ទំព័រគំរូ:ប្រទេសកម្ពុជា១. ប្រទេសកម្ពុជាមានផែ្ទដី.........គមនិងមានប្រជាជនសរុប....…. ដាក់យោងតាមជំនឿនប្រជាជនថៃ្ងទី.... ខែ.... ឆ្នាំ.....។ I.លក្ខខណ្ឌសង្គមកម្ពុជាប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥ គម²។ បើគិតពីចំនួនប្រជាជនគឺមានចំនួនតិចជាងប្រទេសខ្លះនៅអាស៊ីអាគ្នេយ៍ លើកលែងតែប្រួទេសឡាវ សិង្ហបុរី និង ប្រុយណេ។ តាមការធ្វើជំរឿននាខែមិនា ១៩៩៨ ប្រជាជនកម្ពុជាមានចំនួន ១១ ៤៣៧ ៦៥៦ នាក់ ហើយអត្រាកំណើនប្រជាជនប្រចាំឆ្នាំមាន ២,៤៩%។ សង្គ្រាម និង វិបត្តិនយោបាយនៅកម្ពុជាកន្លងមក បានធ្វើឲ្យស្ថានភាពប្រជាជនមានបំរែបម្រួល និងធ្វើឲ្យមានចលនាបំលាស់លំនៅផងដែរ។ ១.ទម្រង់ប្រជាសាស្ត្រកម្ពុជាទម្រង់ប្រជាសាស្ត្រកម្ពុជារួមមាន ដង់ស៊ីតេប្រជាជន ទម្រង់តាមភេទ និងអាយុ ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។ ទម្រង់នេះ តែងតែប្រែប្រួលទៅតាមសម័យកាលនីមួយៗ។ ១.១. ដង់ស៊ីតេ និងលទ្ធភាពបង្កកំណើតនៃប្រជាជនកម្ពុជា១.១.១. ប្រជាជនកម្ពុជាយោងតាមការធ្វើជំរឿនរបស់ក្រសួងផែនការ (ថ្ងៃទី ៣-១២ ខែមិនា ឆ្នាំ១៩៩៨)ចំនួនប្រជាជនកម្ពុជាមានចំនួនសរុប ១១ ៤៣៧ ៦៥៦ នាក់។ ក្នុងនោះមានបុរស ៥ ៥១១ ៤០៨នាក់ និងស្ត្រី ៥៩២ ៦៤៨នាក់។ ប៉ុន្តែរបាយប្រជាជននៅតាមតំបន់មិនស្មើគ្នាទេ ៖
ដូចនេះតំបន់វាលរាប និងតំបន់ទន្លេសាបមានប្រជាជនរស់នៅច្រើនជាងគេ ដោយសារតំបន់នេះសំបូរដីមានជីជាតិ ផ្លុវទឹក ត្រី ដែលជាលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការរស់នៅ។ ១.១.២. ដង់ស៊ីតេប្រជាជនដង់ស៊ីតេប្រជាជនគឺចំនួនប្រជាជនក្នុង១គម²។ ប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥គម² និងមានដង់ស៊ីតេប្រជាជនមធ្យម ៦៤នាក់ក្នុង ១គម²។ ប៉ុន្តែដង់ស៊ីតេនេះប្រែប្រួលទៅតាមតំបន់ ៖ តំបន់វាលរាបមាន ២៣៥នាក់ តំបន់ទន្លេសាបមាន ៥២នាក់ តំបន់ឆ្នេរសមុទ្រមាន ៤៩នាក់ តំបន់ភ្នំ និងខ្ពង់រាបមាន ១៧នាក់។ ក្នុងចំណោមខេត្តក្រុងទាំងអស់ដង់ស៊ីតេប្រជាជនប្រែប្រួលពី ២នាក់ក្នុង ១គម²នៅមណ្ឌលគីរី ដល់ ៣៤៤៨នាក់ក្នុង ១គម²នៅរាជធានីភ្នំពេញ។ ដង់ស៊ីតេនេះក៏ប្រែប្រួលពីស្រុកមួយ ទៅស្រុកមួយទៀតដែរ ទោះបីនៅក្នុងខេត្តជាមួយគ្នាក្ដី។ ១.១.៣. កម្រិតលទ្ធភាពបង្កកំណើតអត្រាលទ្ធភាពបង្កកំណើត គឺចំនួនកូនជាមធ្យមដែលស្ត្រីម្នាក់អាចបង្កើតបានក្នុងដំណាក់បន្តពូជ។ តាមការធ្វើជំរឿនក្នុងឆ្នាំ១៩៩៨ អត្រាលទ្ធភាពបង្កកំណើតគឺ ស្ត្រីម្នាក់មានកូនជាមធ្យម ៥,២នាក់ ដែលជាអត្រាមួយខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែកម្រិតលទ្ធភាពបង្កកំណើតប្រែប្រួលទៅតាមលក្ខខណ្ឌរបស់នារី ៖ ក្នុងគ្រួសារធូរធារហើយរស់នៅទីក្រុងនោះលទ្ធភាពបង្កកំណើតរបស់ស្ត្រីក៏ថយចុះដែរ។ កម្រិតលទ្ធភាពបង្កកំណើតរបស់ស្ត្រីគឺជាកត្តាកំណត់នៃការអភិវឌ្ឍន៍មនុស្ស។ ការសិក្សាបង្ហាញថា បើកម្រិតអភិវឌ្ឍន៍មនុស្សមានកម្រិតទាប (បញ្ហាចូលសាលារៀន ផ្ដល់ចំណីអាហារ សុខភាព -ល-) លទ្ធភាពបង្កកំណើតអាចច្រើន។ តែវាអាចថយចុះប្រសិនបើមានប្រើវិធីពន្យាកំណើត។ ១.២. ទម្រង់តាមភេទ និងអាយុនៃប្រជាជនកម្ពុជា ១.២.១. ទម្រង់តាមភេទតួលេខជំរឿនក្នុងឆ្នាំ ១៩៩៨ បង្ហាញឲ្យដឹងថា ស្ត្រីកម្ពុជាមានចំនួនច្រើនជាងបុរសទាំងនៅទីប្រជុំជន និងជនបទ។ ប៉ុន្តែបើគេពិនិត្យចំនួនមនុស្សប្រុសលើសចំនួនមនុស្សស្រី ដែលបានចូលរួមការងារក្នុងសង្គម និងការសិក្សានៅក្នុងមហាវិទ្យាល័យ។ ប៉ុន្តែក្នុងការសិក្សាចូលរៀនថ្នាក់តំបូងមានក្មេងស្រីច្រើនជាងក្មេងប្រុស។ |