ខេត្តបុរីរម្យ
ខេត្តបុរីរម្យ (សៀម : จังหวัดบุรีรัมย์ , ខ្មែរសុរិន្ទ្រ : มฺืงแปะ) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តខនកែន ខេត្តមហាសារគាម និង ខេត្តសុរិន្ទ្រនៅភាគអាគ្នេយ៍មានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យរបស់ព្រះរាជាណាចក្រកម្ពុជាឈ្មោះខេត្តនេះមានន័យថាទីក្រុងនៃសុភមង្គល។ ប្រវត្តិកាលដើមឡើយខេត្តបុរីរម្យគឺជាខេត្តរបស់ខ្មែរដែលចំណុះឲ្យសៀមនៅក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩ អតីតកាលខេត្តបុរីរម្យគឺជាខេត្តមួយផ្សេងដាច់ដោយឡែកពីខេត្តនាងរង។ យោងតាមការសិក្សារបស់អ្នកបុរាណវិទូបានរកឃើញភស្តុតាងថាមនុស្សបានមកតាំងទីលំនៅនៅក្នុងខេត្តបុរីរម្យតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះនិងរួមទាំងភស្តុតាងអំពីវប្បធម៌របស់អាណាចក្រខ្មែរដែលមានទាំងប្រាសាទឥដ្ឋនិងប្រាសាទថ្មជាង ៦០ ប្រាសាទហើយក៏បានរកឃើញតំបន់បុរាណសំខាន់ៗផ្សេងទៀតផងដែរដូចជាឡដុត សិប្បកម្មស្មូនរូប ដីឥដ្ឋដែលគេស្គាល់ថាជា "គ្រឿងស្មូនខ្មែរ" ហើយគេអាចកំណត់អាយុវាបានប្រហែលក្នុងសតវត្សរ៍ទី ១៥ ដល់ទី ១៨។បន្ទាប់ពីសម័យអាណាចក្រខ្មែរភស្តុតាងប្រវត្តិសាស្ត្រនៃខេត្តបុរីរម្យបានចាប់ផ្តើមបង្ហាញឡើងមកវិញនៅចុងសម័យអយុធ្យាដែលមើលទៅដូចជាទីក្រុងដ៏ចំណាស់មួយហើយបន្ទាប់មកក៏បន្តបង្ហាញឡើងនៅក្នុងសម័យធនបុរីរហូតមកដល់សម័យរតនកោសិន្ទ្រ៍បុរីរម្យក៏បានក្លាយទៅជាទីក្រុង។ ប្រហែល ១០០០ ឆ្នាំមុនតំបន់ដែលបង្កើតបានជាខេត្តបុរីរម្យសព្វថ្ងៃនេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរហើយមានសំណល់សំណង់ប្រាសាទបុរាណជាច្រើនដែលនៅសេសសល់ពីសម័យនោះ។ប្រាសាទធំបំផុតដែលស្ថិតលើភ្នំភ្លើងអសកម្មគឺនៅក្នុងឧទ្យានប្រវត្តិសាស្ត្រភ្នំរុងដែលជាស្នាដៃរបស់បុព្វបុរសខ្មែរ។យោងតាមសិលាចារឹកដែលបានរកឃើញនៅទីនោះអ្នកគ្រប់គ្រងមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់នេះបានទទួលស្គាល់អំណាចរបស់ព្រះរាជាខ្មែរ។ទោះជាយ៉ាងណាក៏ដោយតំបន់នេះគឺស្ថិតនៅឆ្ងាយដាច់ស្រយាលនិងមានប្រជាជនមិនសូវច្រើននោះទេហើយមានតែកំណត់ត្រាខ្លះៗប៉ុណ្ណោះអំពីទីតាំងនេះរហូតមកដល់សម័យរតនកោសិន្ទ្រ៍។នៅដើមសតវត្សរ៍និងចុងសតវត្សរ៍ទី ១៩ ខេត្តបុរីរម្យត្រូវបានសៀមឈ្លានពានដណ្តើមយកបានពីខ្មែរបានហើយបានដាក់បញ្ចូលជាខេត្តមួយរបស់ប្រទេសសៀមជាផ្លូវការដែលមានអភិបាលផ្ទាល់ខ្លួននិងប្តូរឈ្មោះទៅជាខេត្តបូរីរ៉ាមវិញវិញ។ រដ្ឋបាលខេត្តបុរីរម្យ ចែកចេញជា ២៣ ក្រុង/ស្រុក ១៨៩ សង្កាត់/ឃុំ និង ២២១២ ភូមិ ៖ ![]()
ប្រាសាទ
មើលផងដែរ |