ឯកសារយោង

  • វិគីភីឌាខ្មែរ
Kembali kehalaman sebelumnya