Share to: share facebook share twitter share wa share telegram print page

ក្រសួងសុខាភិបាល

សាវតាក្រសួង

យោងតាមអនុក្រឹត្យលេខ ៦៧ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៧ ត្រូវបាន តែងតាំង ក្រសួងសុខាភិបាល ជាក្រសួងរបស់រាជរដ្ឋាភិបាល។ ក្រសួងសុខាភិបាល ទទួលខុសត្រូវ រាល់កិច្ចការ ទាក់ទងនឹង វិស័យសុខាភិបាល រួមមានអភិវឌ្ឍន៍គំរោងយុទ្ធសាស្ដ្រ អនុវត្ដន៍ និងវាយតំលៃសេវាសុខភាព សាធារណៈ ក្នុងប្រទេសកម្ពុជា ។

ដើម្បីផ្ដល់សេវាសុខភាព ដែលមានប្រសិទ្ធិភាព និង ជោគជ័យដល់ប្រជារាស្ដ្រ ក្រសួងសុខាភិបាល បានរៀបចំ អង្គការ លេខ នៅទីស្ដីការក្រសួង និង បែងចែកតួនាទី នឹងភារកិច្ច នៅថ្នាក់ខេត្ដ និង ថ្នាក់ស្រុក។ យោងតាមអនុក្រឹត្យខាងលើ អង្គការលេខរបស់ក្រសួងសុខាភិបាល ត្រូវបានរៀបចំអោយមាន តួនាទី និង ភារកិច្ចយ៉ាងច្បាស់លាស់គ្រប់ថ្នាក់។ អគ្គនាយកដ្ឋានចំនួនបីស្ថិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល ៖

  • អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល
  • អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ
  • អគ្គាធិការដ្ឋាន

អគ្គនាយកដ្ឋាននីមួយៗគ្រប់គ្រងនាយកដ្ឋាន និង ការិយាល័យនានា ព្រមទាំងទទួលខុសត្រូវ TOR ដែលបាន ចាត់ចែង ដោយក្រសួង សុខាភិបាល។

បេសកកម្ម

ក្រសួងសុខាភិបាលជាស្ថាប័នរាជរដ្ឋាភិបាលនាំមុខគេ ទទួលខុសត្រូវដឹកនាំ និងគ្រប់គ្រង សេវាសុខភាព ក្នុង ព្រះរាជាណាចក្រកម្ពុជា។


រចនាសម្ព័ន្ធ

សូមមើលនៅទីនេះ Archived 2011-10-04 at the វេយប៊ែខ ម៉ាស៊ីន.។

តួនាទីនិងការទទួលខុសត្រូវ

ក្រសួងសុខាភិបាលត្រូវបានបង្កើតដោយព្រះរាជក្រម នស/រភម/ ០១៩៦/០៦ ចុះថ្ងៃទី ២៤ មេសា ១៩៩៦។ ដោយឃើញសេចក្ដីប្រកាសក្នុងព្រះរាជក្រមនិងអនុក្រឹត្យលេខ ៦៧ អនក្រ.បក ក្រោមការគ្រប់គ្រងនៃក្រសួង សុខាភិបាលបានកំពុងអនុវត្ដតួនាទី និង កត្ដព្វកិច្ចទាំងឡាយត្រូវបានរាយនាមដូចខាងក្រោម ៖

  • កំណត់នយោបាយសុខាភិបាលដោយផ្អែកលើមូលដ្ឋានកម្មវិធីរបស់រាជរដ្ឋាភិបាលសំដៅទៅលើក កំពស់សុខភាព និង សុខមាលភាពរបស់ប្រជារាស្ដ្រ។
  • ធ្វើផែនការ និង រៀបចំយុទ្ធសាស្ដ្រសំរាប់វិស័យសុខាភិបាល។
  • រៀបចំលិខិតបទដ្ឋានសំដៅធានាជាអតិបរមាគុណភាពសុខាភិបាលសាធារណៈ និង ឯកជន។
  • តាមដានរំលឹកត្រួតពិនិត្យ និង វាយតំលៃការងាររដ្ឋាបាល និង បច្ចេកទេសនៃអង្គភាពសុខាភិបាល ស្របតាមច្បាប់ និង លិខិតបទដ្ឋានដែលបានដាក់ចេញអោយអនុវត្ដជាផ្លូវការ។
  • សិក្សារកមធ្យោបាយនានាសំរាប់អភិវឌ្ឍន៍ផ្នែកសុខាភិបាល និង គ្រប់គ្រងបណ្ដាធនធានមនុស្ស សំភារៈ ហិរញ្ញវត្ថុ និង ពត៌មាន អោយសមស្រមទៅនឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅថ្នាក់ កណ្ដាល ខេត្ដ-ក្រុង រាជធានី ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ។
  • រៀបចំកម្មវិធីបង្ការ និង ថែទាំវេជ្ជសាស្ដ្រសំដៅបំបាត់ ឬ កាត់បន្ថយស្ថានិករោគដែលមាននៅក្នុង ប្រទេស។
  • សំរបសំរួលធនធាននានាអោយស្របទៅតាមតំរូវការ និង អោយទទួលបានទិន្នផលល្អប្រសើរ ។
  • គ្រប់គ្រងប្រពន្ធផលិតកម្ម អាជីវកម្ម និង បែងចែកឱសថ បរិក្ខាអមវេជសាស្ដ្រ និង សំភារៈវេជ្ជ សាស្ដ្រជូនគ្រប់អង្គភាពសាធារណៈ និងឯកជន។
  • ពិនិត្យតាមដានសុវត្ថិភាពចំណីអាហារ។

fdsfsas

ឯកសារយោង

Kembali kehalaman sebelumnya