ខេត្តពលលាវពលលាវ ជាខេត្តមួយនៃដែនដីកម្ពុជាក្រោម ឋិតនៅតំបន់ ដែនដីសណ្តទន្លេមេគង្គ ។ ខេត្តពលលាវសម្បូរ ដោយ ភោគផលកសិកម្ម មានចំការ ដំណាំស្រែស្រូវ ស្រែអំបិល ជលផលទឹកសាបទឹក ប្រៃ និងរចនាសម្ព័ន្ធធារាសាស្ត្រ ធម្មជាតិខ្វាត់ខ្វែង។ ដែលយួនប្ដូរឈ្មោះខេត្តនេះទៅជា ខេត្តបាក់លាវ (Bạc Liêu Province)។ ![]()
ភូមិសាស្ត្រប្លង់នៃខេត្តពលលាវ
![]() ពលលាវ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តព្រែកឬស្សី (Cần Thơ) ទិសឦសានជាប់នឹងខេត្តឃាំ្លង (Sóc Trăng) ពាយ័ព្យជាប់នឹងខេត្តក្រមួនស ( Kiên Giang ) នីរតីជាប់ នឹងខេត្តទឹកខ្មៅ ( Cà Mau ) ខាងកើតនិងទិស អាគ្នេយ៍ជាប់ នឹងឈូងសមុទ្រចិន ដែលមានឆ្នេរប្រវែង ៥៦ គ.ម.។ ផ្ទៃដី៖ ខេត្តពលលាវ មានផ្ទៃដីទំហំ ២៥២០,៦ គម២ ។ រដ្ឋបាលខេត្តពលលាវ ( Bạc Liêu ) ត្រូវបានបក្សកុម្មុយនិស្តវៀតណាមបែងចែកជា ៦ ស្រុក និង ទីរួមខេត្ត១។ ក្នុងនោះមាន ៦៤ ឃុំ / សង្កាត់ / ទីរួមស្រុក និង មានវត្តខ្មែរចំនួន ២២ វត្ត។ ស្រុកទាំង ៦ គឺ ៖ ខេត្តពលលាវ (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷
(បង្កើតថ្មី ខែកក្កដា ឆ្នាំ ២០០៥ ) វត្តអារាម
ប្រជាជនតាមជំរឿនរបស់រដ្ឋអំណាចវៀតណាមក្នុងឆ្នាំ ២០០៤ ខេត្តពលលាវមានប្រជាជនសរុប ៧៨៦. ២០០ នាក់ ៣០០,២/គម ២ ។ ការធ្វើជំរឿនក្នុងឆ្នាំ ១៨៨៨(១) (សម័យបារាំងត្រួតត្រា) ប្រជាជនខ្មែរ នៅខេត្តពលលាវ (Bac Lieu) មានចំនួន ១០.៦៧៣ នាក់។ ប្រវត្តិខេត្តពលលាវ សព្វថ្ងៃយួនហៅថា បាកលីវ ( Bạc Liêu )។ ពាក្យថា ពលលាវ បានកើតមាននៅ តំបន់នេះតាំងពី ២០០០(២) ឆ្នាំមុនគ្រឹសករាជដែល មានរឿងព្រេងនិទានសរសេរដោយដៃ របស់ព្រះ ភិក្ខុ ថាច់ ប៉ាង ដំណាលថា៖ កាលពីព្រេងនាយមានរាជ បុត្រមួយអង្គជាបុត្ត នៃមហាក្សត្រនគរគោកធ្លកបាន រៀបអភិសេកជាមួយបុត្រី នៃស្តេចនគរចម្ប៉ាសាក់ ( លាវ )។ ចំណេរក្រោយមក គូស្វាមីភរិយាទាំងនេះត្រូវបានមហាក្សត្រិយានីទី ២ នៃនគរចម្ប៉ាសាក់និរទេស ចេញពីនគរ ដោយបណ្តែត តាមសំពៅអម ដោយ ពោងពាយចំនួន ២ ដែលមានបរិវារ ជាជន សាមញ្ញ ៥០០ នាក់ និងជាទាហាន ៥០០ នាក់។ ក្បួននិរទេស បានបណ្តែតមកដល់ជិតកោះមួយ នៅដែនដីសណ្តដែលកាន់កាប់ដោយអ្នកនេសាទស្រាប់តែ មានខ្យល់ព្យុះ បក់បោកយ៉ាងខាំ្លង បណ្តាលឲ្យសំពៅ និងពោងពាយទាំងពីរ ត្រូវរសាត់ អណ្តែតបែកខ្ញែកពីគ្នាហើយក៏ទៅ ទើនៅលើកោះចំនួន ៣ ដាច់ ដោយឡែកពីគ្នា ។ កោះអ្នកនេសាទដែលព្រះអង្គម្ចាស់នគរគោកធ្លក និងព្រះក្សត្រីចម្ប៉ាសាក់ គឿងសំពៅជាប់នៅ។ ចំណេរក្រោយមកកោះនោះ ក៏បាន ក្លាយជាទីតាំងនៃស្រុកបាសាក់ ( ប្រហែលជា ទីទួលនៃខ្ទមអ្នកតា បាសាក់ជាប់នឹងវត្តហ្លួងប៉ាសាក់ ( បាយឆៅ ) នៅ ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តឃ្លាំង សព្វថ្ងៃ ។ ចំណែកពោងពាយទីមួយផ្ទុកដោយទាហានជនជាតិលាវចំនួន ៥០០ នាក់ ក៏បានរសាត់ទៅ ទើនឹងកោះ មួយទៀតស្ថិត នៅពីខាងលិច កោះអ្នកនេសាទ (បាសាក់) ហើយចំណេរក្រោយ មកអ្នកស្រុក ក៏បានហៅកោះនោះថា “ កោះពលលាវ “និងបន្ទាប់មកកោះ ( តំបន់ ) នោះនៅសល់ ត្រឹមពាក្យថា ពលលាវ(៣) គឺជាទីតាំងទីរួម ខេត្តពល លាវសព្វថ្ងៃ ។ រីឯពោងពាយទី ២ ផ្ទុកដោយ មនុស្សចំនួន ៥០០ នាក់មានទាំងជនសម័ញនិង កវីបណ្ឌិតផងនោះបានរសាត់ ទៅទើឯកោះមួយផ្សេងទៀត ដែលស្ថិតនៅ ពីខាងត្បូងកោះអ្នកនេ សាទ ( កោះបាសាក់ ) ។ ចំណេរក្រោយមកអ្នក ស្រុកហៅកោះនោះ ថា “ កោះគ្រូលាវ “ ។ កោះគ្រូលាវ សព្វថ្ងៃគឺភូមិព្រែកកុយ (គយ) នៃតំបន់ដងក្តោងនៃ ខេត្តឃ្លាំង នេះឯង ។ ខេត្តពលលាវ ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទទី១ ក្នុងអំឡុង គ.ស. ១៥៥១ ត្រូវបានចាត់ ជាមណ្ឌលរដ្ឋបាលមួយ ដោយស្និទ្ធ ភូបាលនាមតាត ក្នុង ចំណោមមណ្ឌលរដ្ឋបាលទាំង ៥ នៅ ស្រុកបាសាក់ ដោយឲ្យឈ្មោះថា ខេត្ត “ពលលាវ(៤)“ ដែលមាន វិសាលភាព លាតសន្ធឹងពីទន្លេបាសាក់ទៅដល់ជ្រោយខ្មែរ ( ទឹកខ្មៅ ) ពួកអតីតអ្នកដំណើរព័រទុយ ហ្គេបានដាក់ឈ្មោះថា “ជ្រោយ Cambodia “ ។ ក្នុងរបបអាណានិគមបារាំង ( ១៨៦២ – ១៩៤៨ ) ការធ្វើជំរឿននៅឆ្នាំ ១៨៨៨ ខេត្តពលលាវ មានប្រជាជនខ្មែររស់នៅចំនួន ១០ ៦៧៣ នាក់។ ខេត្តពលលាវ ក៏ដូចជាខេត្តដទៃទៀតដែរនៃ ដែនដីកម្ពុជាក្រោមត្រូវបានរបូតពីការគ្រប់គ្រង់របស់ ប្រទេសកម្ពុជានៅឆ្នាំ ១៩៤៩។ ខេត្តពលលាវ ត្រូវបានប្តូរឈ្មោះនិងចាត់ជាខេត្ត “ Bạc Liêu “ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ តាមសេចក្តីសម្រេចរបស់ ទេសាភិបាលបារាំង ចុះថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩។ ឆ្នាំ១៩០៤ ពលលាវ មានចំណុះស្រុក ៣ គឺ ៖
ឆ្នាំ ១៩១៤ បង្កើតថែមមួយស្រុកទៀតគឺ ស្រុកសារ៉ាយ ( Gia Rai ) ។ ឆ្នាំ ១៩៤៧ ស្រុកវាលភ្លង់ ( Phứơc Long ) ត្រូវបានកាត់ពីខេត្តក្រ មួនស មកបញ្ចូលនឹងខេត្តពលលាវ ថែមមួយទៀត រីឯស្រុកទឹកខ្មៅ ( Cà Mau ) ត្រូវបានបង្កើតជាខេត្ត ដោយឡែកមួយហៅថា ខេត្តកាម៉ាវ។ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ក្រោមរបបយួនសេរី បានបញ្ចូលខេត្តទាំងពីរ គឺឃ្លាំង ( Sóc Trăng ) និងខេត្តពលលាវ ( Bạc Liêu ) ចូលតែ មួយហៅថា បាស្វៀង ( Ba Xuyên ) ។ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត ពលលាវត្រូវបានបំបែកចេញ ជាខេត្តពលលាវដដែល ដែលរួមមាន ៤ ស្រុក៖
ក្រោយរបបកម្មុយនិស្តយួនបានឡើងកាន់អំណាច នៅឆ្នាំ ១៩៧៦ ខេត្តពលលាវ ( Bạc Liêu ) និងខេត្តទឹកខ្មៅ ( អាង ស្វៀង An Xuyen ) ត្រូវបានច្របាច់បញ្ចូលតែមួយមាន ឈ្មោះថា មិញហាយ ( Minh Hai ) ។ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ខេត្តម៉ិញហាយ (Minh Hải) ត្រូវបានចែកជា ២ ខេត្តវិញមាន ឈ្មោះថា ពលលាវ (Bạc Liêu) និងទឹកខ្មៅ (Cà Mau)៕ ឯកសារយោង
មើលផងដែរ
|