Share to: share facebook share twitter share wa share telegram print page

ក្រុងរុនតាឯក

ក្រុងរុនតាឯក គឺជាទីក្រុងដែលទើបតែបង្កើតឡើងថ្មីហើយមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

ទីក្រុងរុនតាឯក
Run Ta Ek City
ទីរួមខេត្ត
ប្រទេស កម្ពុជា
ខេត្តខេត្តសៀមរាប
រដ្ឋបាលក្រុងសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប
បង្កើតឡើងជាផ្លូវការថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤
រដ្ឋាភិបាល
 • អភិបាលនៃគណៈអភិបាលក្រុងអ៊ឹង សុភ័ណ
ល្វែងម៉ោងICT (ម.ស.ស.+៧)

ប្រវត្តិ

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានចេញអនុក្រឹត្យចុះនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ បង្កើតក្រុងរុនតាឯកដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រីនិងឃុំបល្ល័ង្គពីស្រុកប្រាសាទបាគង

តាមអនុក្រឹត្យក្រុងរុនតាឯកមានសង្កាត់ចំនួន ០២ គឺសង្កាត់រុនតាឯកនិងសង្កាត់បល្ល័ង្កហើយទីតាំងរដ្ឋបាលក្រុងរុនតាឯកគឺស្ថិតនៅក្នុងសង្កាត់រុនតាឯកចំណែកទីតាំងរដ្ឋបាលស្រុកបន្ទាយស្រីគឺស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។នៅក្នុងអនុក្រឹត្យបញ្ជាក់ថាការបង្កើតក្រុងរុនតាឯកត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី ០៤។

អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនធ្លាប់បានលើកឡើងថារាជរដ្ឋាភិបាលនឹងកែប្រែតំបន់រុនតាឯកទៅជាទីក្រុងដ៏ទំនើបដោយមានការអភិវឌ្ឍសាងសង់និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយផាសុកភាព។

នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី ០៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក៏បានសម្រេចដាក់ឲ្យដំណើរការរថយន្តចំនួន ១០ គ្រឿងសម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯកទៅកាន់ក្រុងសៀមរាបទាំងទៅទាំងមកដោយមិនគិតប្រាក់ផងដែរ។[][]

រដ្ឋបាល

ក្រុងរុនតាឯក ជាក្រុងមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០២ សង្កាត់ ៖

លេខកូដសង្កាត់ សង្កាត់ អក្សរឡាតាំង ភូមិ
១៧០៣០៥ សង្កាត់រុនតាឯក Run Ta Ek Sangkat តាឯក, ត្មាតពង, តានី, រុន, ជ័យ, ថ្នល់, ស្រែចង្ហូត
១៧០៩០៣ សង្កាត់បល្ល័ង្ក Ballangk Sangkat ធ្លកកំបុត, គោកឬស្សី, ស្នារសង្រ្កាម, ក្រពើ, តាកុយ, ព្រំកុដ្ឋ, ត្រាច, ពពេល, ស្នារតេជោ ៣១៧

ឯកសារពិគ្រោះ

អត្ថបទផ្សេងទៀត

  1. "រាជរដ្ឋាភិបាលបង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំចំនួន២ ពីស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង". ព័ត៌មាន EAC (in kh). Retrieved 2025-08-14.{{cite web}}: CS1 maint: unrecognized language (link)
  2. "អនុក្រឹត្យ ស្តីពី ការបង្កើតក្រុងរុនតាឯកតេជោសែន នៃក្រុងសៀមរាប". https://www.information.gov.kh. Retrieved 2025-08-14. {{cite web}}: External link in |website= (help)
Kembali kehalaman sebelumnya