ខេត្តកំពង់គោខេត្តកំពង់គោ គឺជាខេត្តខ្មែរមួយនៅដែនដី ![]() ភូមិវិទ្យាខេត្តកំពង់គោ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តរោងដំរី (ភាសាវៀតណាម៖ តីនិញ = Tây Ninh) និងព្រះរាជាណាចក្រកម្ពុជាដែលមានប្រវែងព្រំដែនប្រមាណ ១៣៧,៥ គម២ ខាងត្បូងជាប់នឹងខេត្តមេស(អានថា មេ-ស) (ភាសាវៀតណាម៖ តៀងយ៉ាង = Tiền Giang) ខាងលិចជាប់នឹងខេត្តផ្សារដែក (ភាសាវៀតណាម៖ ដុងថាប = Đồng Tháp) និងខាងត្បូងជាប់នឹងទីក្រុងព្រៃនគរ (ភាសាវៀតណាម៖ ហូជីមិញ = Thành Phố Hồ Chí Minh)។ ទោះបីខេត្តកំពង់គោឋិតនៅក្នុងតំបន់វាលទំនាបនៃដែនដីសណ្តទន្លេមេគង្គក៏ដោយ ប៉ុន្តែខេត្តមួយនេះ ត្រូវបានផ្សារភ្ជាប់ដោយតំបន់ទាំងពីរ គឺ ដូនណៃ និងវាលទំនាបនៃដែនដីកម្ពុជាក្រោម ។ ដូច្នេះ បានជាផ្ទៃដីមានលក្ខណៈសំយុងទាបចុះបន្តិចម្តងៗ ពីទិសឦសានឆ្ពោះទៅទិសនីរតី ។ នៅភាគខាងជើងនិងភាគឦសាននៃខេត្ត មានដំបូកនិងភ្នំទាបៗ មួយចំនួន ភាគកណ្តាលជាតំបន់ខ្ពង់រាប និងនៅខាងនីរតី ជាតំបន់ខ្ពង់រាបប្រាសាទមណ្ឌប (Đồng Tháp Mười) ។ លក្ខណៈភូមិសាស្ត្រនៃខេត្តកំពង់គោ ត្រូវបានកាត់ផ្តាច់ចេញជាច្រើនចំណែកពីគ្នា ដោយព្រែកនិងស្ទឹង ជាក្រឡាចក្រខ្វាត់ខ្វែង ដែលមានប្រវែងបណ្តោយប្រមាណ ៨៩១២ គ.ម ។ ព្រែកដែលមានទំហំធំជាងគេ គឺ ទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) គឺជាចំណែកមួយនៃទន្លេពាមស្មៅ (Sông Vàm Cỏ ) ដែលមានប្រភពចេញមកពីទន្លេពាមស្មៅចែក(Sông Đông Nai) ។ សូមបញ្ជាក់ថា ទន្លេពាមស្មៅចែក យួនហៅថា សុងដុងណាយ (Sông Đông Nai) ជាទន្លេមួយដែលមានទំហំធំទីពីរ បន្ទាប់ពីទន្លេមេគង្គនៅដែនដីកម្ពុជាក្រោម ។ ចំណែកទន្លេពាមស្មៅខាងកើត (Sông Vàm Cỏ Đông) ជាទន្លេមួយ ដែលហូរពីប្រទេសកម្ពុជាចុះ មកកម្ពុជាក្រោម ឆ្លងកាត់ទឹកដីខេត្តកំពង់គោ ។ ព្រែកនេះមានប្រវែងបណ្តោយ ២២០ គីឡូម៉ែត្រ ក្នុងនោះ ចំណែកនៅលើទឹកដីកម្ពុជាក្រោម ប្រវែងប្រមាណ ១៥០ គី ឡូម៉ែត្រ និងមានទំហំ ៨.៥០០ គីឡូម៉ែត្រការ៉េ (៣ ) ។ រដ្ឋបាលបច្ចុប្បន្ន ខេត្តកំពង់គោ រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ចែកចេញជា ១៣ ស្រុក និងទីរួមខេត្តមួយ ហើយមានផ្ទៃដីចំនួន ៤.៤៩១,១៨៧ គ.