គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គឺជាស្ថាប័នឯករាជ្យដែលមាននាទីរៀបចំនិងត្រួតពិនិត្យការបោះឆ្នោតជាតិនៅកម្ពុជា។[១]
ប្រវត្តិ
គណៈម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ (ចបតរ) ដែលត្រូវបានអនុម័តក្នុងឆ្នាំ1997។
គ.ជ.ប មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
គ.ជ.ប ជាអង្កការឯករាជ និងអព្យាក្រិត្យក្នុងការអនុវរត្តនូវសមត្ថកិច្ចរបស់ខ្លួន។
បាវចនារបស់ គ.ជ.ប គឺ ឯករាជ្យ អព្យាក្រិត្យ សច្ចៈ យុត្តិធម៌ និងតម្លាភាព។
- ពីឆ្នាំ1998-2002: គ.ជ.ប មានសមាជិកចំនួន11រូប(មានសមាសភាពជាឥស្សរជនខ្មែរ តំណាងប្រជាពលរដ្ឋ តំណាងគណៈបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា តំណាងក្រសួងមហាផ្ទៃ និងតំណាងអង្កការមិនមែនរដ្ឋាភិបាល) ដែលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី2 ឆ្នាំ1998 និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី1 ឆ្នាំ2002។
- ពីឆ្នាំ2002/2003-2006: គ.ជ.ប មានសមាជិក សមាជិកា 5រូប ដែលរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី3 និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី2 ឆ្នាំ2006។
- ពីឆ្នាំ2006 មកដល់បច្ចុប្បន្ន: គ.ជ.ប មានសមាជិក សមាជិកាចំនួន 9រូប ដែលរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី2 ឆ្នាំ2007។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី4 ឆ្នាំ2008។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី1 ឆ្នាំ2009។ ការបោះឆ្នោតឡើងវិញជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំ2011 និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី3 ឆ្នាំ2012។
សមាជិក គ.ជ.ប
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន ដែលកាន់តួនាទីតាំងពីឆ្នាំ២០២១គឹ៖
អគ្គលេខាធិការដ្ឋាន
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