Severity: Notice
Message: Undefined offset: 1
Filename: infosekolah/leftmenudasboard.php
Line Number: 33
Line Number: 34
លោក 涅·朱隆 កើតនៅ ភ្នំពេញ ថ្ងៃទី ២៣ សីហា ១៩០៨ ។
សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង (涅·朱隆)កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩០៨ (ឯកសារខ្លះថា ឆ្នាំ១៩១០) នៅក្រុងភ្នំពេញ។ សម្ដេចកើតក្នុងត្រកូលអ្នកជំនួញខ្មែរកាត់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះរាជសំណាក់។
សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង គឺជាបុត្ររបស់ឧកញ៉ា ញឹក ថៃកុង(涅太公) អតីតអភិបាលខេត្តជើងព្រៃ និងនាង អ៊ីង សាឡែត(黄秀莲)
ចូលរៀនបឋមសិក្សានៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ និងបន្តមធ្យមសិក្សា ថ្នាក់វិទ្យាល័យនៅសាលា Chasseloup-Laubat និងបានប្រឡងជាប់ផ្នែកទស្សនវិជ្ជា។
សមាជិកគណៈប្រតិភូព្រះរាជអាណាចក្រកម្ពុជា នៅក្នុងសន្និសីទសាន់ហ្វ្រាន់ស៊ីស្កូ (កិច្ចព្រមព្រៀងសន្តិភាព ជាមួយជប៉ុន) នៅក្នុងរយៈពេលស្នាក់អាស្រ័យរបស់ព្រះមហាក្ស័ត្រិយ៍នៅខេត្តបាត់ដំបង និងសៀមរាប (មិថុនា ដល់វិច្ឆិកា ១៩៥៣), លោកបានដឹកនាំជាអ្នកបម្រើព័ត៌មានព្រះមហាក្ស័ត្រិយ៍ ដែលបានបង្កើតនៅក្នុងក្រុងបាត់ដំបង
លោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញម្ដងទៀត និងបានចូលរួមនៅក្នុងការចរចាជាមួយបារាំងនៅក្នុងការផ្ទេរអំណាចមកឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ (ចុងខែធ្នូ ដើមឆ្នាំ១៩៥៤) នៅក្នុងគណៈរដ្ឋមន្ត្រីទី២១ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (០៧ មេសា ដល់ ១៧ មេសា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រី ទទួលបន្ទុក ការបរទេស និងសន្និសីទ (សម្រាប់សន្និសីទទីក្រុងស៊ឺណែវ) នៅក្នុងគណៈរដ្ឋមន្ត្រីទី២២ របស់សម្ដេច ប៉ែន នុត (១៨ មេសា ដល់ ៣១ កក្កដា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ។ លោកត្រូវបានតែងតាំងជាតំណាងឧត្ដមសេនីយយោធានៃប្រទេសកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងស៊ឺណែវ។ លោកជាអ្នកចុះហត្ថលេខាបទឈប់បាញ់ជាមួយឧត្ដមសេនីយវៀតណាម TA QUANG BUU។
គណៈរដ្ឋមន្ត្រីពីឆ្នាំ១៩៥៨ ដល់ ១៩៦២
នៅក្នុងគណៈរដ្ឋមន្ត្រីទី១១ របស់លោក ស៊ឹម វ៉ា នៃសង្គមរាស្ត្រនិយម (៣០ មេសា ដល់ ១០ កក្កដា ១៩៥៨) លោកគឺជាទេសរដ្ឋមន្ត្រី, អនុប្រធានក្រុមប្រឹក្សា, រដ្ឋមន្ត្រីក្រសួងផែនការ, ផលិតកម្ម និងកិច្ចការសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ, ទូរគមនាគមន៍ និងទេសចរណ៍
សម្តេចចក្រី ញឹក ជូឡុង រៀបការលើកទីមួយ និងមានបុត្រចំនួនពីរនាក់គឺ៖
*គ្រឿងឥស្សរិយយស la Legion d’honneur
ដោយសារវីរភាពស្មោះស្ម័គ្ររបស់សម្ដេចចក្រីតេជោធិបតី ញឹក ជូឡុង មានចំពោះជាតិ សាសនា មាតុភូមិ និងព្រះមហាក្ស័ត្រិយ៍ នៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍ដោយដាក់ឈ្មោះថា “ក្រុងជូឡុង” ឬហៅថា “បុរីជូឡុង” ដើម្បីផ្ដល់ជាកិត្តិយសដល់សម្ដេច។ មូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថា ក្រុងជូឡុង ព្រោះសម្ដេចចក្រី ញឹក ជូឡុង នៅពេលនោះគីជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាជន ដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើង។
ក្រៅពីនេះ នៅរាជធានីភ្នំពេញ ក៏មានដាក់ឈ្មោះវិថីមួយឧទ្ទិសដល់សម្ដេចដែរ គឺវិថីឧកញ៉ា ញឹក ជូឡុង អតីតផ្លូវលេខ៤៦៦។
សម្តេចចក្រីតេជោធិបតី ញឹក ជូឡុង ទទួលមរណភាពនៅទីក្រុងហុងកុង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៦។