ម២ ។ ប្រវត្តិខេត្តកំពង់គោគឺជាភូមិសាស្ត្រផ្នែកមួយ នៅដែនដីកម្ពុជាក្រោមដែលមានជនជាតិដើមខ្មែរក្រោមរស់នៅជាយូរលង់មកហើយ។ នៅភាគឦសាននៃខេត្តនេះ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញនូវរបស់ធ្វើពីថ្មដែលមានអាយុកាលប្រហែល៣០០០ឆ្នាំ និងនៅភាគអាគ្នេយ៍នៃខេត្តពួកគេបានរកឃើញនូវរបស់ធ្វើពីដែកដែលមានអាយុកាលជាង ២៧០០ឆ្នាំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺនៅខេត្តកំពង់គោមានស្ថានីយ៍វប្បធម៌អូរកែវ (Oc Eo) ដល់ទៅ១០០ កន្លែង ក្នុងនោះមានទាំងកំណាយវត្ថុចំនួន១២០០០ ដែលបានរកឃើញសុទ្ធតែជាកេរដំណែលវប្បធម៌បុរាណនៃអាណាចក្រនគរភ្នំដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី ១ ដល់ ទី ៧ នៃគ្រិស្តសករាជ។ កំណាយវត្ថុទាំងអស់នេះបានបង្ហាញឲ្យឃើញនូវអាយុកាលដ៏បុរាណនៃទឹកដីខេត្តកំពង់គោសព្វថ្ងៃនិយាយដោយឡែកនិងទូទាំងដែនកម្ពុជាក្រោមនិយាយរួមគឺជាអតីតទីតាំងនៃមជ្ឈមណ្ឌលនយោបាយវប្បធម៌ និងសាសនា របស់អាណាចក្រនគរភ្នំ និង អាណាចក្រចេនឡា ។ សម័យស្តេចយួន ឈ្មោះយ៉ាឡុង (Gia Long) សោយរាជ្យពីឆ្នាំ ១៨០២ ដល់ ១៨២០ និង ម៉ិញម៉ាង (Minh Mang) សោយរាជ្យនៅទីក្រុងហ្វេពីឆ្នាំ ១៨២០ ដល់ ១៨៤០ បានចូលវាតទីទឹកដីកម្ពុជា ក្រោមបានប្តូរឈ្មោះស្រុកនៅកម្ពុជាក្រោមឲ្យទៅជាខេត្តទាំង ៦ ជាភាសាយួនគឺ៖
ពេលបារាំងចូលត្រួតត្រាដែនដីកម្ពុជាក្រោមខេត្តទាំង ៦ ខាងលើត្រួវបានបែងចែកចេញជា ២១ ខេត្ត។ ខែធ្នូ ឆ្នាំ ១៨៨៩ ព្រៃនគរ (Gia Định) ត្រួវបានបែងចែកចេញជា ៣ ខេត្តគឺ៖ ចំណែកខេត្តមេស (Định Tường) ត្រូវបានបែងចែកចេញជា ៣ ខេត្តគឺ៖ ខែតុលា ឆ្នាំ ១៩៥៦ ខេត្តកំពង់គោ បានត្រូវរដ្ឋាភិបាលសារធារណរដ្ឋយួនបូកបញ្ជូលដីមួយភាគធំនៃនិគមផ្សារធំ (Chợ Lớn) ហើយប្តូរឈ្មោះពីខេត្តតឹងអាង(Tân An) ទៅជាខេត្តឡុងអាង (Long An) វិញ។ បច្ចុប្បន្ន ខេត្តកំពង់គោត្រូវបានរដ្ឋាភិបាលនិងជនជាតិយួនហៅថា ខេត្តឡុងអាង (Long An)។ ប្រជាសាស្ត្រឆ្នាំ២០០៤ ខេត្តកំពង់គោមានប្រជាជនសរុបជិត ១ ៣៧៦ ៦០២ នាក់។ នេះបើយោងតាមស្ថិតិជំរឿនដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន។ ខេត្តកំពង់គោ បច្ចុប្បន្នមានប្រជាជនតែពីរជនជាតិរស់នៅប៉ុណ្ណោះគឺជនជាតិដើមខ្មែរក្រោម និងជនជាតិយួន ។ ជនជាតិដើមខ្មែរក្រោម ទូទៅជាអ្នកកាន់ព្រះពុទ្ធសាសនា។ ចំណែកជនជាតិយួនជាអ្នកខ្លះ កាន់សាសនាគ្រិស្ត ខ្លះព្រះពុទ្ធសាសនា ខ្លះដំណឹងល្អ (Tin Lành) និងខ្លះទៀតកាន់សាសនាកាវដាយ (Cao Đài) ៕ ឯកសារយោង
ទន្លេ ពាមស្មៅចែក ត្រូវបានជនជាតិហៅថាSông Đồng Nai ព្រោះទន្លេនេះជាទន្លេមួយធំ ឋិតក្នុង តំបន់ដូនណៃ ដែលភាសាយួនហៅថា ដុងណាយ(Đồng Nai) មិនមែន វាលប្រើស ទេ ។ ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ Archived 2018-08-30 at the វេយប៊ែខ ម៉ាស៊ីន. |